ដោយៈ សហសេវិក
បាត់ដំបងៈ សម្លឹងមើពីខាងលើអាកាស អ្នកអាចកោតសរសើរភាពស្រស់ស្អាត នៃទីក្រុងបាត់ដំបងយ៉ាងច្បាស់។
ប្លង់មេទីក្រុងដែលមានផែនការល្អ បណ្តាញផ្លូវថ្នល់ដ៏ធំទូលាយ និងទេសភាពដ៏ស្រស់ស្អាត ដែលបង្ហាញពីការអភិវឌ្ឍ និងសក្តានុពលនៃខេត្តដ៏រីកចម្រើននេះ។
សម្រាប់អ្នកវិនិយោគ ម្ចាស់អាជីវកម្ម និងអ្នកធ្វើដំណើរដែលកំពុងស្វែងរកការសន្សំសំចៃពេលវេលា ការហោះហើរឧទ្ធម្ភាគចក្រផ្តល់នូវឱកាសពិសេសមួយ ដើម្បីមើលទីតាំងសំខាន់ៗ គម្រោងអភិវឌ្ឍន៍ និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ពីលើអាកាសក្នុងរយៈពេលខ្លី ជំនួសឱ្យការចំណាយពេលច្រើនម៉ោងធ្វើដំណើរតាមផ្លូវគោក។
មើលទីតាំងវិនិយោគពីលើអាកាស។ សន្សំសំចៃពេលវេលាធ្វើដំណើរដ៏មានតម្លៃ។ ទទួលបានទស្សនៈថ្មី លើការអភិវឌ្ឍរបស់ប្រទេសកម្ពុជា។

ទីក្រុងបាត់ដំបង មានប្រជាជនរស់នៅប្រមាណ១៨០,០០០នាក់ ជាទីក្រុងដែលបណ្តុំដោយភាពទាក់ទាញ ជាមួយដងស្ទឹងសង្កែហូរកាត់ និងមានសំណង់សន្សល់ទុក ពីសម័យអាណានិគមយ៉ាងច្រើន។
ជាទីក្រុងនៃខេត្តធំមួយ មានប្រជាជនរស់នៅជាង១លាននាក់ ខេត្តបាត់ដំបង ត្រូវបានគេចាត់ទុកជាជម្រុកស្រូវរបស់កម្ពុជា ប៉ុន្តែលើសពីស្រូវ ខេត្តនេះមានសក្តានុពលជាច្រើន លើវិស័យទេសចរណ៍ធម្មជាតិ វប្បធ៌ម ប្រវត្តិសាស្រ្ត និងកសិឧស្សាហកម្មជាច្រើនទៀត៕







