ដោយៈ ម៉ាណា
អន្តរជាតិៈ តម្លៃមាស និងរូបិយប័ណ្ណគ្រីបតូអាចធ្លាក់ចុះក្នុងពេលតែមួយ ប៉ុន្តែអ្នកវិភាគបាននិយាយថា ជាធម្មតារូបិប័ណ្ណនេះធ្លាក់ចុះដោយសារហេតុផលផ្សេងៗគ្នា។
១. មាសអាចធ្លាក់ចុះ
វិនិយោគិនរំពឹងថា អត្រាការប្រាក់នឹងនៅខ្ពស់ ឬកើនឡើង ដែលធ្វើឱ្យទ្រព្យសកម្ម ដែលមានការប្រាក់កាន់តែទាក់ទាញ។ ប្រាក់ដុល្លារអាមេរិកកើនឡើង ដោយសារមាសត្រូវបានកំណត់តម្លៃ ជាប្រាក់ដុល្លារ។
ការភ័យខ្លាចអំពីជម្លោះភូមិសាស្ត្រ នយោបាយបានធូរស្រាល ដែលកាត់បន្ថយតម្រូវការ សម្រាប់ទ្រព្យសកម្មដែលមានសុវត្ថិភាព។ ហេតុផលមួយទៀត គឺវិនិយោគិនទទួលបានប្រាក់ចំណេញ បន្ទាប់ពីការកើនឡើងយ៉ាងខ្លាំង។
២. រូបិយប័ណ្ណគ្រីបតូអាចធ្លាក់ចុះ
វិនិយោគិនកាន់តែមិនចូលចិត្តហានិភ័យ និងលក់ទ្រព្យសកម្មដែលមានហានិភ័យ ខណៈរដ្ឋាភិបាលប្រទេសនានាបានណែនាំបទប្បញ្ញត្តិ កាន់តែតឹងរ៉ឹង។
លើសពីនេះអ្នកកាន់ភាគហ៊ុនធំៗ (ត្រីបាឡែន) លក់ក្នុងបរិមាណច្រើន។
ទីផ្សារគ្រីបតូកំពុងឆ្លងកាត់ការកែតម្រូវធម្មតា បន្ទាប់ពីការកើនឡើងយ៉ាងឆាប់រហ័ស។
តើមាស និងរូបិយប័ណ្ណឌីជីថលឬគ្រីបតូនឹងរីកចម្រើនម្តងទៀតឆាប់ៗនេះទេ? ចម្លើយគឺមាសអាចងើបឡើងវិញ ប្រសិនបើធនាគារកណ្តាលចាប់ផ្តើមកាត់បន្ថយអត្រាការប្រាក់ ភាពតានតឹងភូមិសាស្ត្រនយោបាយកើនឡើង អតិផរណានៅតែខ្ពស់ ឬធនាគារកណ្តាលបន្តទិញមាស។
មាសមានទំនោរដំណើរការល្អ ក្នុងរយៈពេលមធ្យមទៅវែងក្នុងអំឡុងពេលនៃភាពមិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ប៉ុន្តែការប្រែប្រួលរយៈពេលខ្លីគឺជារឿងធម្មតា។
ចំណែករូបិយប័ណ្ណឌីជីថល អាចងើបឡើងវិញបាន ប្រសិនបើសាច់ប្រាក់ងាយស្រួលសកល មានភាពប្រសើរឡើង ការវិនិយោគរបស់ស្ថាប័នកើនឡើង និងភាពច្បាស់លាស់នៃបទប្បញ្ញត្តិបន្តមានភាពប្រសើរឡើងនៅក្នុងទីផ្សារសំខាន់ៗ។
រូបបិយប័ណ្ណឌីធីថលBitcoin ជារឿយៗនាំមុខគេក្នុងការងើបឡើងវិញ ដោយមានរូបិយប័ណ្ណឌីជីថលតូចៗជាច្រើន នៅពេលក្រោយ។ ទោះជាយ៉ាងណាក៏ដោយ រូបិយប័ណ្ណឌីជីថលនៅតែមានភាពប្រែប្រួលច្រើនជាងមាស៕



