ដោយៈគង់ សូរិយា
ភ្នំពេញៈ កំណើនរោងចក្រ សហគ្រាស នឹងធ្វើឲ្យចំនួនប្រជាពលរដ្ឋកើនឡើង ហើយនៅពេលប្រជាពលរដ្ឋកើនឡើង និងសកម្មភាពអាជីវកម្មកើនឡើង រីកចម្រើនព្រមគ្នា។
ជាផ្លូវមួយដែលបានក្លាយជាសសៃឈាមយ៉ាងសំខាន់ និងធ្វើសមាហរណកម្មរវាងផ្លូវជាតិលេខ៥ និងផ្លូវជាតិលេខ៤ ដោយតភ្ជាប់ទៅកាន់ផ្លូវធំៗជាច្រើនទៀត សកម្មភាពអាជីវកម្ម ការអភិវឌ្ឍលំនៅដ្ឋានជាលក្្ខណៈផ្ទះល្វែង និងបុរីផ្លូវជាតិលេខ៥១ បាននិងកំពុងរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
លោកយិន លាងគង់សហស្ថាបនិក និងអគ្គនាយកគេហទំព័រPropertyarea.asia ដែលបានចុះទៅកាន់តំបន់នេះជាញឹកញាប់បានលើកឡើងកាលពីព្រឹកថ្ងៃទី២ ឧសភានេះថា ហេដ្ឋារចនាសម្ព័ន្ឋ និងប្រជាសាស្រ្តតែងតែផ្សារភ្ជាប់គ្នាយ៉ាងស្អិតរមួត ដោយមិនអាចកាត់ផ្តាច់ពីគ្នាបាន ហេតុនេះការរីកចម្រើនសេដ្ឋកិច្ចជាតិ គឺតែងតែធ្វើឲ្្យជីវភាពប្រជាពលរដ្ឋប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ។
លោកបន្តថា “កាលពី១០ឆ្នាំមុន ផ្លូវជាតិលេខ៥១ គេមិននឹកនាដល់ឡើយ ប៉ុន្តែ៥ឆ្នាំក្រោយមួយអ្នកវិនិយោគឆ្លាតវៃ បានចាប់ផ្តើមសម្លឹងតំបន់នេះបណ្តើរៗ ហើយបច្ចុប្បន្នអ្នកបានទិញដីនៅតំបន់នេះ កាលពី៥ឬ១០ឆ្នាំមុនបានក្លាយជាអ្នកមានអស់ទៅហើយ”។ លោកបន្តថា “ការរីកចម្រើនទីក្រុង បានធ្វើឲ្យឥទ្ឋិពលនៃការរីកចម្រើន និងភាពទាក់ទាញនៅតំបន់ក្បែរៗទីក្រុង ទទួលបានផលប្រយោជន៍ជាស្វ័យប្រវត្តិ”។
តាមផែនការរបស់រដ្ឋាភិបាល តំបន់ផ្លូវជាតិលេខ៥១ នឹងក្លាយជាផ្លូវក្រវ៉ាត់ក្រុងទី៤ផងដែរនាពេលអនាគត ប្រសិនជាអ្វីៗមិនមានការប្រែប្រួលទេនោះ។
សម្តេចតេជោហ៊ុន សែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានថ្លែងក្នុងពិធីស ម្ភោធផ្លូវជាតិដ៏សំខាន់នេះកាលពីពេលថ្មីៗថា ផ្លូវជាតិលេខ៥១ អាចនឹងក្លាយជាតំបន់ក្រវ៉ាត់ក្រុងនាពេលអនាគត។
ជាមួយគ្នានេះ យោងតាមផែនការប្រើប្រាស់ដីធ្លីលំអិត រយៈពេលវែងឆ្នាំ២០២០២០៣៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្ហាញថា រដ្ឋាភិបាលនឹងពង្រីករាជធានីភ្នំពេញ ក្នុងកាំរង្វង់៣០គីឡួម៉ែត្រការ៉េ ដែលតាមផែនការនេះ បណ្តាស្រុកនានានៃខេត្តកណ្តាល ដែលមានភូមិសាស្រ្ត ជាប់នឹងរាជធានីភ្នំពេញទាំងអស់ នឹងអាចកាត់ចូលក្នុងដែនរដ្ឋបាលរាជធានីភ្នំពេញ។
ក្នុងចំណោមគំរោងជាច្រើន គម្រោងដីឡូតិ៍ និងផ្ទះល្វែងទំហំ១៣០ហិចតារបស់ក្រុមហ៊ុន TLL REAL ESTATE CO.,LTD បាន និងកំពុងបន្តដំណើរការការសាងសង់គម្រោង និងទទួលបានការគាំទ្រពីសំណាក់បងប្អូនប្រជាពលរដ្ឋយ៉ាងខ្លាំង។
លោកលឹម ហេង ប្រធានផ្នែកលក់នៃគម្រោងបុរី TLL បានមានប្រសាសន៍តាមទូរស័ព្ទកាលពីពេលថ្មីៗនេះថា សព្វថ្ងៃបុរី TLL ជាក្រុមហ៊ុនអភិវឌ្ឍន៍ចម្រុះ អាចបំពេញគ្រប់តម្រូវការរបស់អតិថិជន ក្នុងនោះមានលក់ជាប្រភេទលំនៅឋាន ដីឡូតិ៍ និងគម្រោងរោងចក្រផងដែរ។
លោកបាននិយាយថា បុរីTLL មានលក្ខណៈពិសេសធ្វើឱ្យគម្រោងទាក់ទាញ និងទទួលបានការគាំទ្រពីអតិថិជនជាច្រើន។ បុរីនេះត្រូវបានសាងសង់លើផ្ទៃដីទំហំ១៣០ហិកតា ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥១ នៅចន្លោះផ្សារថ្នល់ទទឹង និងផ្សារបាត់ដឹង ដែលជាតំបន់សក្តានុពលខ្ពស់ ជិតតំបន់សួនឧស្សាហកម្មកាណាយ៉ា សួនឧស្សាហកម្មឡេងណាវ៉ាត់ត្រា រោងចក្រ សហគ្រាស ផ្លូវល្បឿនលឿន គម្រោងបុរីធំៗ ជាច្រើន។
លោកលឹម ហេង បានអះអាងថា “ក្នុងគម្រោងTLL បងប្អូនមិនចាំបាច់ព្រួយបារម្ភពីបញ្ហាទឹក ភ្លើង ព្រោះមានប្រព័ន្ធភ្លើងរដ្ឋ ប្រព័ន្ធទឹករដ្ឋ ផ្លូវបេតុងធំទូលាយប្រវែង២០m ១២m និង១០m”។
មិនត្រឹមតែមានតម្លៃសមរម្យជាងគម្រោងផ្សេងៗនោះទេ បុរីTLL បានផ្តល់ជូននូវការបង់ប្រាក់ងាយៗ សម្រាប់គ្រប់ប្រភេទលំនៅឋានទាំងបីប្រភេទ ដោយមានការផ្តល់ជូននូវការបង់រំលោះសុទ្ធ១០០% ព្រមទាំងថែមសំភារៈមួយឈុត រហូតដល់ទៅ១០មុខជាដើម។
លើសពីនេះសម្រាប់អ្នកទិញដីឡូតិ៍ ចំណាយត្រឹមតែ១០០ដុល្លារក្នុងមួយខែ រំលោះសុទ្ធ១០០ភាគរយ គ្មានការប្រាក់៥ឆ្នាំ អ្នកនឹងក្លាយជាម្ចាស់ដីនៅក្នុងតំបន់ដែលមានសក្តានុពល ដោយឥតការប្រាក់រយៈពេល៣ទៅ៥ឆ្នាំផងដែរ។
អតិថិជនអាច ទំនាក់ទំនងសាកសួរព័ត៌មានលម្អិត និងជ្រើសរើសទីតាំងល្អបានមុនគេ អាខខលតាមរយៈលេខទូរស័ព្ទ📲 Smart: 015 663 995/ 015 618 176 📲 Cellcard: 089 663 995/ 099 733 277📲 Metfone: 066 553 168៕