តើ​អាគារណា​ខ្លះជាប់​ចំណាត់​ថ្នាក់​កំពូល​ទាំង៥​ ដែល​កំពុង​សាងសង់​នៅ​លើពិភពលោក?​

ចែករំលែក

ដោយៈ ចំណាន

   អន្តរជាតិៈ ក្រុមប្រឹក្សាអគារខ្ពស់ៗ និងមជ្ឈមណ្ឌលលំនៅឋានទីក្រុង បានចុះបញ្ជីអគារ Jeddah Tower និង Burj Azizi ជាអគារដ៏ធំសម្បើមពីររបស់ពិភពលោក ដែលកំពុងសាងសង់ ដែលមានកម្ពស់ជាង1,000 ម៉ែត្រ និង725 ម៉ែត្ររៀងៗខ្លួន។

១. Jeddah Tower

ជាអាគារដ៏អស្ចារ្យបំផុត ដែលមានកំពស់ជាង១០០០ម៉ែត្រ និងកំពុងសាងសង់យ៉ាងសកម្ម។

អាគារដ៏អស្ចារ្យនេះមានកំពស់ចំនួន១៦៨ជាន់ ដែលត្រូវបានរចនាឡើង ដើម្បីក្លាយជាអគារខ្ពស់បំផុតរបស់ពិភពលោក ដោយវ៉ាដាច់អគារ Burj Khalifa។

ការរចនាឌីណាមិកខ្យល់បីជ្រុងរបស់វា មានបំណងកាត់បន្ថយផលប៉ះពាល់ខ្យល់។

ការសាងសង់មានវឌ្ឍនភាព គួរឱ្យកត់សម្គាល់នៅឆ្នាំ២០២៦នេះ។

. Burj Azizi

នៅពេលសាងសង់ចប់ វានឹងក្លាយជាអគារយក្សទី២របស់ទីក្រុងឌូបៃ បន្ទាប់ពីBurj Khalifa ដែលមានកំពស់៩២៨ម៉ែត្រ។

អាគារនេះមានកំពស់រហូតដល់៧២៥ម៉ែត្រ និងមានកំពស់១៣១ជាន់  ដែលគម្រោងនេះ ជាអាគារការប្រើប្រាស់ចម្រុះលំនៅដ្ឋាន សណ្ឋា​គារ ការិយាល័យ ហាងលក់រាយ និងកន្លែងសង្កេតការណ៍។

នៅពេលសាងសង់បញ្ចប់ គេរំពឹងថា នឹងក្លាយជាអគារខ្ពស់បំផុតទីពីរ របស់ពិភពលោកនៅពេលសាងសង់រួច។

៣. Goldin Finance 117

អាគារដ៏ខ្ពស់នេះ ស្ថិតនៅទីក្រុងធានជីន ប្រទេសចិន ដែលមានកំពស់៥៩៧ម៉ែត្រ និងកំពស់១២៨ជាន់។ វាជាសំណង់អគារធំមួយក្នុងចំណោមសំណង់អគារធំៗដ៏អស្ចារ្យបំផុតរបស់ប្រទេសចិន។

ការសាងសង់បានបន្តឡើងវិញ បន្ទាប់ពីការផ្អាករយៈពេលយូរ ដោយបច្ចុប្បន្នរំពឹងថា នឹងបញ្ចប់នៅប្រហែលឆ្នាំ២០២៧។

៤. Burj Binghatti Jacob & Co Residences

អាគារនេះមានកំពស់ប្រហែល៥៩៥ម៉ែត្រ ដែលជាអាគារលំនៅដ្ឋានប្រណីតកម្រិតខ្ពស់នៅទីក្រុងឌូបៃ។

ស្ថាបត្យកម្មដែលបំផុសគំនិតដោយពេជ្រ និងគ្រឿងអលង្ការដ៏ពិសេស។ អាគារនេះគោលដៅបញ្ចប់ការសាងសង់ នៅប្រហែលឆ្នាំ២០២៧​។

៥. Tiger Sky Tower

អាគារលំដាប់ទី៥ ដែលកំពុងសាងសង់នាពេលបច្ចុប្បន្ននេះ មានកំពស់៥៣២ម៉ែត្រ មានកំពស់១១៦ជាន់។ វាជាអគារលំនៅដ្ឋានប្រណីតនៅ Business Bay។

អាគារនេះរំពឹងថា នឹងបញ្ចប់ការសាងសង់ប្រហែលឆ្នាំ ២០២៩ខាងមុខនេះ៕


ចែករំលែក