ខេត្តកណ្តាលពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ឋចាំបាច់នានា

0

   ដោយៈគង់ សូរិយា

        កណ្តាលៈ រដ្ឋបាលខេត្តកណ្តាលបានបើកសម្ភោធឲ្យដំណើរការស្ពានបេតុងឆ្លងទន្លេតូច ប្រវែង៧៥ម៉ែត្រ និងផ្លូវបេតុងអាមេ ប្រវែង៣៧៨០ ម៉ែត្រ ស្ថិតនៅឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល។

ស្ពានបេតុងឆ្លងទន្លេតូច ប្រវែង៧៥ម៉ែត្រ ទទឹង៨ម៉ែត្រ និងផ្លូវបេតុងអាមេ ប្រវែង៣៧៨០ ម៉ែត្រ ទទឹង០៦ម៉ែត្រ កម្រាស់០.១៥ម៉ែត្រ ស្ថិតនៅភូមិបាក់ដាវលើ ឃុំបាក់ដាវ ស្រុកខ្សាច់កណ្ដាល ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នៅព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិតសភាចារ្យ ជូ វិជិត្ត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី និងជារដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអនុប្រធានទី២ ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកខ្សាច់កណ្ដាល និងដោយមានការអញ្ជើញចូលរួមផងដែរពីសំណាក់។

មានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ក្នុងពិធីនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ជូ វិជិត្ត បានបញ្ជាក់ថា ស្ពានបេតុង និងផ្លូវបេតុង ដែលសម្ភោធដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ជាផ្លូវការនាពេលនេះ គឺជាសមិទ្ធផលថ្មីមួយ បន្ថែមទៀតសម្រាប់ស្រុកខ្សាច់កណ្ដាល វាគឺជាការឆ្លើយតបទៅនឹងតម្រូវការចាំបាច់នៅមូលដ្ឋាន ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ ប្រកបអាជីវកម្ម និងការដឹកជញ្ជូនកសិផលផ្សេងៗ ឆ្លងកាត់ទីនេះបានងាយស្រួល និងឆាប់រហ័សជាងមុន។

លោកបានបញ្ជាក់បន្ថែមថា ប្រទេសជាតិយើងមាន សុខសន្តិភាព មានការរីកចម្រើនអភិវឌ្ឍដូចសព្វថ្ងៃ គឺក្រោមការដឹកនាំដ៏ឆ្លាតវៃរបស់ស     ម្តេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា សម្តេចតែងតែយកអាទិភាពផ្លូវថ្លល់ និងស្ពានចាត់ទុកជាសរសៃឈាមយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិដូចសព្វថ្ងៃនេះ ពីព្រោះស្ពាន ថ្នល់វាជាសរសៃឈាមដ៏មានសារសំខាន់បំផុត ដែលបម្រើឱ្យវិស័យសេដ្ឋកិច្ចជាចម្បង ពោលគឺមានផ្លូវ មាន ស្ពាន មានក្តីសង្ឃឹម ឈានទៅកាត់បន្ថយបាននូវភាពក្រីក្រជូនបងប្អូនប្រជាពលរដ្ឋនៅតាមជនបទ៕

LEAVE A REPLY

Please enter your comment!
Please enter your name here