ដោយ: សហសេវិក
អន្តរជាតិ: ទីផ្សារលំនៅឋានគឺជាបញ្ហាដ៏ធំមួយនៅទូទាំងទ្វីបអឺរ៉ុប។ ទីផ្សារមិនត្រឹមតែខ្វះខាតប៉ុណ្ណោះទេ ថែមទាំងមានតម្លៃថ្លៃពេកផងដែរ ជាពិសេសនៅក្នុងទីក្រុងធំៗ និងគោលដៅទេសចរណ៍ដ៏ពេញនិយម។
ទីក្រុងចំនួនពីររបស់ប្រទេសស្វីសជាប់ចំណាត់ថ្នាក់កំពូល ដែលធ្វើឱ្យប្រទេសស្វីសក្លាយជាទីផ្សារលំនៅឋានដែលមានតម្លៃថ្លៃបំផុតក្នុងការទិញអចលនទ្រព្យ។
តម្លៃអាផាតមុិនក្នុងមួយម៉ែត្រការ៉េមានទំហំទឹកប្រាក់ចំនួន២២.៩១០អឺរ៉ូនៅទីក្រុង Zurich និង១៩,៤៣៩អឺរ៉ូនៅទីក្រុង Geneva។ ទីក្រុងឡុងដ៍ជាប់ចំណាត់ថ្នាក់លេខ៣ ដោយមានតម្លៃ ១៧.២៤១ អឺរ៉ូក្នុងមួយម៉ែត្រការ៉េ។
ទីក្រុងប៉ារីសរបស់ប្រទេសបារាំងជាប់ចំណាត់ថ្នាក់លេខ៤។ តម្លៃអាផាតមុិនក្នុងមួយម៉ែត្រការ៉េនៅរដ្ឋធានីប៉ារីសមានចំនួន១២,៧៧១ អឺរ៉ូ។ ការទិញអាផាតមិននៅកណ្តាលទីក្រុងឡុងដ៍មានតម្លៃថ្លៃជាងទីក្រុងប៉ារីសប្រហែល ៣៥%។
ទីក្រុងវីយែន របស់ប្រទេសអូទ្រីសជាប់ចំណាត់ថ្នាក់លេខ៤ ដោយមានតម្លៃអាផាតមុិនចំនួន១២,៤៨៣ អឺរ៉ូ ក្នុងមួយម៉ែត្រការ៉េ។ គេសង្កេតឃើញមានតែទីក្រុងពីរប៉ុណ្ណោះក្នុងចំណោមទីក្រុងកំពូលទាំង៥ ដែលមកពីប្រទេសមានសេដ្ឋកិច្ចធំជាងគេនៅអឺរ៉ុប រួមមាន ទីក្រុងឡុងដ៍ និងទីក្រុងប៉ារីស។
ទីក្រុង ដែលមានតម្លៃអាផាតមុិនថ្លៃជាងគេបំផុតនៅប្រទេសអាល្លឺម៉ង់គឺទីក្រុង Munich ដែលមានតម្លៃចំនួន ១១,៤៣៥ អឺរ៉ូក្នុងមួយម៉ែត្រការ៉េ៕







