ដោយៈ ម៉ាលីនណា
ភ្នំពេញៈ យុទ្ធសាស្ត្រសម្រាប់ទីផ្សារនៅកម្ពុជា អ្នកវិនិយោគឆ្លាតវៃនឹងផ្តោតលើតំបន់មួយចំនួន ដែលបាននិងកំពុងមានភាពទាក់ទាញគួរឲ្យចាប់អារម្មណ៍។
តំបន់យុទ្ធសាស្រ្តទាំងនោះ មានដូចជា ១. ច្រករបៀងអភិវឌ្ឍន៍ខាងក្រៅភ្នំពេញ ២. កណ្តាល/តាខ្មៅ ៣. បាវិត ៤.កំពត ៥.បាត់ដំបង ៦. សៀមរាប ៧. ក្រុងព្រះសីហនុ។ នេះបើតាមរបាយការណ៍របស់ធនាគារពិភពលោក។
របាយការណ៍ទាក់ទងការរអភិវឌ្ឍន៍ទីក្រុងថ្មីៗ របស់ធនាគារពិភពលោក រួមបញ្ចូលជាពិសេសនូវ ទីក្រុងបន្ទាប់បន្សំទាំងនេះមួយចំនួន នៅក្នុងគំនិតផ្តួចផ្តើមហេដ្ឋារចនាសម្ព័ន្ធ និងផែនការអភិវឌ្ឍន៍នាពេលអនាគត។

អ្នកជំនាញបានលើកឡើងថា សម្រាប់យុទ្ធសាស្ត្រធនាគារដីធ្លីឆ្នាំ២០២៦ -២០៣០ អ្នកវិនិយោគគួរជ្រើសរើសដី ដែលមានគុណភាពល្អ ដែលមានតម្លៃទាបទៅមធ្យម នៅក្នុងច្រករបៀងកំណើនដែលកំពុងរីកចម្រើន ជាជាងការចំណាយតម្លៃខ្ពស់បំផុត សម្រាប់ដីដែលបានអភិវឌ្ឍរួចហើយ។
អ្នកជំនាញបានបន្ថែមថា “ប្រាក់ចំណេញ ដែលអាចកើតមានច្រើនបំផុត ជាធម្មតាបានមកពីការទិញ មុនពេលហេដ្ឋារចនាសម្ព័ន្ធ និងតម្រូវការមកដល់ មិនមែនបន្ទាប់ពីនោះទេ”។
អ្នកឧកញ៉ាសំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនSAM SN Groupបានសរសេរលើបណ្តាញ ទំនាក់ទំនងសង្គមរបស់ខ្លួនថា វិស័យអចលនទ្រព្យនាពេលបច្ចុប្បន្ន កំពុងស្ថិតក្នុងដំណាក់កាលនៃការស្តារឡើងវិញយឺតៗ។
អ្នកឧកញ៉ាលើកជាសំណួរថា “ ការវិនិយោគដីធ្លីមិនមានឱកាសទៀតទេឬយ៉ាងណា ដរាបណាអ្វីគ្រប់យ៉ាងត្រូវការដីធ្លី ឱកាសនៅតែមាន និងមានផលចំណេញនាពេលអនាគត”៕








