ក្រុម​មន្រ្តី​ពិភាក្សា​បញ្ចប់​អនុក្រិត​ការគ្រប់​គ្រង​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវទឹក​

ចែករំលែក

ដោយៈ និស្ស័យ

   ភ្នំពេញៈ ក្រុមមន្រ្តីអន្តរក្រសួង បានបើកកិច្ចប្រជុំកម្រិតបច្ចេកទេ​សរវាងក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។

កិច្ចប្រជុំកាលពីថ្ងៃទី៣ កញ្ញា ដឹកនាំដោយលោកចាន់ តារា អនុរដ្ឋលេខាធិការ នៃក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសរវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងរ៉ែ និងថាមពល ដើម្បីពិនិត្យ និងពិភាក្សាបញ្ចប់លើសេចក្តីព្រាងអនុក្រឹត្យស្តីពីការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក។

កិច្ចប្រជុំនេះមានការចូលរួមពីឯកឧត្តម -លោកជំទាវអនុរដ្ឋលេខាធិការ ឯកឧត្តមឣគ្គនាយក នៃឣគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ លោកអគ្គនាយករង លោកប្រធាន-អនុប្រធាននាយកដ្ឋាន ហេដ្ឋារចនាសម្ព័ន្ធផ្លូវទឹក និងសំណង់កំពង់ផែ លោកប្រធាននាយកដ្ឋាន និងលោកប្រធានការិយាល័យតំណាងក្រសួងរ៉ែ និងថាមពល លោកប្រធាន-ឣនុប្រធានការិយាល័យ និងមន្រ្តីបច្ចេក​ទេសជាសមាជិកនៃក្រុមការងារបច្ចេកទេសរៀបចំ និងកែសម្រួលសេចក្តីព្រាងលិខិតបទដ្ឋានគតិយុត្ត របស់អគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវទឹក ផ្លូវសមុទ្រ និងកំពង់ផែ។

កិច្ចប្រជុំបានពិនិត្យ ពិភាក្សា និងសម្រេចក្នុងកម្រិតបច្ចេកទេសលម្អិត តាមលំដាប់មាត្រានីមួយៗនៃសេចក្តីព្រាងអនុក្រឹត្យ ជាពិសេសលើមាត្រា ដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពល ផងដែរ៕


ចែករំលែក