ដោយៈ ចំណាន
ភ្នំពេញៈ អាគារខុនដូ និងការិយាល័យប្រណីតតម្លៃ៣០លានដុល្លារ បាននិងកំពុងសាងសង់ នៅក្នុងសង្កាត់បឹងកក់២ ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ។
យោងតាមប្រភពពីអ្នកអភិវឌ្ឈន៍គំរោងនេះបានឲ្យដឹងថា គំរោងនេះ មានកម្ពស់៣៤ជាន់ ដែលបច្ចុប្បន្នការសាងសង់សម្រេចបានប្រមាណ២០ជាន់រួចហើយ ហើយក្រុមការងារកំពុងសាងសង់យ៉ាងសកម្ម ដែលគ្រោងនឹងបញ្ចប់នៅរយៈពេល២ឆ្នាំខាងមុខ។
លោកបញ្ជាក់ថា “វានឹងជា Landmark ថ្មីមួយ សម្រាប់ខ័ណ្ឌទួលគោក រាជធានីភ្នំពេញ ជាមួយនឹងទស្សនទាននៃការអភិវឌ្ឍចម្រុះ និងរសរវើកមួយនៃរាជធានីភ្នំពេញ”។ លោកបន្តថា“គម្រោងនេះ មានខុនដូសរុបជាង៨០យូនីតប៉ុណ្ណោះ ក្រៅពីនេះ យើងផ្តោតលើការអភិវឌ្ឍអាគារការិយាល័យកម្រិតA ដែលតំបន់ទួលគោកមិនទាន់មានអាគារខុនដូ និងការិយាល័យកម្រិតប្រណីតបែបនេះនៅឡើយ”។
ទួលគោកជាខ័ណ្ឌមួយ ដែលមានការអភិវឌ្ឍយ៉ាងឆាប់រហ័សមួយ ក្នុងចំណោមបណ្តាខ័ណ្ឌសំខាន់ៗ នៃរាជធានីភ្នំពេញ ដែលមានសរុបចំនួន១៤ខ័ណ្ឌ និងមានមនុស្សរស់នៅប្រមាណ៣លាននាក់ នាពេលបច្វុប្បន្ននេះ៕







