ថ្នាក់​ដឹក​នាំ​ Cambodia Airport លើក​ឡើង​ពីសារ​សំខាន់​នៃ​ព្រលានយន្តហោះ​ខេត្ត​ព្រះសីហនុ​

ចែករំលែក

ដោយៈ គង់ សូរិយា

    ព្រះសីហនុៈ លោក Julien BERT នាយកប្រតិបត្តិថ្មីនៃក្រុមហ៊ុនCambodia Airport/SCA​ និងបានលើកឡើងពីសារៈសំខាន់នៃព្រលានយន្តហោះ ខេត្តព្រះសីហនុ។

ការលើកឡើងនេះ បានធ្វើនៅក្នុងជំនួបនេះ លោកអភិបាលរងខេត្តព្រះសីហនុ លោកឡុង ឌីម៉ង់កាលពីថ្ងៃទី១ កក្កដាកន្លងមកនេះ។

លោកបានលើកឡើងពីការអភិវឌ្ឍថ្មីៗ និងវឌ្ឍភាពដ៏គួរកត់សម្គាល់នានាក្នុងវិស័យសេដ្ឋកិច្ច និងវិនិយោគរបស់ខេត្ត។

ជាមួយគ្នានោះ លោក Julien BERT បានសម្តែងសុទិដ្ឋិនិយមថានៅពេលដ៏ខ្លីខាងមុខ​ អាកាសយាន្តដ្ឋានអន្តរជាតិ ខេត្តព្រះសីហនុ នឹងដើរតួនាទី កាន់តែសំខាន់មួយកម្រិតទៀត ក្នុងវិស័យភស្តុភារកម្មទំនិញនៅកម្ពុជាផងដែរ៕


ចែករំលែក