គំរោងធ្វើឲ្យប្រសើរឡើងនូវផ្លូវជាតិលេខ៨ត្រូវបានលើកមកពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ ក្រុមមន្រ្តីបានបើកកិច្ចប្រជុំ ប្រកាសសមាសភាពអង្គភាពគ្រប់គ្រង គម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវ ជាតិលេខ៧) ក្រោមក្របខណ្ឌហិរញ្ញប្បទាន ពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB)។

លោកឈួន វិន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជានាយកគម្រោង អញ្ជើញដឹកនាំកិច្ចប្រជុំប្រកាសសមាសភាពអង្គភាពគ្រប់គ្រង គម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់-ពញាក្រែក (ប្រសព្វផ្លូវ ជាតិលេខ៧) ក្រោមក្របខណ្ឌហិរញ្ញប្បទានពីធនាគារវិនិយោគ ហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមមន្រ្តីពាក់ព័ន្ធ។

កិច្ចប្រជុំនេះរៀបចំឡើង ដើម្បីប្រកាសសមាសភាពអង្គភាពគ្រប់គ្រងគម្រោង (Project Management Unit – PMU) សម្រាប់ការសាងសង់ផ្លូវជាតិលេខ៨ ចាប់ពីស្ពានព្រែកតាមាក់ រហូតដល់ពញា​ក្រែក (ប្រសព្វផ្លូវជាតិលេខ៧) ដែលជាជំហានដ៏សំខាន់មួយ ក្នុងការចាប់ផ្តើមគម្រោង ក្នុងដំណាក់កាលសិក្សាបច្ចេកទេស និងត្រៀមរៀបចំគម្រោងធ្វើឱ្យប្រសើរឡើងវិញ នូវកំណាត់ផ្លូវជាតិលេខ៨ ក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវ និងបង្កើនសក្តានុពល ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូននៅភូមិភាគឦសាន៕


ចែករំលែក