តម្លៃ​អចលនទ្រព្យ​ពាណិជ្ជកម្ម​នៅ​ប្រទេសអាល្លឺម៉ង់​ធ្លាក់​ចុះក្នុង​ត្រីមាសទីពីរ​ ស្របពេល​មាន​ភាពតាន​តឹង​នៅ​មជ្ឈិមបូព៌ា

ចែករំលែក

ដោយ: សហសេវិក
អន្តរជាតិ: តម្លៃអចលនទ្រព្យពាណិជ្ជកម្មនៅក្នុងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះនៅត្រីមាសទីពីរ ឆ្នាំ២០២៦ ដោយបិទបញ្ចប់ការងើបឡើងវិញ។

ការធ្លាក់ចុះនេះបានកើតឡើង បន្ទាប់ពីតម្លៃអចលនទ្រព្យពាណិជ្ជកម្មបានកើនឡើងរយៈពេល៥ត្រីមាស ក្រោយធ្លាក់ចុះអស់រយៈពេលជាច្រើនឆ្នាំ បន្ទាប់ពីការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនក្នុងឆ្នាំ២០២២។

សង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាបានបង្កើនការព្រួយបារម្ភជាថ្មីម្តងទៀតអំពីអតិផរណា និងអត្រាការប្រាក់ខ្ពស់។ ការណ៍នេះបង្កការលំបាកសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការវិនិយោគអចលនទ្រព្យពាណិជ្ជកម្ម។

តម្លៃអចលនទ្រព្យការិយាល័យ និងលក់រាយ៖ បានធ្លាក់ចុះ១ភាគរយ បើប្រៀបធៀបទៅនឹងអត្រាកំណើន០,៥ភាគរយនៅក្នុងត្រីមាសទី១។ ផ្ទុយទៅវិញ តម្លៃលំនៅឋានបានកើនឡើង១,៩ភាគរយក្នុងត្រីមាសទី២ ធៀបនឹងឆ្នាំមុន។

ខុសផ្ទុយពីទីផ្សារលំនៅឋាន ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មមានភាពងាយរងគ្រោះខ្លាំងជាងពីភាពតានតឹងខាងភូមិសាស្ត្រនយោបាយ ការរំពឹងទុកអតិផរណា និងអត្រាការប្រាក់។

ជារួម ទស្សនវិស័យសម្រាប់ទីផ្សារអចលនទ្រព្យពាណិជ្ជកម្មរបស់ប្រទេសអាល្លឺម៉ង់នឹងពឹងផ្អែកយ៉ាងខ្លាំងទៅលើថាតើ និងពេលណាដែលជម្លោះភូមិសាស្ត្រនយោបាយបច្ចុប្បន្នត្រូវបានដោះស្រាយ៕


ចែករំលែក