ភ្នំពេញៈ ជាអ្នកអភិវឌ្ឍន៍ដែលមានផែនការយុទ្ធសាស្រ្ត និងចក្ខុវិស័យច្បាស់លាស់ លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានបង្ហាញពីគុណតម្លៃនៃបុរីវិមាន សំណាង។
ជាគំរោងអភិវឌ្ឍន៍លើផ្ទៃដីទំហំ២៥ហិកតា ស្ថិតនៅភាគខាងជើង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បុរីវិមានសំណាងបានបន្តឈរជើងយ៉ាងរឹងមាំ ជាមួយគុណតម្លៃចំនួន៣ ទី១ សាងសង់ដោយផ្តោតលើឥដ្ឋ២០ ដែលផ្តល់ផាសុខភាពក្នុងការរស់នៅ ទី២ ផ្សារភ្ជាប់រចនាបទបែបសហសម័យ ដែលមិនសាំភ្នែក និងផ្តល់បរិយាកាសល្អ។
ទី៣ ផ្តោតលើបរិស្ថាន និងភាពបៃតងជាមួយនឹងព្រែកធម្មជាតិហួរកាត់១គីឡូម៉ែត្រ ទី៤ ជាលំនៅដ្ឋាន ដែលផ្តល់នូវបែបផែនSmart Home ដែលផ្តល់ការសន្សំសំចៃអគ្គិសនី និងពន្លឺគ្រប់គ្រាន់ក្នុងលំនៅដ្ឋាន។

លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងបានមានប្រ៤សាសន៍បង្ហាញពីម៉ូតផ្ទះជាច្រើន ក្នុងបុរីនេះ ដូចជា ទី១. វីឡាព្រីន Prince Villa របស់បុរី វិមានសំណាង តម្លៃប្រហែល$450,000 តាមទីតាំង និងទំហំដី មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅកាន់តែច្រើន។ ទី២. វីឡាឃ្វីន Queen Villa របស់បុរី វិមានសំណាង តម្លៃប្រហែល $720,000 តាមទីតាំង និងទំហំដី មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅកាន់តែច្រើន។
ទី៣. វីឡាឃីង King Villa របស់បុរី វិមានសំណាង តម្លៃប្រហែល$1,230,000 សុទ្ធតែបែរមុខទៅមាត់ព្រែកធម្មជាតិ មានម្ចាស់ផ្ទះមកទទូល ដើម្បីស្នាក់នៅហើយ។ ទី៤. នៅបុរី វិមានសំណាង លើផ្ទៃដី ២៥ហត មានសាងសង់ និងលក់តែវីឡាព្រីន វីឡាឃ្វីន និងវីឡាឃីង ដោយមិនមានវីឡាភ្លោះ វីឡាកូនកាត់ ឬផ្ទះតូចៗទេ។
ទី៥. ១០០% នៃអ្នកទិញផ្ទះក្នុងបុរី វិមានសំណាង គឺដើម្បីស្នាក់នៅជាលក្ខណះគ្រួសារ ដោយក្រុមហ៊ុនរំពឹងថា ក្រោយពេលមានម្ចាស់ផ្ទះមកស្នាក់នៅកាន់តែច្រើន នឹងធ្វើអោយតម្លៃផ្ទះក្នុងបុរី វិមានសំណាង (Borey Vimean Samnang) មានតម្លៃចាប់ពីកន្លះលានដុល្លារអាមេរិកឡើងទៅ។
ស្ថាបនិកបុរី វិមានសំណាង ឧកញ៉ាបណ្ឌិត គីម ហ៊ាង
Cell: 012 96 2000 (Telegram, WhatsApp & WeChat)
Email: [email protected]៕







