ដោយៈ គង់ សូរិយា
ភ្នំពេញៈ ការអភិវឌ្ឍជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ បាននិងកំពុងរីកចម្រើន ដោយតំបន់នេះត្រូវបានធុរកិច្ចជនជាតិ អន្តរជាតិផ្តោតការចាប់អារម្មណ៍ជាពិសេស។
តំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ (TIA) ចម្ងាយប្រហែល២០គីឡូម៉ែត្រ ភាគខាងត្បូងនៃរាជធានីភ្នំពេញ ក្នុងខេត្តកណ្តាល និងតាកែវ កំពុងក្លាយជាច្រករបៀងអភិវឌ្ឍន៍រយៈពេលវែងដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា។
តើមានអ្វីកើតឡើងនៅថ្ងៃនេះឆ្នាំ២០២៦នេះ? អាកាសយានដ្ឋានខ្លួនឯង គឺជាការវិនិយោគហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ ដោយទំហំនៃការវិនិយោគ ប្រមាណ២៣០០លានដុល្លារអាមេរិក គ្របដណ្តប់លើផ្ទៃដីប្រហែល២៦០០ហិកតា។
ដំណាក់កាលទី១នៃគំរោងនេះ អាចបម្រើអ្នកដំណើរ១៥ លាននាក់ក្នុងមួយឆ្នាំ និងត្រូវបានគ្រោងនឹងពង្រីកអ្នកដំណើរដល់៣០លាននាក់នៅឆ្នាំ២០៣៩ និង៥០លាននាក់នៅឆ្នាំ២០៥០។
ការអភិវឌ្ឍជុំវិញអាកាសយានដ្ឋានរួមមានដូចជា ទី១ ផ្លូវចូលថ្មីដែលតភ្ជាប់ភ្នំពេញទៅកាន់អាកាសយានដ្ឋាន ការអភិវឌ្ឍលំនៅដ្ឋាន
អគារពាណិជ្ជកម្ម គម្រោងដឹកជញ្ជូន និងឃ្លាំង សណ្ឋាគារ និងហាងលក់រាយ ដែលមានបំណងបម្រើទេសចរណ៍ និងអាកាសចរណ៍
គម្រោងឧស្សាហកម្ម និងការប្រើប្រាស់ចម្រុះតាមបណ្តោយច្រករបៀងកំណើនភាគខាងត្បូង។
រដ្ឋាភិបាលកម្ពុជា បានចាត់ទុកអាកាសយានដ្ឋាននេះថា ជាកត្តាលីករ សម្រាប់ការបង្កើតតំបន់សេដ្ឋកិច្ចថ្មីមួយ ស្រដៀងគ្នាទៅនឹងរបៀបដែលអាកាសយានដ្ឋាន បានជំរុញការអភិវឌ្ឍនៅទីក្រុងបាងកក កូឡាឡាំពួរ និងទីក្រុងហូជីមិញ។
អ្វីដែលអ្នកជំនាញនិយាយ? អង្គការជាច្រើនបានបញ្ជាក់ពីសារៈសំខាន់ផ្នែកសេដ្ឋកិច្ច នៃហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសំខាន់ៗ។

មន្រ្តីជំណាញធនាគារពិភពលោកនិយាយថា ការកែលម្អបណ្តាញដឹកជញ្ជូន និងភស្តុភារកម្មរបស់ប្រទេសកម្ពុជា ត្រូវបានគេរំពឹងថានឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន កែលម្អការតភ្ជាប់ក្នុងតំបន់ បង្កើតការងារ និងទាក់ទាញការវិនិយោគឯកជនកាន់តែច្រើនលើភស្តុភារកម្ម កសិ-ពាណិជ្ជកម្ម ទេសចរណ៍ និងសេវាកម្មដឹកជញ្ជូន។
អ្នកអភិវឌ្ឍន៍អាកាសយានដ្ឋាន CAIC បានបញ្ជាក់ថា អាកាសយានដ្ឋាននេះ មានបំណងក្លាយជាច្រកទ្វារអន្តរជាតិចម្បង របស់ប្រទេសកម្ពុជា និងគាំទ្រដល់កំណើនសេដ្ឋកិច្ចរយៈពេលវែង តាមរយៈអាកាសចរណ៍ ទេសចរណ៍ ភស្តុភារកម្ម និងការវិនិយោគអាជីវកម្ម។
ប្រតិបត្តិករអន្តរជាតិ VINCI Airports រំពឹងថា អាកាសយានដ្ឋាននេះ នឹងគាំទ្រដល់ចរាចរណ៍អ្នកដំណើរ ដែលកំពុងកើនឡើងរបស់ប្រទេសកម្ពុជា និងតម្រូវការអាកាសចរណ៍រយៈពេលវែង៕








