កម្ពុជា​ទាក់​ទាញ​លំហូរ​ FDI ចំនួន​ជិត ​៦០០លានដុល្លារ​ក្នុង​ខែ​ឧសភា​

ចែករំលែក

ដោយៈ ម៉ាណា

    ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានទាក់ទាញ គម្រោងវិនិយោគចំនួន៣៧ ក្នុងទំហំទុនវិនិយោគសរុប ប្រមាណ៥៧០លានដុល្លារអាម៉េរិកក្នុងខែឧសភាកន្លងមកនេះ។

ព័ត៌មាននេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាស និងបានចុះបញ្ជីនៅកម្ពុជា ក្នុងខែឧសភា ឆ្នាំ២០២៦កន្លងមកនេះ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបញ្ជាក់ទៀតថា ក្នុងចំណោមគម្រោងវិនិយោគទាំង៣៧ មានគម្រោងចំនួន២៩ ក្នុងទំហំទុនវិនិយោគប្រមាណ៥៤៤លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ២៣ពាន់កន្លែង ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ ដែលក្នុងនោះគម្រោងវិនិយោគ នៅក្រៅតំបន់សេដ្ឋកិច្ចពិសេសមានចំនួន១៦​ គម្រោងបង្កើតតំបន់សេដ្ឋកិច្ចពិសេសមានចំនួន២ និងគម្រោងវិនិយោគក្នុងតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន១១។

ដោយឡែក គម្រោងដែលត្រូវបានចុះបញ្ជី ដោយ​អនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្តមានចំនួន៨ ក្នុងទំហំទុនវិនិយោគប្រមា​ណ២៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ ២,២ពាន់កន្លែង៕


ចែករំលែក