តម្រូវ​ការ​អចលនទ្រព្យ​នៅ​ប្រទេសម៉ាឡេស៊ី​រំពឹង​ស្ទុះ​ងើប​ឡើង​វិញ​នៅ​ក្នុង​ឆមាស​ទីពីរ​​

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារអចលនទ្រព្យរបស់ប្រទេសម៉ាឡេស៊ីត្រូវបានគេរំពឹងថា នឹងមានស្ថានភាពល្អប្រសើរនៅឆមាសទីពីរ ឆ្នាំ២០២៦ ខណៈអ្នកអភិវឌ្ឍន៍ចាប់ផ្តើមដាក់ឱ្យដំណើរការគម្រោងថ្មីៗបន្ថែមទៀត។

ក្រុមអ្នកវិភាគរំពឹងថា តម្រូវការនឹងត្រូវបានគាំទ្រដោយស្ថិរភាពសេដ្ឋកិច្ចរបស់ប្រទេសម៉ាឡេស៊ី ទីផ្សារការងាររឹងមាំ កំណើនប្រាក់ចំណូល ជំនួយពីរដ្ឋាភិបាល អត្រាការប្រាក់មានស្ថិរភាព និងការរំពឹងទុកអត្រាការប្រាក់គោលចំនួន២,៧៥ភាគរយពេញមួយឆ្នាំ២០២៦។

លំនៅឋានដែលមានតម្លៃសមរម្យ គម្រោងទីក្រុងធំៗ និងទីផ្សារអចលនទ្រព្យឧស្សាហកម្ម ត្រូវបានគេរំពឹងថា នឹងនៅតែជាផ្នែកដែលមានស្ថានភាពល្អប្រសើរបំផុត។

ចំណែក ទីផ្សារលំនៅឋានប្រណីតអាចចំណាយពេលយូរជាងមុនដើម្បីទាក់ទាញអ្នកទិញ ខណៈដែលអ្នកប្រើប្រាស់បន្តផ្តល់អាទិភាពដល់លទ្ធភាពសម្រាប់ទិញ និងតម្លៃផ្ទះ។

ស្របពេលជាមួយគ្នានេះ ការអភិវឌ្ឍឧស្សាហកម្ម និងគម្រោងមជ្ឈមណ្ឌលទិន្នន័យ ត្រូវបានគេរំពឹងថា នឹងនៅតែជាកម្លាំងចលករកំណើនដ៏សំខាន់សម្រាប់វិស័យអចលនទ្រព្យ។

ទីក្រុង Johor ត្រូវបានគេរំពឹងថា នឹងនៅតែជាច្រករបៀងកំណើនដ៏សំខាន់មួយ ដោយមានការគាំទ្រពីកាតាលីករដូចជា តំបន់សេដ្ឋកិច្ចពិសេស Johor-Singapore (JS-SEZ) ការតភ្ជាប់ប្រព័ន្ធរថភ្លើង Johor Bahru-Singapore (RTS) និងការពង្រីកជាបន្តបន្ទាប់នៃវិស័យឧស្សាហកម្ម និងមជ្ឈមណ្ឌលទិន្នន័យ៕


ចែករំលែក