ដោយ៖ សុផារី
ភ្នំពេញ៖ ក្រុមហ៊ុនតូយ៉ូតា កំពុងស្នើសុំដើម្បីរៀបចំបង្កើតរោងចក្រគ្រឿងបង្គុំរថយន្តនៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់ Masahiro Mikami អគ្គរាជទូតជប៉ុន ក្នុងជំនួបចូលជួបសម្តែងការគួរសមជាមួយសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៅព្រឹកថ្ងៃទី២៨ ខែធ្នូនេះ។
ក្រៅពីគម្រោងគម្រោងបង្កើតរោងចក្រគ្រឿងបង្គុំនៅកម្ពុជារបស់ក្រុមហ៊ុនតូយ៉ូតា ក្នុងជំនួបនោះលោក Masahiro Mikami ក៏បានប្រាប់ប្រមុខរដ្ឋាភិបាលកម្ពុជាដែរថា មានក្រុមហ៊ុនជប៉ុនដទៃទៀត ក៏គ្រោងស្នើសុំក្នុងការបង្កើតរោងចក្រអគ្គិសនីដំណើរដោយឧស្ម័នធម្មជាតិ និងពន្លឺព្រះអាទិត្យ។







