ដោយ : គង់ សូរិយា
ភ្នំពេញ : ស្របពេលទីផ្សារលំនៅដ្ឋានបានងាកមកកាន់ប្រជាជនមានប្រាក់ចំណូលមធ្យម និងក្រោមមធ្យម ដោយសារការកើនឡើងនូវប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ការវិនិយោគលើបុរីដែលផ្តោតលើអតិថិជនបែបនេះ ជាជម្រើសឆ្លាតវៃមួយ។
អ្នកវិនិយោគក្នុងស្រុកជាច្រើន រួមទាំងម្ចាស់បុរីVIPបាននិងកំពុងចាប់យកនិន្នាការនេះ ដោយសាងសង់លំនៅដ្ឋានតម្លៃសមរម្យមួយ ប៉ុន្តែគុណភាពសំណង់ត្រូវបានយកចិត្ត ទុកដាក់ជាចម្បង។
-->
ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនអភិវឌ្ឍន៍បុរី VIP លោក យ៉ែន សុខលីន បានមានប្រសាសន៍ឲ្យដឹងកាលពីពេលថ្មីៗនេះថា បុរី VIP បានវិនិយោគលើការសាងសង់លំនៅឋានតម្លៃសមរម្យលើផ្ទៃដីទំហំ ២០ ហិកតាក្នុងសង្កាត់ស្ពានថ្ម ខណ្ឌដង្កោ ជាខ័ណ្ឌដែលកំពុងមានការរីកចម្រើនខ្លាំង ដោយពេលនេះមានក្រុមហ៊ុនពី២០ ទៅ៣០ កំពុងសាងសង់លំនៅឋានលក់ និងពុះដីឡូត៍នៅតំបន់នេះ។ លោកអះអាងថា “ខ្ញុំគិតថាទឹកដីខណ្ឌដង្កោ នឹងមានការរីកចម្រើនខ្លាំងពេលអនាគត ដោយសារមានសណ្ឋានដីល្អ និងមានលក្ខខណ្ឌសមស្របសម្រាប់ជាតំបន់លំនៅឋាន”។

ជាមួយនឹងការពង្រីកការវិនិយោគជាបន្តបន្ទាប់លោក យ៉ែន សុខលីន បានឲ្យដឹងថា រហូតមកទល់ពេលនេះបើសិនគិតពីគម្រោងទី១ ដល់គម្រោងទី៣ ក្រុមហ៊ុនបានលក់អស់ហើយ។ សព្វថ្ងៃក្រុមហ៊ុនកំពុងចាប់ផ្តើមគម្រោងទី៤ និងទទួលការលក់ចេញបានយ៉ាងជោគជ័យ ដោយរហូតមកទល់ពេលនេះ ក្រុមហ៊ុនលក់លំនៅដ្ឋានបានប្រមាណ៣០ភាគរយហើយ សម្រាប់គំរោងថ្មីនេះ។
លោកថ្លែងថា៖ «មូលហេតុដែលយើងសាងសង់ផ្ទះផ្តោតលើប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមព្រោះប្រជាជនក្នុងក្រុមនេះមានចំនួនច្រើនជាងគេ»។លោកបន្តថា “ទោះជាការសាងសង់ផ្តោតលើលំនៅដ្ឋានតម្លៃមធ្យម ប៉ុន្តែក្រុមហ៊ុនបានយកចិត្តទុកដាក់ជាចម្បងលើគុណភាពសំណង់ផងដែរ ដោយយើងមិនគិតតែផលចំណេញទេ គឺយើងគិតពីការចូលរួមបំរើដល់សង្គម និងផ្តល់ផាសុខភាពដល់អ្នករស់នៅក្នុងបុរីរបស់យើង”។
ផ្ទះក្នុងបុរី VIP បានគិតគូពីទីធ្លាមុខផ្ទះ និងក្រោយផ្ទះជាចម្បង ព្រោះវាបំរើដល់ការរស់នៅ និងផាសុខភាពនៃបុរី។ អ្នកអភិវឌ្ឍន៍បុរីនេះបានទុកមុខផ្ទះប្រវែងចាប់ពី៤ទៅ៦ម៉ែត្រ និងក្រោយផ្ទះ២ម៉ែត្រ ដែលជាស្តង់ដាកំណត់ដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។

គេអាចទាក់ទងលេខទូរស័ព្ទដើម្បីសាកសួរព៌តមានពីបុរីនេះ តាមរយៈលេខទូរស័ព្ទ ០៨៧ ៤៣ ៩៣ ៤៨។
លោក ហ៊ឹម សីហា នាយកផ្នែកស្រាវជ្រាវក្រុមហ៊ុន Vtrust Appraisal បាននិយាយថាខណ្ឌដង្កោ ពិតជាមានសកម្មភាពសាងសង់លំនៅឋានច្រើន ពិសេសពីសំណាក់វិនិយោគិនក្នុងស្រុក។ លោកបន្តថាផ្ទះតម្លៃចន្លោះពី ៣-៥ ម៉ឺនដុល្លារជាផ្ទះធម្មតាមិនមែនជាលំនៅឋានប្រណីតទេ តែផ្ទះប្រភេទនេះអាចអនុញ្ញាតឲ្យប្រជាជនមានជីវភាពមធ្យម និងក្រោមមធ្យមមានលទ្ធភាពទិញបាន។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាស ម៉េតភក្តី បានថ្លែងថា កាលពីពេលថ្មីៗនេះសាលាក្រុងប៉ារីស បានសហការជាមួយរដ្ឋបាលសាលារាជធានីភ្នំពេញ ដើម្បីសិក្សាតំបន់នៅភាគខាងត្បូងភ្នំពេញ ក្នុងគោលបំណងប្រមើលមើលពី ការរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ លូ អាងចម្រោះទឹកកខ្វក់ តំបន់បៃតង និងចំនួនប្រជាពលរដ្ឋដែលកំពុងរស់នៅទីនោះ។
លោកបន្តថា “ការសិក្សានេះ គឺដើម្បីរៀបចំផែនការទុកជាមុនលើការសង់ ហេដ្ឋារចនាសម្ព័ន្ធនានា ត្រៀមឆ្លើយតបនឹងការអភិវឌ្ឍកំណើនមនុស្ស និងធ្វើយ៉ាងណាឲ្យការអភិវឌ្ឍមាននិរន្តរភាព”។