តើ​ផ្នែក​ណា​មួយ​នៃ​វិស័យ​អចលនទ្រព្យ​កម្ពុជា​នឹង​មាន​ភាព​រឹង​មាំ​បំផុត​សម្រាប់​ឆ្នាំ​២០២៧?​

ចែករំលែក

ដោយៈ គង់ សូរិយា

ភ្នំពេញៈ  អចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្ម និងភស្តុភារកម្ម (logistics)លំនៅឋានដែលមានតម្លៃសមរម្យ និងលំនៅឋានសម្រាប់ជួលដែលមានទីតាំងល្អ អាចផ្តល់ឱកាសបានល្អប្រសើរជាងគម្រោងខុនដូប្រណិត ដែលសាងសង់ឡើងក្នុងគោលបំណង រំពឹងចំណេញពីការឡើងថ្លៃ។

កត្តាសំខាន់គឺតម្រូវការជាក់ស្តែងពីអាជីវកម្ម កម្មករ និងគ្រួសារនានា មិនមែនគ្រាន់តែជាការសាងសង់ថ្មីៗនោះទេ។

សម្រាប់ប្រទេសកម្ពុជា ជាពិសេសតំបន់រាជធានីភ្នំពេញ និងតំបន់ជុំវិញ (Greater Phnom Penh) អ្នកជំនាញបានវាយតម្លៃលើវិស័យចំនួន៥ដូចខាងក្រោម។

វិស័យអចលនទ្រព្យកំពូលទាំង ៥ ដែលគួរតាមដាននៅឆ្នាំ ២០២៧។

១. អចលនទ្រព្យសម្រាប់វិស័យឧស្សាហកម្ម និងភស្តុភារកម្ម

សក្តានុពល៖ ឱកាសសម្រាប់ការរីកចម្រើន តាមរចនាសម្ព័ន្ធសេដ្ឋកិច្ចដ៏រឹងមាំបំផុត រួមមាន ឃ្លាំង រោងចក្រ មជ្ឈមណ្ឌលចែកចាយ និងដីសម្រាប់វិស័យឧស្សាហកម្ម។

តម្រូវការមានទំនាក់ទំនងជាមួយវិស័យផលិតកម្ម ការនាំចេញ និងការពង្រីកខ្សែច្រវាក់ផ្គត់ផ្គង់ (supply-chain diversification)។

តំបន់គោលដៅ៖ ខេត្តកណ្តាល ខេត្តកំពង់ស្ពឺ តាមបណ្តោយផ្លូវជាតិលេខ៤ និងទីតាំងភស្តុភារកម្មមួយចំនួន ដែលតភ្ជាប់ទៅកាន់អាកាសយានដ្ឋាន។

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank កាលពី ឆមាសទី២ ឆ្នាំ ២០២៥ បានចង្អុលបង្ហាញថា ខេត្តកណ្តាល និងខេត្តកំពង់ស្ពឺ គឺជាទីតាំងសំខាន់ៗសម្រាប់ការពង្រីក វិស័យឧស្សាហកម្ម និងភស្តុភារកម្មនាពេលអនាគត។

២. លំនៅឋានតម្លៃសមរម្យ និងលំនៅឋានកម្រិតមធ្យម

សក្តានុពល៖ លំនៅឋានដែលត្រូវបានរចនាឡើង ដោយផ្អែកលើលទ្ធភាពចំណាយជាក់ស្តែងរបស់គ្រួសារក្នុងស្រុក។

រួមមាន ផ្ទះដែលមានដី (landed homes)ក្នុងតម្លៃសមរម្យ និងផ្ទះល្វែង (townhouses) ដែលមានការរចនាជាក់ស្តែងងាយស្រួលរស់នៅ។

គម្រោងនានា ដែលស្ថិតនៅជិតកន្លែងធ្វើការ សាលារៀន ផ្លូវថ្នល់ និងសេវាសាធារណៈ។

តំបន់គោលដៅ៖ ខណ្ឌកំបូល តំបន់មួយចំនួនក្នុងខេត្តកណ្តាល និងតំបន់តាមបណ្តោយផ្លូវសំខាន់ៗជុំវិញរាជធានីភ្នំពេញ។

ធនាគារជាតិនៃកម្ពុជាបានរាយការណ៍ថា ក្នុងចំណោមគម្រោងលំនៅឋានចំនួន៥៥ ដែលត្រូវបានអនុម័តក្នុងឆ្នាំ ២០២៥ មាន៤១ គម្រោងគឺជាលំនៅឋាន (ប្រភេទផ្ទះ) ដែលបង្ហាញថា អ្នកអភិវឌ្ឍន៍កំពុងផ្តោតលើលំនៅឋាន ប្រភេទផ្ទះច្រើនជាងខុនដូ។

ទោះជាយ៉ាងណាក៏ដោយ នេះមិនមែនជាការធានាថាគ្រប់គម្រោងទាំងអស់នឹងលក់ដាច់នោះទេ។

៣. លំនៅឋានសម្រាប់ជួល និងអាផាតមិនដែលមានសេវាកម្ម (Serviced Apartments)

សក្តានុពល៖ ឱកាសក្នុងទីតាំងជាក់លាក់ ដែលមានអ្នកជួលពិតប្រាកដ។ រួមមាន ផ្ទះសម្រាប់ជួលសម្រាប់កម្មករ និងអ្នកធ្វើការងារជំនាញក្នុងស្រុក។ អាផាតមិនដែលមានសេវាកម្ម (serviced apartments) ដែលស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលការងារ។

គួរផ្តល់អាទិភាពលើអត្រាអ្នកស្នាក់នៅជាក់ស្ត ទីតាំងគួរតែត្រូវបានជ្រើសរើសនៅជិតតំបន់ផលិតកម្ម ការតភ្ជាប់ដឹកជញ្ជូន និងអតិថិជនដែលអាចទុកចិត្តបាន។

វិស័យនេះ ត្រូវការការសិក្សាលទ្ធភាពដោយប្រុងប្រយ័ត្ន ពីព្រោះទូរទឹកកក អគ្គិសនី និងថ្លៃដើមប្រតិបត្តិការអាចមានចំនួនច្រើន។

៥. ខុនដូ និងអចលនទ្រព្យការិយាល័យ

សក្តានុពល៖ ការងើបឡើងវិញជ្រើសរើស ជាជាងកំណើនទូលំទូលាយ។ ខុនដូដែលមានទីតាំងល្អ តម្លៃប្រកួតប្រជែង ជាមួយនឹងតម្រូវការជួលពិតប្រាកដ។

ការិយាល័យដែលមានចំនួនអ្នកជួលច្រើន និងលក្ខណៈបច្ចេក​ទេសអគារសមស្រប។

ជៀសវាងការពឹងផ្អែក លើការកើនឡើងយ៉ាងឆាប់រហ័សនៃការលក់បន្ត ឬតម្រូវការនាពេលអនាគត ដែលមិនទាន់បង្ហាញឱ្យឃើញ៕


ចែករំលែក