ដោយៈ ស៊ីវ ម៉េង
ភ្នំពេញៈ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍វិស័យអចលនទ្រព្យរយៈពេលវែងនៅកម្ពុជា លោកឧកញ៉ាបណ្ឌិតគីម ហ៊ាបងបានអំពាវនាវសាធារណជនចូលរួមទិញភាគហ៊ុន របស់ក្រុមហ៊ុនបុរីវិមាន សំណាងម.ក ក្នុងពេលបោះផ្សាយលក់មូលបត្រដំបូង។
លោកឧកញ៉ា ដែលពោរពេញដោយមហិច្ឆតា ដោយគ្រោងអភិវឌ្ឍន៍ផ្ទះ ខុនដូ សាលារៀន មន្ទីរពេទ្យ ផ្សារនៅទូទាំងប្រទេស ក្នុងផែនការរយៈពេល៣០ឆ្នាំ គ្រោងប្រែក្លាយក្រុមហ៊ុនបុរី វិមានសំណាង ពីតម្លៃ១០០លាន ទៅ១០០០លានដុល្លារអាមេរិក។

លោកឧកញ៉ាបានមានប្រសាសន៍ឲ្យចដឹង កាលពីរាត្រីថ្ងៃទី២៦ កក្កដា ថា សូមជួយវិនិយោគជាមួយមូលបត្រកម្មសិទ្ធិ ជាសាធារណះលើកដំបូង (IPO) របស់ក្រុមហ៊ុន បុរី វិសំណាង ម.ក ដែលមានខ្ញុំបាទ គីម ហ៊ាង ជាស្ថាបនិក ព្រោះភាពជោគជ័យរបស់ ក្រុមហ៊ុន បុរី វិសំណាង ម.ក នៅពេលនេះ នឹងបើកផ្លូវអោយមានក្រុមហ៊ុនអភិវឌ្ឍន៌អលនទ្រព្យជាច្រើនទៀត ចូលក្នុងផ្សារភាគហ៊ុនកម្ពុជា នោះយើងនឹងអាចជួយគ្នា ក្នុងការរុញវិស័យអចលនទ្រព្យកម្ពុជា អោយផុតពីការជាប់ផុង ហើយត្រលប់មកភាពខ្លាំងឡើងវិញ និងខ្លាំងប្រកបដោយនិរន្តភាពជាងមុខ។
លោកបញ្ជាក់ថា “គីម ហ៊ាង កំពុងនាំយកក្រុមហ៊ុន បុរី វិសំណាង ម.ក ដែលជាក្រុមហ៊ុនអភិវឌ្ឍន៌អលនទ្រព្យដំបូងគេ ចូលផ្សារគោល នៃផ្សារភាគហ៊ុនកម្ពុជា (CSX)”៕








