អ្នក​វិនិយោគ​ហុងកុង​គ្រោង​សាងសង់​ខុន​ដូ​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយ​លើ​មហាវិថី​សម្តេច​តេជោ​

0

ដោយ​គង់​ សូ​រិយា​

ភ្នំ​ពេញៈ​ ក្រុមហ៊ុន​យក្ស​មួយ​មក​ពីទី​ក្រុង​ហុងកុង​ ប្រទេស​ចិន​បាន​និង​កំពុង​ត្រៀម​សាងសង់​ និង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​កប់​ពពក​ថ្មី​មួយ​ នៅ​លើ​មហាវិថី​សម្តេច​តេជោ​ហ៊ុន​ សែន​ (ផ្លូវ៦០ម៉ែត្រ​)។

គំរោង​នេះ​មានឈ្មោះ​ Urban​ Village​ ដែល​មាន​ចំនួន៤អាគារ​ និង​កំពស់៥១ជាន់​ ស្មើនឹង​កំពស់១៨៣​,៦ម៉ែត្រ​។ វា​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ និង​ប្រភេទ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ធ ​(ខុន​ដូ​)។

តំបន់​ស្ថិតនៅ​ជាប់​ផ្លូវ៦០ម៉ែត្រ​ បច្ចុប្បន្ន​កំពុង​ទាក់ទាញ​ការ​វិនិយោគ​យ៉ាង​សម្បើម​ដែល​រួមមាន​បុរី​ជាច្រើន​ស្ថិតនៅ​តំបន់​នេះ​ ដូចជា​ បុរី​ប៉េង​ ហួត​ ដែល​កំពុង​សាងសង់​លំនៅ​ដ្ឋាន​ប្រណីត​ និង​ផ្សារ​ទំនើប​ និង​គ្រោង​សាង​សង់់​អាគារ​ពាណិជ្ជកម្ម​ភ្លោះ​កំពស់​កប់​ពពក​នា​ពេល​អនាគត​ផង​ដែរ​។ លសពី​នេះ​បុរី​ជីព​ ម៉ុង​ដែល​បាន​និង​កំពុង​សាងសង់​បុរី​ និង​ផ្សារ​ទំនើប​ គំរោង
​R&​F Property​ ដែល​មាន​អាគារ​លំនៅ​ដ្ឋាន​ចម្រុះ​ជាង២០អាគារ​ គម្រោង​វិនិយោគ​ផ្សារ​ទំនើប​ AEON​ MALL3​ និង​គំរោង​អភិ​វឌ្ឈ​ន៍​ធំៗ​ជាច្រើន​ទៀត​ ។

ទោះជាយ៉ាងណា​ក្រុមហ៊ុន​វិនិយោគ​លើ​លំនៅ​ដ្ឋាន​បែប​សហ​កម្ម​សិទ្ឋ​ និង​ផ្សារ​ទំនើប​នេះ​មិនទាន់​បញ្ជាក់ឲ្យដឹង​ពី​ចំនួន​ផ្ទះ​ និង​ទុន​វិនិយោគ​ប៉ុន្មាន​រយ​លាន​ដុល្លារ​នៅឡើយ​ទេ​។

អនុប្រធាន​សមា​គុំ​មអ្នកជំនាញ​អចលនទ្រព្យ​ លោ​កយិន​ លាង​គង់​បាន​មានប្រសាសន៍​ថា​ តំបន់​ស្ថិតនៅ​ជុំវិញ​ និង​តាម​បណ្តោយ​ផ្លូវ៦០ម៉ែត្រ​ នឹង​ក្លាយជា​ទីក្រុង​ថ្មី​ដ៏​ស៊ីវិល័យ​មួយ​នា​ពេល​អនាគត​ ដោយសារ​តំបន់​នេះ​ជា​តំបន់​ថ្មី​ មាន​ភាព​ងាយស្រួល​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​ និង​ប្លង់​គោល​អភិវឌ្ឍន៍​បាន​ងាយស្រួល​ ខណៈ​តម្លៃ​ដី​បាន​និង​កំពុង​កើនឡើង​យ៉ាង​លឿន​នៅ​តំបន់​ដែល​ធ្លាប់​ជា​បឹង​ត្រកួន​ និង​បឹង​កំប្លោក​នេះ​។

លោក​បន្ត​ថា​ “ការ​រីកចម្រើន​តំបន់​ភាគ​ខាងត្បូង​ក្រុងភ្នំពេញ​ មិនមែន​ជា​រឿង​ចៃដន្យ​នោះ​ទេ​ ប៉ុន្តែ​វា​បង្ហាញ​ពី​ការ​រីកចម្រើន​នៃ​សេដ្ឋកិច្ច​សង្គម​កម្ពុជា​ ហើយ​នា​ពេល​អនាគត​តំបន់​នេះ​នឹងអាច​ជំនួស​តំបន់​បឹងកេងកង១​”។

ជាមួយនឹង​សន្ទុះ​នៃ​ការ​អភិ​វឌ្ឈ​ន៍​ និង​កំនើ​នប្រ​ជា​សាស្រ្ត​ រដ្ឋបាល​ក្រុងភ្នំពេញ​ បាន​សហការ​ជាមួយ​សាលាក្រុង​ប៉ារីស​ សិក្សា​ពី​ផែនការមេ​បន្ថែម​ ដើម្បី​រៀបចំ​ហេ​ដ្ឋា​រចនាសម្ព័ន្ឋ​តំបន់​នេះ​ឲ្យ​មាន​ភាព​បៃតង​ និង​លំហូរ​ចរាចរណ៍​មាន​ភាព​រលូន​ ខណៈ​ចំនួន​ប្រជាពលរដ្ឋ​បាន​ចូល​ទៅ​រស់នៅ​តំបន់​នេះ​យ៉ាង​គំហុក​៕

LEAVE A REPLY

Please enter your comment!
Please enter your name here