ដោយ៖ សុផារី
ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះបានស្ថាបនារួចរាល់ហើយនាពេលនេះ។

ដោយ៖ សុផារី
ភ្នំពេញ៖ ស្ពានអាកាសថ្មើរជើងសន្ធរម៉ុក ស្ថិតក្នុងខណ្ឌទួលគោក គ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ខណៈដែលការដ្ឋាន សាងសង់ស្ពានអាកាសថ្មើរជើងមួយនេះបានស្ថាបនារួចរាល់ហើយនាពេលនេះ។

ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋ បានឱ្យដឹងនៅព្រឹកថ្ងៃទី២៨ មេសានេះថា ស្ពានអាកាសថ្មើរជើងសន្ធរម៉ុកនេះស្ថាបនាបានរួចរាល់១០០ភាគរយ ហើយគ្រោងនឹងសម្ពោធដាក់ឱ្យប្រើប្រាស់នៅពេលដ៏ខ្លីខាងមុខនេះ ក្រោមអធិបតីភាពលោក ឃួង ស្រេង ដើម្បីដាក់ឱ្យបងប្អូនប្រជាពលរដ្ឋ ពិសេសប្អូនៗ កូនក្មួយសិស្សានុសិស្សបានដើរឆ្លងកាត់ ព្រោះថាស្ពានថ្មើជើងមួយនេះបានហោះលើមហាវិថីធំៗពីរខ្សែ និងនៅលើចំណុចផ្លូវបែកជា៤ ដែលត្រូវមានអ្នកដើរឆ្លងកាត់ច្រើន។

លោកសាំ ពិសិដ្ឋ បានឱ្យដឹងថា ស្ពានអាកាសថ្មើរជើង នៅត្រង់មុខសាលាបឋមសិក្សាសន្ធរម៉ុក ត្រូវសាង់សង់នៅលើចំណុចផ្លូវប្រសព្វទាំងបួនទិស គឺសាងសង់កាត់ទទឹងផ្លូវម៉ៅសេទុងពីរខ្សែ និងកាត់ទទឹងផ្លូវកម្ពុជាក្រោម ពីរខ្សែ ដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សានុសិស្ស បានឆ្លងកាត់ស្ពាននេះ ដោយសុវត្ថិភាព ទោះពួកគេមកពីទិសខាងណាក៏ដោយ។

មកដល់ពេលនេះ រាជធានីភ្នំពេញមានស្ពានអាកាសថ្មើរជើង ចំនួនបួនកន្លែងហើយ ក្នុងនោះរួមមាន នៅតំបន់ជម្ពូវ័ន្ត ខណ្ឌពោធិ៍សែនជ័យ មានចំនួនពីរកន្លែង និងនៅតំបន់ភ្លើងស្តុបនាងគង្ហីង មានចំនួនមួយកន្លែង និងនៅផ្សារដើមគរមានមួយកន្លែងទៀត ដែលបានសម្ពោធដាក់ប្រើប្រាស់ជាផ្លូវការកាលពីចុងកក្កដាឆ្នាំ២០២០កន្លងមកនេះ៕