ដោយៈ នរិន្ទ
អូស្រ្តាលីៈ ប្រទេសអូស្រ្តាលី ជាមហាអំណាចសេដ្ឋកិច្ចមូយនៅអឺរ៉ុប និងទាក់ទាញការវិនិយោគកាន់តែច្រើន ពិសេសការធ្វើចំណាកស្រុករបស់ជនបរទេស ដែលកំពុងស្វែងរកជីវិតមានភាពសុខដុម។
ទោះជាយ៉ាងណា ប្រទេសនេះមិនមានភាពល្បីល្បាញលើការសាងសង់អាគារខ្ពស់ៗនោះទេ ប៉ុន្តែមានចំណុចមួយចំនួនគួរឲ្យចាប់អារម្មណ៍។
១. សណ្ឋាគារ និងប៉ម Trump International Gold Coast
អាគារនេះមានកំពស់រហូតដល់៣៤០ម៉ែត្រ និងកម្ពស់៩១ជាន់
វាត្រូវបានស្នើឡើងសម្រាប់ Surfers Paradise។
អាគារនេះ មានប្រហែលផ្ទះចំនួន២៧០យូនីត និងសណ្ឋាគារផ្កាយប្រាំមួយ។
ប្រសិនបើបញ្ចប់តាមផែនការ វានឹងក្លាយជាអគារខ្ពស់បំផុតរបស់ប្រទេសអូស្ត្រាលី ដែលលើសពីត្រីមាសទី១។

២. Cypress Palms Tower 1
អាគារនេះ មានរយៈកំពស់៣០៥ម៉ែត្រ និងកម្ពស់សរុប៩០ជាន់
អាគារនេះកំពុងសាងសង់ និងមានគោលដៅបញ្ចប់នៅឆ្នាំ2027។
វានឹងក្លាយជាប៉មលំនៅដ្ឋានថ្មី ដ៏សំខាន់បំផុតមួយរបស់ប្រទេសអូស្ត្រាលី។

៣. Oscar Tower A Brisbane
អាគារឈរនៅលំដាប់លេខរៀងទី៣នេះ មានកំពស់269ម៉ែត្រ
កំពុងសាងសង់ និងជាគម្រោងខ្ពស់បំផុតមួយរបស់ប្រទេសអូស្ត្រាលី។

៤. Atlassian Central — Sydney
អាគារមួយជាប់លំដាប់លេខរៀងទី៤នេះ មានកម្ពស់ប្រហែល 183 ម៉ែត្រ ស្មើនឹងកំពស់៣៩ជាន់។ វាមិនមែនជាប៉មខ្ពស់បំផុតទេ ប៉ុន្តែប្រហែលជាប៉មមួយ ក្នុងចំណោមប៉មដែលមានភាពច្នៃប្រឌិតបំផុតរបស់ប្រទេសអូស្ត្រាលី។
វាប្រើរចនាសម្ព័ន្ធឈើ និងដែកចម្រុះ ហើយបានក្លាយជាប៉មឈើចម្រុះខ្ពស់បំផុតរបស់ពិភពលោក៕







