ស្វែងយល់ពីអាស៊ី! ការផ្គត់ផ្គង់លំនៅដ្ឋាន នៅកោះតៃវ៉ាន់ បានកើនឡើងយ៉ាងគំហុក

ចែករំលែក

ដោយវុត្ថា

       ភ្នំពេញ៖ សារព័ត៌មាន Taiwan News បានចុះផ្សាយឲ្យដឹងកាលពីពេលថ្មីៗនេះថា ការផ្គត់ផ្គង់អចលនទ្រព្យលំនៅដ្ឋានថ្មី បានកើនឡើងយ៉ាងខ្លាំងនៅកោះតៃវ៉ាន់ ហើយតំលៃលំនៅដ្ឋានក៏បានកើនស្របគ្នាផងដែរ។

យោងតាមទិន្នន័យពីទីប្រឹក្សារបស់តៃវ៉ាន់ My Housing បានបង្ហាញថា បរិមាណនៃលំនៅដ្ឋាន ដែលទើបនឹងសាងសង់ និងលក់បន្តបានកើនឡើងនិងមានតម្លៃរហូតដល់ ២៤,៥ពាន់លានដុល្លារកាលពីខែមករាដល់ខែសីហាឆ្នាំនេះ។

តួលេខនេះត្រូវបានគេកំណត់ថា នឹងកើនឡើងដល់១,១៥ពាន់ពាន់លាន (លុយតៃវាន់) សម្រាប់ឆ្នាំ២០១៨ ពោលគឺកើនឡើង៣៤ភាគរយ ពី៨៣៧,៣ពាន់លាន(លុយតៃវាន់) នៅឆ្នាំ២០១៧។

អ្នកស្រី Ho Shih-chan អ្នកគ្រប់គ្រងស្រាវជ្រាវទីផ្សារលំនៅដ្ឋាន My Housing បានកត់សម្គាល់ថា ការលក់ផ្ទះថ្មីនៅមានកម្រិត ខណៈពេលដែលការផ្គត់ផ្គង់បានកើនឡើងនៅឆមាសទីមួយនៃឆ្នាំនេះ។ ការងើបឡើងវិញនៃសេដ្ឋកិច្ចរបស់តៃវ៉ាន់ បូករួមជា​មួ​យគោលនយោបាយទីផ្សារ បានជំរុញឱ្យមានការរីកចម្រើនយ៉ាងឆាប់រហ័ស លើការវិនិយោគសាងសង់លំនៅដ្ឋានថ្មី។

នៅភាគខាងជើងនៃកោះតៃវ៉ាន់តម្លៃផ្ទះថ្មី បានកើនឡើងដល់៧៥ពាន់លានដុល្លារសម្រាប់គំរោងវិនិយោគសរុប ក្នុងរយៈពេល៨ខែដំបូងនៃឆ្នាំនេះ ហើយគ្រាន់តែទីក្រុងTaoyuan តម្លៃលំនៅដ្ឋានដែលបានវិនិយោគថ្មីៗ តម្លៃជាង១៨០លាន(លុយតៃវ៉ាន់) នៅលើទីផ្សារសម្រាប់ឆ្នាំ២០១៨៕


ចែករំលែក