ក្រុមហ៊ុនអភិវឌ្ឍ​អគារ​ខ្ពស់ ​Mesong ប្រកាស​ពីភាពជាដៃគូជាមួយក្រុមហ៊ុនពីរទៀត ដើម្បីអភិវឌ្ឍអគារដ៏ខ្ពស់មួយនៅកម្ពុជា​

0

 

ភ្នំពេញ ក្រុមហ៊ុន WONDER DEVELOPMENT ជាក្រុមហ៊ុន​អភិវឌ្ឍន៍ អចលនទ្រព្យអាគារខុនដូរដ៏ខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា MESONG បានប្រកាសពីការចាប់ផ្តើម នូវភាពជាដៃគូ ជាមួយក្រុមហ៊ុន JARDINE MATHESON ដែលជាក្រុមហ៊ុនមកពីប្រទេសអង់គ្លេស និងធំជាងគេប្រចាំតំបន់អាស៊ី ។  ដំណាលគ្នានេះ ការចុះហត្ថលេខាលើកិច្ចសន្យាសហការណ៏ជាមួយក្រុមហ៊ុនផ្គត់ផ្គង់ជណ្តើរយន្តដ៏ល្បីបំផុតគឺ Jardine Schindlerក៏បានធ្វើឡើង​នៅថ្ងៃទី១៤ មករា​ ឆ្នាំ ២០២២​​នៅមជ្ឃមណ្ឌលតាំងបង្ហាញ និងលក់នៃគម្រោងអាគារមេសុង ។

តាមសេចក្តីប្រកាស​ព័ត៌មាន​របស់ក្រុមហ៊ុនអភិវឌ្ឍន៍អគារ​​ Mesong ឱ្យដឹងថា កិច្ចព្រមព្រៀងនេះ នឹងផ្តល់ឱ្យ​អាគារមេសុង ​ នូវបច្ចេកវិទ្យាជណ្តើរយន្តលំដាប់ពិភពលោក ជាមួយនឹងភាពរឹងមាំ និងគុណភាព ខ្ពស់ពី JARDINE SCHINDLER ។

ជាកិត្តិយសនៃកម្មវិធីក្រោមវត្តមាន លោកBen Chin ប្រធានគម្រោង និងជាប្រធាន ផ្នែកសាងសង់នៃ WONDER DEVELOPMENT ,លោកស្រី Rachel Thu អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន JARDINE SCHINDLER ព្រមទាំងមន្រ្តីជាន់ខ្ពស់ទាំងអស់ដៃគូអាជីវកម្ម ភ្ញៀវកិត្តិយសជាច្រើនពីស្ថាបន័ក្រុមហ៊ុនអន្តរជាតិនានា។

ព្រឹត្តិការណ៍ដ៏មានសារសំខាន់នេះបានឆ្លុះបង្ហាញនូវគុណតម្លៃ និងប្រណិតភាពនៃគម្រោង​ អាគារមេសុង។ លោកស្រី Gigi Chan ស្ថាបនិក និងជានាយកប្រតិបត្តិនៃក្រុមហ៊ុន WONDER DEVELOPMENT រួមជាមួយលោក Peter Beynon ប្រធានគ្រប់គ្រងប្រចាំប្រទេសនៃក្រុមហ៊ុន Jardine Matheson បានផ្តើមថ្លែងសុន្ទរកថាជាវីដេអូនៅក្នុងព្រឹត្តិការណ៍នោះ ក្នុងបំណងអបអរសាទរលើកិច្ចផ្តើមសហការណ៍លើគម្រោងអាគារខ្ពស់ជាងគេនៅប្រទេសកម្ពុជា។

លោកស្រី​Gigi Chan ស្ថាបនិក​និងជានាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន​ Wonder Development បានមានប្រសានស៍ឱ្យដឹងថា ចក្ខុវិស័យរបស់យើង គឺដើម្បីក្លាយជាអាគារដ៏ល្អប្រណិត និងខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា ហើយលើសពីនេះទៅទៀតបេសកកម្ម របស់យើងគឺដើម្បីនាំវិនិយោគិន និងប្រជាជន នូវការរស់នៅលើស្តង់ដារខ្ពស់ ដែលមិនត្រឹមជាសន្ឋាននៃសមិទ្ធិផលស្ថាបត្យកម្មតែ ប៉ុណ្ណោះទេ តែក៏មានជាគុណភាព និងបែបបទនៃជីវិតនាពេលអនាគតកាលក្នុងប្រទេសកម្ពុជា ។

លោក Peter Beynon ប្រធានគ្រប់គ្រង​ប្រចាំប្រទេស​នៃក្រុមហ៊ុន​ Jardine Schindlerបានឱ្យដឹងថា​ ក្នុងនាម​ក្រុមហ៊ុនផលិតនិងផ្គត់ផ្គង់ជណ្តើរយន្ត ជាមួយកេត្តិនាមល្បីរន្ទឺ និងបទពិសោធន៍យូរឆ្នាំក្នុងវិស័យ ផ្គត់ផ្គង់​ចល័តភាពដ៏គួរជាទីទំនុកចិត្តលើអាគារគ្រប់ប្រភេទ ដែលរាប់ពីអាគារខ្ពស់ៗ ផ្សារទំនើប លំនៅដ្ឋាន អាគារពាណិជ្ជកម្ម  រួមទាំងគម្រោងល្បីៗជាច្រើនដូចជា ICC & One Island Eastនៅទីក្រុងហុងកុង, NagaWorld សណ្ឋាគារ Marriott នៅទីក្រុងភ្នំពេញ។

លោកបន្តថាគ​ម្រោងអាគារ MESONG ដែលនឹងផ្តល់ការអភិវឌ្ឈន៍យ៉ាងល្អឥតខ្ចោះ ជាមួយនឹងបរិក្ខារប្រើប្រាស់ ល្អលេខ មួយនៅកោះពេជ្រ ។ ដែលនេះ ពិតណាស់ថាជាការរួមគ្នាល្អឥតខ្ចោះលើទីដ៏វិសេស ហើយដែល Jardine Schindler នឹងអាច បម្រើប្រជាជនដែលនៅក្នុងអាគារទាំងពីរ និងផ្សារទំនើបនៃអាគារមេសុង។ ហើយនេះជាអនាគតនៃការរស់នៅក្នុងព្រះរាជាណាចក្រ កម្ពុជា ហើយខ្ញុំពិតជាមានមោទនភាពណាស់ដែលត្រូវបានផ្សារភ្ជាប់ជាមួយ នឹងចក្ខុវិស័យរបស់ WONDER ។

កម្មវិធីដ៏វិសេសថ្លៃថ្លានេះ បានបញ្ចាប់ទៅរលូន និងប្រកបដោយភាពជោគជ័យ ដោយមានវត្តមានពីដៃគូសហការណ៍ផ្សេងៗ និង អ្នកប្រឹក្សាជំនាញរបស់គម្រោង អាគារមេសុង ជាច្រើននាក់ ​និងព្រមទាំងមានវត្តមានពីភ្នាក់ងារអចលនទ្រព្យធំៗជាច្រើនទៀត។ ភ្ញៀវកិត្តិយស និងអ្នកចូលរួមទាំងអស់ បានបង្ហាញពីការគាំទ្រយ៉ាងខ្លាំងរបស់ខ្លួនលើគម្រោង អាគារមេសុង ហើយនឹងទន្ទឹងរង់ចាំនូវ វឌ្ឍនភាពរបស់គម្រោងក្នុងឆ្នាំ២០២២។ នាគ្រានៃភាពជាដៃគូថ្មីត្រូវបានបង្កើតឡើងនាវេលានេះ បានញាំងអោយគម្រោង អាគារមេសុង ក្លាយជាគម្រោងដ៏ទំនើបអស្ចារ្យ និងរឹតតែពិសេសលើបែបបទរស់នៅ ដោយក្នុងអាគារពេញទៅដោយផ្សារទំនើប និងកន្លែង កំសាន្តផ្សេងៗដែលជាបទពិសោធន៍ថ្មី ក្នុងការរស់នៅដែលមិនធ្លាប់មានពីមុនមកនៅក្នុងប្រទេសកម្ពុជា។

សូមចូលទៅកាន់គេហទំព័រផ្លូវការសម្រាប់ព័ត៌មានលម្អិតនៃគម្រោង MESONG: www.mesong.com

មជ្ឃមណ្ឌលលក់ MESONG

អាស័យដ្ឋាន៖ SH 09 & 10 (1st & 2nd Floor) អាគារ Diamond Twin Tower, ផ្លូវសុភមង្គល, កោះពេជ្រ, ភ្នំពេញ

ទំនាក់ទំនង៖ +855 2323 2288

អំពី WONDER DEVELOPMENT

Wonder Development គឺជាក្រុមហ៊ុនបុត្រសម្ព័ន្ធគ្រប់គ្រងទាំងស្រុងនៃមូលនិធិ ដែលគ្រប់គ្រងដោយ Wonder Capital Group។ វិនិយោគិនរបស់មូលនិធិរួមមាន វិនិយោគិនដែលមានជំនាញវិជ្ជាជីវៈមកពីទីក្រុងហុងកុង ដូចជាវិនិយោគិនស្ថាប័ន ក្រុម ហ៊ុនចុះបញ្ជី និងបុគ្គលដែលមានទ្រព្យសម្បត្តិខ្ពស់នៅទីក្រុងហុងកុង។ Wonder Capital Group គឺជាអ្នកកាន់អាជ្ញាប័ណ្ណគ្រប់ គ្រងទ្រព្យសកម្មប្រភេទទី៩ ដែលផ្តត់ដោយគណៈកម្មការមូលបត្រនៃទីក្រុងហុងកុង។ ក្រុមការងារមានបទពិសោធន៍វិនិយោគអចលន ទ្រព្យជាង​ ២០ឆ្នាំ និងមានតួនាទីកាន់ប្រតិបត្តិការ​ និងគ្រប់គ្រងនៅអាស៊ីប៉ាស៊ីហ្វិក ក្នុងការគ្រប់គ្រងទ្រព្យសម្បត្តិអន្តរជាតិដែលមាន តម្លៃជាងពាន់លានជាងដុល្លារអាមេរិក ។

For media enquiry, please contact:

សម្រាប់ការសាកសួរព័ត៌មានបន្ថែម, សូមទាក់ទងទៅកាន់

Mr. Keros Ku: + 852 2898 0096 (Hong Kong)

Email: [email protected]

Mr. Tola Lim: +855 2323 2288 (Cambodia)

Email: [email protected]

https://drive.google.com/drive/folders/1G9UNHirZtmKk10n2KrLjgwmjeLQ9NJol?usp=sharing

LEAVE A REPLY

Please enter your comment!
Please enter your name here