មហាយក្សចិនអនុម័តគម្រោងអចលនទ្រព្យជាមួយទុនវិនិយោគជាង១០០ពាន់លានដុល្លារក្នុងឆ្នាំ២០២១

0

ដោយ៖ សុខុម

ប៉េកាំង៖ គណៈកម្មាធិការជាតិអភិវឌ្ឍន៍ និងកំណែទម្រង់ (National Development and Reform Commission) នៃមហាយក្សចិន បានទម្លាយឱ្យដឹងនៅថ្ងៃអង្គារ ទី១៨ មករា នេះថា កាលពីធ្នូ ចុងឆ្នាំ២០២១ ខ្លួនបានអនុម័តគម្រោងវិនិយោគអចលនទ្រព្យចំនួន៦ដែលមានទំហំទុនវិនិយោគ១៨,៥ពាន់លានយ័ន (២,៩២ពាន់លានដុល្លារអាមេរិក)។

លោក Jin Xiandong អ្នកនាំពាក្យគណៈកម្មាធិការបានថ្លែងក្នុងសន្និសីទកាសែតថា ក្នុងឆ្នាំ២០២១ កន្លងទៅ គណៈកម្មាធិការដែលអង្គភាពរៀបចំផែនការរដ្ឋនៃប្រទេសចិន ខាងលើនេះបានអនុម័តគម្រោងបែបនេះរហូតដល់ទៅ៩០គម្រោង ដែលមានទំហំទុនវិយោគសរុបរហូតដល់ទៅ៧៧៥,៤ពាន់លានយ័ន (ជាង១២២ពាន់លានដុល្លារអាមេរិក)។

ក្រុមអ្នកបង្កើតគោលនយោបាយនៃប្រទេសចិន បានសន្យាថានឹងបង្កើនការជួយគាំទ្រផ្នែកសារពើពន្ធដើម្បីស្ដារសេដ្ឋកិច្ច ខណៈកំណើនសេដ្ឋកិច្ចធ្លាក់ចុះ។

ហើយដើម្បីមានលទ្ធភាពគ្រប់គ្រាន់ក្នុងការជួយគាំទ្រផ្នែកសារពើពន្ធ ក្រុមអ្នកបង្កើតគោលនយោបាយបានពន្លឿនការបោះផ្សាយលក់មូលបត្របំណុលរដ្ឋ ដើម្បីជំរុញការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងផែនការកាត់បន្ថយពន្ធបន្ថែមទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here