តើយើងអាចគ្រប់គ្រងហានិភ័យពីការវិនិយោគលើការប្រែប្រួលតម្លៃមាសដូចម្តេច?

ចែករំលែក

ដោយៈ ម៉ាលីនណា

    អន្តរជាតិៈ មាសអាចការពារទ្រព្យសម្បត្តិ ក្នុងអំឡុងពេលមានភាពមិនប្រាកដប្រជា ប៉ុន្តែវាក៏មានការប្រែប្រួលតម្លៃខ្លាំងផងដែរ ដែលវិនិយោគិនធំៗ ជាធម្មតាផ្តោតជាចម្បង លើការគ្រប់គ្រងហានិភ័យ មិនត្រឹមតែប្រាក់ចំណេញប៉ុណ្ណោះទេ។

កត្តាមួយចំនួនខាងក្រោមនេះ ជាវិធីជាក់ស្តែងដែលវិនិយោគិនគ្រប់គ្រងហានិភ័យនៅពេលវិនិយោគលើមាស។

១. កុំដាក់ប្រាក់ទាំងអស់ទៅក្នុងមាស

វិនិយោគិនអាជីពធ្វើពិពិធកម្ម លើការវិនិយោគរបស់ពួកគេ ដោយអ្នកគ្រប់គ្រងទ្រព្យសម្បត្តិជាច្រើនណែនាំថា មាសគ្រាន់តែជាផ្នែកមួយនៃផលប័ត្រប៉ុណ្ណោះ។ ជារឿយៗប្រហែល៥%–១៥% អាស្រ័យលើការអត់ធ្មត់ហានិភ័យ។

ហេតុនេះ ប្រសិនបើដើមទុនទាំងអស់ចូលទៅក្នុងមាស លោក អ្នកអាចប្រឈមបញ្ហាមួយចំនួនដូចជា

  • អ្នកអាចនឹងរងទុក្ខនៅពេលដែលតម្លៃធ្លាក់ចុះយ៉ាងខ្លាំង។
  • មាសមិនបង្កើតលំហូរសាច់ប្រាក់ដូចជាថ្លៃជួល ឬភាគលាភទេ។
  • ពេលវេលាក្លាយជាការលំបាកខ្លាំងណាស់។

២. ទិញបន្តិចម្តងៗ មិនមែនទាំងអស់ក្នុងតម្លៃតែមួយទេ

ជំនួសឱ្យការទិញម្តងក្នុងបរិមាណច្រើន វិនិយោគិនជាច្រើនប្រើយុទ្ធសាស្ត្រ “ថ្លៃដើមជាមធ្យម”។

  • ទិញបន្តិចម្តងៗជារៀងរាល់ខែ ឬក្នុងអំឡុងពេលកែតម្រូវតម្លៃ។
  • នេះកាត់បន្ថយហានិភ័យពីការទិញនៅកំពូល។

ឧទាហរណ៍ អ្នកគួរទិញត្រឹម២០% ឥឡូវនេះ និងរក្សាប្រាក់បម្រុង សម្រាប់ការធ្លាក់ចុះនាពេលអនាគត។

៣. រក្សាប្រាក់សង្គ្រោះបន្ទាន់ដាច់ដោយឡែក

អ្នកជំនាញបានព្រមានថា កុំវិនិយោគមាសលើមូលដ្ឋានទាំងនេះ

  • ប្រាក់សន្សំសង្គ្រោះបន្ទាន់
  • ប្រាក់កម្ចី
  • ប្រាក់អាជីវកម្មរយៈពេលខ្លី

តម្លៃមាសអាចនៅតែខ្សោយរយៈពេលជាច្រើនខែ ឬច្រើនឆ្នាំ។ វិនិយោគិន ដែលប្រើប្រាស់បំណុល ស្ថិតនៅក្រោមសម្ពាធច្រើនបំផុត។

៤. យល់ពីអ្វីដែលធ្វើឱ្យតម្លៃមាសប្រែប្រួល

ជាធម្មតាមាសមានប្រតិកម្មចំពោះ កត្តាសំខាន់ៗមួយចំនួនដូចជា

  • អត្រាការប្រាក់របស់ធនាគារកណ្តាលសហរដ្ឋអាមេរិក។
  • ការភ័យខ្លាចអតិផរណា។
  • ភាពតានតឹងខាងភូមិសាស្ត្រនយោបាយ។
  • ការកើនឡើងនៃប្រាក់ដុល្លារអាមេរិក។
  • ការទិញរបស់ធនាគារកណ្តាល។

ប្រាក់ដុល្លារអាមេរិកដ៏រឹងមាំ និងអត្រាការប្រាក់ខ្ពស់អាចដាក់សម្ពាធលើមាសក្នុងរយៈពេលខ្លី។ ការកាត់បន្ថយអត្រាការប្រាក់ ឬភាពមិនប្រាកដប្រជាសកលលោក ជារឿយៗគាំទ្រដល់តម្រូវការមាស។

៥. កំណត់ដែនកំណត់ការខាតបង់មុនពេលវិនិយោគ

ពាណិជ្ជករអាជីពសម្រេចចិត្តមុនពេលទិញមាស ដោយសិក្សាលើសូចនាករមួយចំនួនដូចជា ទី១ ក្នុងតម្លៃណាដែលពួកគេនឹងកាត់បន្ថយការខាតបង់​ និងទី២ ក្នុងតម្លៃណាដែលពួកគេនឹងយកប្រាក់ចំណេញ៕

 


ចែករំលែក