រដ្ឋមន្ត្រី​រ៉ែ៖ កម្ពុជា​នឹង​ទាញយក​ប្រេង និង​រ៉ែ​មាស​នៅក្នុង​អាណត្តិ​ថ្មី

0

ដោយ​ស៊ីវ ម៉េង

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល​អះអាងថា កម្ពុជា​នឹង​ទាញយក​ធនធាន​ប្រេងកាត និង​រ៉ែ​មាស​បាន​នៅក្នុង​អាណត្តិ​ថ្មី​នេះ ដែល​ធ្វើ​ឲ្យ​ការប្រមូល​ចំណូល​ពី​ធនធាន​រ៉ែ​នឹង​កើនឡើង​ខ្ពស់។

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល បាន​ថ្លែង​លើកឡើង​នៅក្នុង​ពិធី​អបអរសាទរ​ទិវា​មនុស្ស​ចាស់​កម្ពុជា និង​ទិវា​មនុស្ស​ចាស់​អន្តរជាតិ នៅ​ថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨កន្លងមក​ថា នៅក្នុង​អណ​ត្តិ​ថ្មី​នេះ​យើង​រំពឹងថា នឹង​ប្រមូលបាន​រ៉ែ​មាស​ពី​ក្នុង​ដី និង​ទាញយក​ធនធាន​ចេញពី​វិស័យ​ប្រេងកាត​វិញ ព្រោះ​យើង​នឹងមាន​អណ្តូង​ប្រេងកាត​មួយ ដែល​អាច​រំពឹងថា នឹង​ផ្តល់​ប្រេង​ដល់​ប្រទេសជាតិ​យើង នៅក្នុង​អណ​ត្តិ​ទី៦នេះ ដើម្បី​ដាក់ចូល​ក្នុង​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​យកមក​អភិវឌ្ឍន៍​សង្គម។

លោក​បន្តថា “វិស័យ​ទាំង៣នៅក្រោម​ការគ្រប់គ្រងរ​បស់​ក្រសួង ពិសេស​វិស័យ​ថាមពល​បាន​ជម្រុញ​គ្រប់គ្រង​ឲ្យ​អគ្គិសនី​មាន​ស្ថិរភាព គុណភាព សុវត្ថិភាព ដែល​កម្ពុជា​អាចមាន​អគ្គិសនី​គ្របដណ្តប់​ទូទាំងប្រទេស ក្នុងតម្លៃ​ទាប និង​គោរព​ឲ្យ​បាន​អំពី​បញ្ហា​បរិស្ថាន។ លោក​បន្តថា ជាក់ស្តែង​គិត​មកដល់ពេលនេះ វិស័យ​អគ្គិសនី ក្រសួង​បាន​អភិវឌ្ឍន៍​ពី​គ្មាន​អគ្គិសនី​ប្រើប្រាស់ រហូតមកដល់​ពេលនេះ យើង​មាន​ប្រភព​ថាមពល​ជាង ២ពាន់​មេ​ហ្គា​វ៉ា​ត់ នឹង​បាន​អូស​ខ្សែភ្លើង​បាន​គ្រប់​ដណ្តប់​ជាង៨៥ភាគរយ នៅតាម​ភូមិ​ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស និង​ជម្រុញ​ត​ភ្ជាប់​បណ្តាញ​ឲ្យ​បាន​គ្រប់​ភូមិ​ទូទាំងប្រទេស​នៅក្នុង​ឆ្នាំ២០២០ ខាងមុខនេះ។

លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា យើង​មាន​រោងចក្រ​ស៊ីម៉ងត៍ធំៗ ដែល​បាន​កំពុង​ផ្គត់ផ្គង់​ស៊ីម៉ង់​ក្នុងស្រុក​តាម​តម្រូវការ ដោយបាន​កាត់បន្ថយ​ជា​អតិបរិមា​នៃ​ការនាំ​ចូល ខណៈដែល​នៅ​ទស្សវត្ស​ទី៨០ និង៩០ យើង​បាន​នាំចូល​ស៊ីម៉ងត៍១០០ភាគរយ ។ដូច្នេះ​ពាក់ព័ន្ធ​នឹង​វិស័យ​ថាមពល រ៉ែ និង​វិស័យ​ប្រេងកាត នៅក្នុង​អណ​ត្តិ​ទី៦ថ្មី​នេះ យើង​នឹង​ប្រមូល​ផល​ចំណូល​នៅ​គ្រប់​វិស័យ បាន​ច្រើនជាង​អាណត្តិណាៗទាំង ក្នុងការ​ចូលរួមចំណែក​បង្កើន​ប្រាក់ចំណូល​ដល់​សេដ្ឋកិច្ចជាតិ។

លោក​បណ្ឌិត​ម៉ី កល្យាណ​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​សិក្សា​ដើម្បី​ការ​អ ភិ​វ​ឌ្ឍ​បាន​ថ្លែងថា ការប្រមូល​ចំណូល​របស់​ជាតិ​មាន​ភាពល្អប្រសើរ ដោយសារ​ការដឹកនាំ​ប្រកបដោយ​ឆន្ទៈ​របស់​ថ្នាក់ដឹកនាំ​នៃ​អគ្គនាយកដ្ឋាន​ព​ន្ឋ​ដា ប៉ុន្តែ​វឌ្ឍនភាព​នេះ​នៅ​មិនទាន់​សម្រេចបាន​តាម​អ្វីដែល​យើង​ចង់បាន​នៅឡើយ​ទេ ព្រោះ​ចំណូល​ព​ន្ឋ​អាច​ទទួលបាន​ច្រើនជាង​នេះ ប្រសិនជា​បើ​យើង​ប្រមូលបាន​និង​ធ្វើ​ការងារ​កាន់តែ​មាន​ប្រ​សិទ្ឋិ​ភាព។

លោក​បន្តថា “ការប្រមូល​ព​ន្ឋ​ទាមទារ​ការអត់ធ្មត់ និង​ឆន្ទៈ​រ៉ឹង​មាំ និង​មាន​ឆន្ទៈ​នយោបាយ ទើប​យើង​អាច​ប្រមូលបាន​ច្រើន”៕

LEAVE A REPLY

Please enter your comment!
Please enter your name here