មន្រ្តី​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ជប៉ុន​ លើ​លទ្ធភាព​នៃ​កិច្ច​សហប្រតិបត្តិការ​លើ​ការ​អភិវឌ្ឍ​វិស័យផ្លូវដែក​ ការ​ដឹក​ជញ្ជូន​ទំនិញ

ចែករំលែក

ដោយៈ ចំណាន

    ភ្នំពេញៈ មន្រ្តីជាន់ខ្ពស់ក្រសួងសាធារណការ បានជួបពិភាក្សា ការងារជាមួយក្រុមហ៊ុន MK Co., Ltd. នៃប្រទេសជប៉ុន លើលទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យផ្លូវដែក ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងភស្តុភារកម្មនៅកម្ពុជា។

ព័ត៌មាននេះត្រូវបានលើកឡើង ក្នុងឱកាសលោកជំទាវ កុយ សុដានី រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានទទួលជួបពិភាក្សាការងារជាមួយ លោក Kazuki Matsukawa តំណាងក្រុមហ៊ុន MK Co., Ltd. នៃប្រទេសជប៉ុនកាលពីថ្ងៃទី២៣ មិថុនាកន្លងមកនេះ។

ជំនួបនេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងដើម្បីពិភាក្សាផ្លាស់ប្តូរយោបល់ និងស្វែងយល់អំពីបទពិសោធន៍របស់ក្រុមហ៊ុន MK Co., Ltd. ក្នុងវិស័យដឹកជញ្ជូន និងភស្តុភារកម្ម ព្រមទាំងពិភាក្សាអំពី​លទ្ធភាពនៃកិច្ចសហប្រតិបត្តិការ លើការអភិវឌ្ឍវិស័យផ្លូវដែក ការដឹកជញ្ជូនទំនិញ និងការគ្រប់គ្រងភស្តុភារកម្មនៅកម្ពុជា សំដៅលើកកម្ពស់ប្រសិទ្ធភាព សុវត្ថិភាព និងនិរន្តរភាពនៃប្រព័ន្ធដឹកជញ្ជូន៕


ចែករំលែក