រដ្ឋមន្ត្រីការបរទេសមីយ៉ាន់ម៉ា ធ្វើទស្សនកិច្ចនៅកម្ពុជា តើលោកជាអ្នកណា?

0

ដោយៈសុខុម

ភ្នំពេញ: រដ្ឋមន្ត្រីការបរទេស ដែលតែងតាំងដោយយោធានៃប្រទេសមីយ៉ាន់ម៉ា លោក Wunna Maung Lwin បានជួបពិភាក្សាការងារនៅកម្ពុជា នាថ្ងៃអង្គារ ទី៧ ធ្នូ នេះ មួយថ្ងៃបន្ទាប់ពីរបបយោធាប្រទេសនេះ បានកាត់ទោសលោកស្រី អ៊ុន សានស៊ូជី មេបក្សប្រឆាំងឱ្យជាប់ពន្ធនាគារឱ្យជាប់ពន្ធនាគារ ពីបទញុះញង់ឱ្យមានការបះបោរប្រឆាំងយោធា និងបំពានវិធានការទប់ស្កាត់កូវីដ-១៩។

យោងតាមការចុះផ្សាយរបស់សារព័ត៌មានCNA ឱ្យដឹងថា លោក Wunna Maung បានជួបសវនាការសម្ដែងការគួរសម ជាមួយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព ក្នុងរាជធានីភ្នំពេញ ដោយលោកទាំង២បានយកកែងដៃទល់គ្នាជាការស្វាគមន៍ មុនពេលចាប់ផ្ដើមកិច្ចពិភាក្សា។

កម្ពុជា នឹងធ្វើជាប្រធានប្ដូរវេនអាស៊ាន ដែលមានសមាជិក១០ប្រទេ​សរួមទាំងមីយ៉ាន់ម៉ា ផងនៅឆ្នាំក្រោយ។

*ប្រវត្តិត្រួសៗរបស់លោក Wunna Maung Lwin

លោក Wunna Maung Lwin ប្រសូតនៅថ្ងៃទី៣០ ឧសភា ឆ្នាំ១៩៥២ ក្នុងរដ្ឋមន ប្រទេសមីយ៉ាន់ម៉ា ដោយបច្ចុប្បន្នលោកមានវ័យ៦៩ឆ្នាំ។

*អាជីពការងារ

លោកបានចូលបម្រើការងារ ក្នុងវិស័យការទូតរបស់មីយ៉ាន់ម៉ា នៅឆ្នាំ២០០០ បន្ទាប់ពីកាន់ការងារជាច្រើនឆ្នាំ ក្នុងជួរកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា ពីឆ្នាំ១៩៧១ ដល់ឆ្នាំ១៩៩៨។ មុនពេលកាន់តំណែងបច្ចុប្បន្ន លោកធ្លាប់កាន់មុខងារជាអគ្គនាយក នៃក្រសួងកិច្ចការព្រំដែនមីយ៉ាន់ម៉ា ពីខែក  ក្កដា ឆ្នាំ១៩៩៨ ដល់ខែកញ្ញា ឆ្នាំ២០០០ ជាឯកអគ្គរដ្ឋទូតមីយ៉ាន់ម៉ា ប្រចាំប្រទេសអ៊ីស្រាអែល ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០១។

ជាឯកអគ្គរដ្ឋទូតប្រចាំប្រទេសបារាំង ពីឆ្នាំ២០០១ ដល់ឆ្នាំ២០០៤ ឯកអគ្គរដ្ឋទូតប្រចាំប្រទេសបែលហ្ស៊ិក និងសហភាពអឺរ៉ុប ពីឆ្នាំ២០០៤ ដល់ឆ្នាំ២០០៧ និងជាតំណាងអចិន្ត្រៃយ៍ ប្រចាំអង្គការសហប្រជាជាតិ (UN) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីសពីឆ្នាំ២០០៧ដល់ឆ្នាំ២០១១។

*តំណែងរដ្ឋមន្ត្រីការបរទេស

លោកបានក្លាយជារដ្ឋមន្ត្រីការបរទេសទី១៩ នៃប្រទេសមីយ៉ាន់ម៉ា ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៦។

លោក Thein Sein បានតែងតាំងលោក ក្នុងជួរគណៈរដ្ឋមន្ត្រីរបស់លោក។ ក្រោយមកលោកបានក្លាយជាសមាជិកគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (CEC) CEC នៃគណបក្ស USDP។ ហើយនៅក្នុងការបោះឆ្នោតសកលឆ្នាំ២០២០ លោកបានចាញ់ឆ្នោត។

ប៉ុន្តែក្រោយរដ្ឋប្រហារដោយយោធា កាលពីដើមឆ្នាំ២០២១ លោក Min Aung Hlaing បានតែងតាំងលោកជារដ្ឋមន្ត្រីការបរទេស។

កាលពីថ្ងៃទី២៤ ខែកុម្ភៈ លោក Wunna Maung Lwin បានជួបជាមួយរដ្ឋមន្ត្រីការបរទេសថៃDon Pramudwinai  និងរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី Retno Marsudi នៅប្រទេសថៃ។

លោកក៏បានជួបជាមួយនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា ផងដែរ ដែលជាដំណើរទៅក្រៅប្រទេសលើកដំបូងរបស់លោក ក្នុងឋានៈជាសមាជិកគណៈរដ្ឋមន្ត្រីយោធា៕  Reuters៕

LEAVE A REPLY

Please enter your comment!
Please enter your name here