ដោយៈ សហការី
ភ្នំពេញៈ យោងតាម អ្នកឧកញ៉ា សំ សុខនឿន ដែលជាម្ចាស់ក្រុមហ៊ុនខ្មែរអន្តរជាតិ និងជាម្ចាស់រោងចក្រ KH Haitech-Haier Global Business បានឱ្យដឹងថា រោងចក្រខ Tablets Laptops និង Desktops របស់ខ្មែរ ចំនួន៤អគារ ទំហំទឹកប្រាក់១០០លានដុល្លារ នឹងលេចរូបរាងឡើងនៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
អ្នកឧកញ៉ាវ័យក្មេង សំ សុខនឿន នៅតែបន្តការងារចុះពិនិត្យមើលការងារជាប្រចាំ ហើយកាលពីថ្ងៃ១០ ខែតុលា ឆ្នាំ ២០២៦ លោកបានដឹកនាំសមាជិក ក្រុមប្រឹក្សាភិបាលក្រុមហ៊ុនខ្មែរអន្តរជាតិ KH Haitech-Haier Global Business ចុះពិនិត្យមើលការដ្ឋានសាងសង់រោងចក្រផលិត Tablets, Laptops, Desktops ៤ អគារ ដែលមានទំហំវិនិយោគ១០០លានដុល្លារ នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
សម្តេចធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងនៅក្នុងសប្តាហ៍នេះថា បន្តិចទៀតកម្ពុជានឹងអាចផលិតTablet ដោយខ្លួនឯងហើយ ជាមួយតម្លៃជាង១០០ដុល្លារប៉ុណ្ណោះក្នុងមួយគ្រឿង ដែលមានបច្ចេកវិទ្យាទំនើប និងទាន់សម័យ៕







