ដោយៈ ម៉ាណា
ភ្នំពេញៈ នៅថ្ងៃអាទិត្យ ១៦ សីហា ២០២៦ ខាងមុខ គិតចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ១២ថ្ងៃ នៅក្នុងសាលាតិចណូ លើមហាវិថីសហពន្ធ័រុស្សី គឺសម្រាប់អ្នកចូលរួម ២២២នាក់ ដែលចង់ចេះអំពីការទិញ និងលក់ភាគហ៊ុន ពិសេសសម្រាប់អ្នកចង់វិនិយោគទៅលើមូលបត្រកម្មសិទ្ធិជាសាធារណះលើកដំបូង (IPO)របស់ក្រុមហ៊ុនបុរី វិមានសំណាង ម.ក!។
អ្នកចូលរួមអាចចុះឈ្មោះចូលរួមតាម QR Code ខាងក្រោមដោយមិនគិតថ្លៃ ឬទាក់ទងមកលេខ 061 96 2000!
លោកឧកញ៉ាបណ្ឌិតគីម ហ៊ាងប្រធានក្រុមប្រឹក្សាភីបាល និងជាស្ថាបនិកបុរីវិមានសំណាងបានមានប្រសាសន៍ថា ក្រុមហ៊ុនបុរីវិមានសំណាង បាននិងកំពុងលក់មូលបត្រចំនួន១០ភាគរយ នៃភាគហ៊ុន១០០ភាគរយរបស់បុរីវិមាន សំណាង ដែលក្រុមហ៊ុននេះមានតម្លៃ១០០លានដុល្លារអាមេរិក។

លោកឧកញ៉ាបានបន្តថា អ្នកទិញភាគហ៊ុនបុរី វិមានសំណាង នឹងទទួលបានភាគលាភចំនួន៨ភាគរយប្រចាំឆ្នាំ រយៈពេល៥ឆ្នាំ ដោយមិនទាន់គិតពីការឡើងថ្លៃនៃភាគហ៊ុននៅឡើយ។ លោកបន្តថា ក្រុមហ៊ុនគ្រោងប្រែក្លាយ ជាក្រុមហ៊ុនមានតម្លៃ១០០០លានដុល្លារអាមេរិក សម្រាប់រយៈពេល៣០ឆ្នាំខាងមុខ និងគ្រោងពង្រីកការវិនិយោគផ្ទះតម្លៃសមរម្យ ខុនដូ សាលារៀន ផ្សារ កន្លែងហាត់កីឡានៅទូទាំងប្រទេសកម្ពុជា នាពេលខាងមុខនេះ។
អតិថិជនអាចទាក់ទងទិញហ៊ុនរបស់បុរី វិមានសំណាង តាមរយៈលេខទូរសព្ទ័លេខ: 012 96 2000។
Email: [email protected]
Website: www.bvs.com.kh។







