ដោយៈ ចំណាន
ភ្នំពេញៈ ខ័ណ្ឌមួយចំនួន នៅតែត្រូវបានចង្អុលបង្ហាញថា ជាតំបន់ ដែលទាក់ទាញការវិនិយោគ និងមានសក្តានុពលលើការអភិវឌ្ឍ គំរោងនានា។
បណ្តាខ័ណ្ឌ និងស្រុកទាំងនោះរួមមាន ខ័ណ្ឌកំបូល ស្ថិតនៅភាគខាងលិចនៃភ្នំពេញ។ កណ្តាល តាខ្មៅ តំបន់ជុំវិញអាកាសយានដ្ឋានអន្តរជាតិតេជោ ពិសេសច្រករបៀងផ្លូវជាតិសំខាន់ៗ ដូចជា ទីក្រុងបាវិត និងច្រករបៀងព្រំដែនវៀតណាម។
តំបន់ដែលបានជ្រើសរើស នៃខេត្តព្រះសីហនុអចលនទ្រព្យទាក់ទងនឹងទេសចរណ៍សៀមរាប។
ជាមួយគ្នានេះ ទីផ្សារខុនដូ និងជួបនូវការការងើបឡើងវិញនឹងយឺតជាងមុន ដែល លោក អ្នកគួរមានការប្រុងប្រយ័ត្នជាមួយនឹងការទិញខុនដូធម្មតានៅឆ្នាំ២០២៦។
ទោះជាយ៉ាងណា មានភាពខុសគ្នារវាងគម្រោងល្អ និងមានតម្លៃសមរម្យ ដែលអ្នកជំនាញបានផ្តោតលើគម្រោងដែលបានបញ្ចប់ មានទី តាំងល្អ តម្លៃសមរម្យ ពិសេសមានតម្រូវការជួលខ្លាំង។
យ៉ាងណាក្តី ក៏វិស័យនេះនៅមានហានិភ័យ សម្រាប់គម្រោងដែលមិនទាន់បានសាងសង់បញ្ចប់ តម្លៃលក់តម្លៃខ្ពស់ ហើយអ្នកអភិវឌ្ឍន៍ខ្សោយ ស្របពេលចំនួនគំរោងមានការប្រកួតប្រជែងច្រើន។
ឆ្នាំ ២០២៧គួរតែប្រសើរជាងឆ្នាំ ២០២៦ ដោយធនាគារពិភពលោករំពឹងថាសេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងពី៣,៩% ក្នុងឆ្នាំ ២០២៦ ដល់៤,៩% ក្នុងឆ្នាំ ២០២៧ ដែលមួយផ្នែកដោយសារតែសមត្ថភាពផលិតកម្មដែលដឹកនាំដោយលំហូរFDIចូលមក។
ជាមួយគ្នានេះ ទស្សនវិស័យខែកក្កដា ឆ្នាំ២០២៦ របស់ ADB ក៏រំពឹងថាប្រទេសកម្ពុជា នឹងងើបឡើងវិញនៅឆ្នាំ២០២៧ ដោយមានកំណើន៤,៧%។
ប្រសិនបើការងារ ការវិនិយោគផ្ទាល់ពីបរទេស ទេសចរណ៍ និងលក្ខខណ្ឌឥណទានមានភាពប្រសើរឡើង តម្រូវការអចលនទ្រព្យគួរតែបន្តបន្ទាប់បន្តិចម្តងៗ៕







