ដំណឹងល្អៈការសាងសង់ស្ពានអាកាសភ្លោះសម្តេចធិបតីសម្រេច បាន៤៥ភាគរយហើយ

0

ដោយៈ គង់ សូរិយា

    ខេត្តកណ្តាលៈ  ការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” សម្រេចបានប្រមាណ៤៥%ហើយ គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ ( ធ្នឹមរាងអក្សរ I ) មានបណ្ដោយស្ពានសរុប៦២២ម៉ែត្រ, បណ្ដោយតួស្ពាន២៨១ម៉ែត្រ។ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមក ខាងមហាវិថីសម្តេចតេជោ ហ៊ុន សែន ប្រវែង១៨០ម៉ែត្រ ផ្លូវតភ្ជាប់ក្បាលស្ពានទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ១៦១ម៉ែត្រ។

គិតត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៥ វឌ្ឍនភាពនៃដំណើរការសាងសង់ស្ពានអាកាសភ្លោះ “សម្តេចមហាបវរធិបតី” គិតមកដល់ពេលនេះការដ្ឋានទាំងមូល សម្រេចបានប្រមាណ៤៥%ហើយ ដោ​យគ្រោងនឹងបញ្ចប់ស្ពានទី១ (មហាវិថីសម្តេច ហ៊ុន សែន ទៅព្រលានតេជោ) នៅមុនខែមេសា ឆ្នាំ២០២៥ និងបញ្ចប់គម្រោងទាំងមូលនៅខែមិថុនាឆ្នាំ២០២៥៕

ក្រុមអ្នកវិភាគ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរីបន្តបង្ហាញសញ្ញាវិជ្ជមាននៅឆ្នាំ២០២៥

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ទីផ្សារអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរីបន្តបង្ហាញសន្ទុះវិជ្ជមាន ស្របពេលដែលតម្រូវការជួលឃ្លាំង និងរោងចក្រសម្រាប់បណ្តាក្រុមហ៊ុនផលិតកម្ម និងក្រុមហ៊ុនភស្តុភារនានាមានការកើនឡើងជាលំដាប់។

យោងតាមទិន្នន័យបានបង្ហាញថា តម្លៃជួលអចលនទ្រព្យឧស្សាហកម្មនៅក្នុងប្រទេសសិង្ហបុរីបានកើនឡើងចំនួន០,៥ភាគរយនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ បើធៀបនឹងត្រីមាសទី៣ និងកើនឡើងចំនួន៣,៥ភាគរយពេញមួយឆ្នាំ២០២៤។

ជាមួយគ្នានេះ ក្រុមអ្នកជំនាញអចលនទ្រព្យបានព្យាករណ៍ថា តម្លៃ​ជួល​អចលនទ្រព្យ​ឧស្សាហកម្ម​នៅប្រទេសសិង្ហបុរី​អាច​នឹង​សម្រេចបាន​កំណើន​ចន្លោះពី១ភាគរយទៅ៣ភាគរយ​បន្ថែមទៀតនៅក្នុង​ឆ្នាំ២០២៥នេះ។

ម៉្យាងទៀត ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មនៅឆ្នាំនេះត្រូវបានគេរំពឹងថា នឹងកើនឡើងយ៉ាងគំហុក ខណៈគម្រោងអចលនទ្រព្យទំហំ១,២លានម៉ែត្រការ៉េគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំនេះ។

ទន្ទឹមគ្នានោះ នៅចន្លោះឆ្នាំ២០២៦ដល់ឆ្នាំ២០២៧ គម្រោងអចលនទ្រព្យឧស្សាហកម្មទំហំ២,១លានម៉ែត្រការ៉េ ត្រូវបានគេរំពឹងថា នឹងបញ្ចប់ការសាងសង់រួចរាល់។ ការណ៍នេះមានន័យថា ការផ្គត់ផ្គង់អចលនទ្រព្យឧស្សាហកម្មប្រចាំឆ្នាំនៅសិង្ហបុរីនឹងមានទំហំផ្ទៃក្រឡាជាមធ្យមចំនួន១,១លានម៉ែត្រការ៉េចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ២០២៧ខាងមុខ។

លោកស្រី Catherine He ប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers បានកត់សម្គាល់ថា តម្រូវការឃ្លាំងនៅសិង្ហបុរីត្រូវបានជំរុញដោយការជួលពីបណ្តាក្រុមហ៊ុនផ្តល់សេវាភស្តុភារ និងក្រុមហ៊ុនផលិតទំនិញប្រើប្រាស់។

លោក Lee Sze Teck អ្នកវិភាគជាន់ខ្ពស់របស់ក្រុមហ៊ុន Huttons Asia បានអះអាងថា ការដំឡើងពន្ធខ្ពស់លើការនាំចេញទៅកាន់សហរដ្ឋអាមេរិក និងសង្រ្គាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិក និងចិនអាចជំរុញឱ្យបណ្តាក្រុមហ៊ុនមួយចំនួនងាកមកបង្កើតមូលដ្ឋានផលិតកម្មនៅក្នុងប្រទេសសិង្ហបុរី៕ប្រភព: Business Times៕

រុស្ស៊ី ចិន និងឥណ្ឌាបង្ហាញចំណាប់អារម្មណ៍ដូចគ្នាលើការវិនិយោគក្នុងគម្រោងតំបន់សេដ្ឋកិច្ចពិសេសយក្សរបស់មីយ៉ាន់ម៉ា

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសរុស្ស៊ី ចិន និងឥណ្ឌាបានសម្លឹងឃើញឱកាសទាញយកផលប្រយោជន៍ពីសង្គ្រាមសុីវិលនៅប្រទេសមីយ៉ាន់ម៉ា ជាពិសេស ការវិនិយោគលើតំបន់សេដ្ឋកិច្ចពិសេស Dawei នៅក្នុងប្រទេសមួយនេះ។

លោក Iskander Azizov ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំប្រទេសមីយ៉ាន់ម៉ាបានធ្វើទស្សនកិច្ចនៅកាន់តំបន់សេដ្ឋកិច្ចពិសេស Dawei ដើម្បីពិភាក្សាអំពីគម្រោងនេះជាមួយលោក Myat Ko ប្រធានគណៈកម្មាធិការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេស Dawei។ នេះបើយោងតាមគេហទំព័រព័ត៌មានឯករាជ្យ The Irrawaddy។

ថ្នាក់ដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា លោក Min Aung Hlaing បានថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានរដ្ឋរុស្ស៊ី ITAR-Tass ថា “របបរបស់លោកកំពុងស្វែងរកជំនួយពីទីក្រុងម៉ូស្គូ ដើម្បីចាប់ផ្តើមសាងសង់គម្រោងកំពង់ផែនៅតំបន់ Dawei ដែលនឹងមានសមត្ថភាពផ្ទុកនាវាក្នុងចំណុះលើសពី២០មុឺនតោន”។

ដំណើរទស្សនកិច្ចរបស់លោកឯកអគ្គរដ្ឋទូតរុស្សី ទៅកាន់តំបន់ Dawei បានធ្វើឡើង ខណៈក្រុមមន្ត្រីនៃរបបយោធាមីយ៉ាន់ម៉ានាពេលថ្មីៗនេះ បានអំពាវនាវឱ្យមានការពន្លឿនការងារនៅតំបន់សេដ្ឋកិច្ចពិសេស និងគម្រោងកំពង់ផែទឹកជ្រៅ ដែលគាំទ្រដោយរដ្ឋាភិបាលចិននៅទីក្រុង Kyaukphyu ក្នុងរដ្ឋរ៉ាឃីន (Rakhine) និងគម្រោង Kaladan Road ដែលគាំទ្រដោយឥណ្ឌា។

គម្រោង Kaladan Road ជា​គម្រោង​ដែលមានទំហំទុនវិនិយោគចំនួន៤៨៤លាន​ដុល្លារ​អាមេរិក ដោយគ្រោងតភ្ជាប់​កំពង់ផែ​សមុទ្រ Kolkata ស្ថិតនៅភាគ​ខាងកើត​នៃប្រទេស​ឥណ្ឌា ជាមួយ​នឹង​កំពង់ផែ Sittwe ក្នុង​រដ្ឋ Rakhine របស់ប្រទេស​មីយ៉ាន់ម៉ា តាមរយៈ​ផ្លូវសមុទ្រ។

ជាមួយគ្នានេះ លោកស្រី Ma Jia ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសមីយ៉ាន់ម៉ា បានជួបលោក Myat Ko កាលពីដើមខែមករានេះ ដើម្បីផ្លាស់ប្តូរទស្សនៈគ្នាលើការជំរុញកិច្ចសហប្រតិបត្តិការទ្វេរភាគីក្នុងការវិនិយោគ ជលផល អគ្គិសនី ទេសចរណ៍ ការអប់រំ និងវិស័យជាច្រើនផ្សេងៗទៀត។នេះបើយោងតាមស្ថានទូតចិន។

ដោយឡែក លោកឯកអគ្គរដ្ឋទូតរុស្សី Iskander Azizov ក៏បានបង្ហាញពីចំណាប់អារម្មណ៍របស់ទីក្រុងមូស្គូចំពោះការវិនិយោគក្នុងវិស័យទេសចរណ៍នៅតំបន់ Tanintharyi ដែលលាតសន្ធឹងតាមបណ្តោយឆ្នេរសមុទ្រភាគខាងត្បូងនៃប្រទេសមីយ៉ាន់ម៉ា ដោយបានសាកសួរពីតំបន់ទេសចរណ៍សំខាន់ៗដូចជាឆ្នេរ និងកោះ ព្រមទាំងការវិនិយោគក្នុងស្រុក និងការវិនិយោគពីបរទេសក្នុងគម្រោងសណ្ឋាគារនានានៅប្រជុំកោះ Myeik។

តំបន់សេដ្ឋកិច្ចពិសេស Dawei ស្ថិតនៅលើសមុទ្រ Andaman និងត្រូវបានតភ្ជាប់ទៅកាន់ឈូងសមុទ្រថៃតាមរយៈផ្លូវថ្នល់ឆ្លងកាត់ទឹកដីថៃ។ តំបន់នេះអាចតភ្ជាប់រវាងមហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក ដោយតភ្ជាប់តំបន់អាស៊ីអាគ្នេយ៍ជាមួយតំបន់អាស៊ីខាងត្បូង និងលើសពីនេះ៕ប្រភព: Bangkok Post ៕

ពិធីសម្ពោធជាផ្លូវការ លើកិច្ចសហការដែគូរអាជីវកម្មប៊េងការសួរេនរវាង ក្រុមហ៊ុន ហ្វីលីព ចេណឺរល អុីនសួរេន (ខេមបូឌា) ម.ក និងធនាគារ ហត្ថា ម.ក

0

រាជធានីភ្នំពេញ ថ្ងៃព្រហស្បតិ៍ ទី២៣ ខែមករា ឆ្នាំ២០២៥៖ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព ដែលជាសមាជិកនៃក្រុមហ៊ុន PhillipCapital Group និង ធនាគារ ហត្ថា ម​.​ក ដែលជាក្រុមហ៊ុនបុត្រសម័្ពន្ធរបស់ ធនាគារ ក្រុងស្រ៊ី ដែលជាធនាគារពាណិជ្ជធំជាងគេលំដាប់ទី៥ នៅក្នុងប្រទេសថៃ និងជាសមាជិកនៃសម្ព័ន្ធហិរញ្ញវត្ថុអន្តរជាតិ MUFG បានប្រកាសដោយមោទនភាពពី ការសម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មប៊េងកាសួរេន ដែលប្រារព្ធឡើងនៅសណ្ឋាគារ សាងគ្រីឡា ភ្នំពេញ។ កិច្ចសហប្រតិបត្តិការនេះ មានគោលបំណង ដើម្បី​ចូលរួម​លើកកម្ពស់​​ និងផ្តល់ការការពារផ្នែកហិរញ្ញវត្ថុជូនដល់អតិថិជន ធនាគារ ហត្ថា និង​សាធារណជន​ឱ្យទទួលបាននូវធានារ៉ាប់រងទូទៅដូចជា៖ ធានារ៉ាប់រងយានយន្ត ធានារ៉ាប់រងអគ្គិភ័យ និងធានារ៉ាប់រងសុខភាព ​ក៏ដូចជា​ពង្រឹង​កិច្ចការពារ​ដល់អតិថិជន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។
យើងពិតជាមានមោទនៈភាពតាមរយៈការសហការភាពជាដៃគូយុទ្ធសាស្ត្រប៊េងកាសួរេននេះ ស្ថាប័នទាំងពីរជឿជាក់យ៉ាងមុតមាំថា នឹងរួមគ្នាបង្កើនការយល់ដឹងអំពី អត្ថប្រយោជន៍ធានារ៉ាប់រង ផ្តល់ដំណោះស្រាយ និងកិច្ចការពារហិរញ្ញវត្ថុប្រកបដោយគុណភាព និងប្រសិទ្ធភាពជូនដល់ប្រជាជនកម្ពុជា។​

លោក Jeffrey Chew, អគ្គនាយកក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព បានលើកឡើងពីសារៈសំខាន់នៃភាពជាដៃគូនេះថា៖ “យើងមានសេចក្តីសោមនស្សរីករាយក្នុងការពង្រឹងភាពជាដៃគូរបស់យើងជាមួយធនាគារ ហត្ថា​ កិច្ចសហការនេះអនុញ្ញាតឱ្យយើងប្រើប្រាស់ជំនាញរបស់យើង ដើម្បីផ្តល់ការការពារធានារ៉ាប់រងដ៏មានតម្លៃដល់អតិថិជនរបស់ធនាគារ ហត្ថា។ លោក Jeffrey Chew មានប្រសាសន៍បន្ថែមថា កិច្ចសហប្រតិបត្តិការនេះមិនត្រឹមតែផ្តល់ដំណោះស្រាយធានារ៉ាប់រងដ៏ល្អឥតខ្ចោះដល់អតិថិជនធនាគារហត្ថាប៉ុណ្ណោះទេ ធានារ៉ាប់រងពិតមានតួនាទីសំខាន់ក្នុងការចង្អុលនៃស្ថិតស្ថេរ សុវត្ថិភាពហិរញ្ញវត្ថុ កាត់បន្ថយផលប៉ះពាល់ពីព្រឹត្តិការណ៍ដែលកើតឡើងដោយមិនបានរំពឹងទុក និងការពារសន្តិភាពផ្លូវចិត្តកាន់តែច្រើន និងប្រសិទ្ធភាពជូនដល់អតិថិជន”។​

លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានបង្ហាញនូវការទុកចិត្តខ្ពស់ចំពោះដៃគូនេះ ដោយអោយដឹងថាវានឹងជំរុញវិស័យធានារ៉ាប់រងឲ្យមានការរីកចម្រើនបន្ថែមទៀត។ លោកបានលើកឡើងថា “យើងពិតជាមានក្តីសោមនស្សក្នុងភាពជាដៃគូរអាជីវកម្មជាមួយ ក្រុមហ៊ុន ធានារ៉ាប់រងទូទៅ ហ្វីលីព ដើម្បីផ្ដល់ប្រយោជន៍ និងជម្រើសន្ថែមទៀតជូនដល់អតិថិជនរបស់ធនាគារ ហត្ថា ទាំងអស់ និងសាធារណៈទូទៅ តាមរយៈការផ្តល់នូវសេវាធានារ៉ាប់រងសុខភាព សេវាធានារ៉ាប់រងអគ្គិសភ័យ និងធានារ៉ាប់រងយានយន្ត ដែលក្រុមហ៊ុនទាំងពីរបានហការជាមួយជួយគ្នានៅថ្ងៃនេះ។ ភាពជាដៃគូនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់យើងក្នុងការផ្ដល់ដំណោះស្រាយហិរញ្ញវត្ថុទូលំទូលាយដែលអាចបំពេញតាមតម្រូវការរបស់អ្នកប្រើប្រាស់កម្ពុជាអោយបានល្អបំផុត។”

ដើម្បីអបអរក្នុងការដាក់សម្ពោធជាផ្លូវការលើកិច្ចសហការដៃគូអាជីវកម្មប៊េងកាសួរេននេះ អតិថិជន ធនាគារ ហត្ថា​ ទាំងអស់ ដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងយានយន្តឯកជន ពីក្រុមហ៊ុន ហ្វីលីព ចេណឺរល អ៊ីនសួរេន ចាប់ពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ នឹងទទួលបានការបញ្ចុះតម្លៃ ១០% ភ្លាមៗ។​ លើសពីនេះទៅទៀត អតិថិជនដែលចុះឈ្មោះប្រើប្រាស់ធានារ៉ាប់រងតាមរយៈធនាគារ ហត្ថា នឹងទទួលបាននូវតម្លៃពិសេស។

អំពី ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព

ក្រុមហ៊ុនធានារ៉ាប់រងទូទៅ ហ្វីលីព ជាក្រុមហ៊ុនផ្តល់សេវាធានារ៉ាប់រងទូទៅដែលទទួលបានទំនុកចិត្តខ្ពស់នៅក្នុងប្រទេសកម្ពុជា និងមានការប្តេជ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ក្នុងការផ្តល់ដំណោះស្រាយធានារ៉ាប់រងទូទៅប្រកបដោយគុណភាពខ្ពស់ និងតម្លៃសមរម្យដល់អតិថិជនជា បុគ្គល និងដៃគូអាជីវកម្មនានា។ ក្រុមហ៊ុនទទួលបានការគាំទ្រប្រកបដោយមោទនភាពពី PhillipCapital Group ដែលជាស្ថាប័នហិរញ្ញវត្ថុដ៏រឹងមាំមួយមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរី។

វឌ្ឍនភាពរបស់ក្រុមហ៊ុនបានចាប់ផ្តើមជាមួយការអនុម័តលើការចុះបញ្ជីក្រុមហ៊ុនពីក្រសួងពាណិជ្ជកម្មនៅថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ និងការទទួលបានអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៧។ ថ្មីៗនេះ យើងបានបន្តអាជ្ញាប័ណ្ណអាជីវកម្មធានារ៉ាប់រងទូទៅជាមួយនឹងនិយ័តករធានារ៉ាប់រងកម្ពុជា ដែលមានប្រសិទ្ធភាពនៅថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២២ ដើម្បីធានាបានការអនុលោមតាមច្បាប់ និងឧត្តមភាពសេវាកម្មរបស់ក្រុមហ៊ុន។

នៅក្នុងប្រទេសកម្ពុជា PhillipCapital Group (Cambodia) តំណាងដោយក្រុមហ៊ុនសំខាន់ៗចំនួនបួន៖

  • Phillip General Insurance (Cambodia) Plc
  • Phillip Life Assurance (Cambodia) Plc
  • Phillip Bank Plc
  • Phillip Trustee (Cambodia) Co, Ltd

អំពី ធនាគារ ហត្ថា

ធនាគារ ហត្ថា ជាធនាគារពាណិជ្ជដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈកាល៣០ឆ្នាំមកហើយ   ផ្តល់ជូនសេវាហិរញ្ញវត្ថុយ៉ាងទូលំទូលាយដល់អតិថិជនរបស់ខ្លួន។ ក្នុងនាមជាបុត្រសម្ព័ន្ធរបស់ធនាគារ ក្រុងស្រ៊ី ធនាគារ ហត្ថា មានមោទនភាពក្នុងការប្រកាសការបើកធនាគារ ហត្ថា ថៅវើ ដែល​ទើបបញ្ចប់គម្រោងសាងសង់ជាស្ថាពរ ដែលមានអាសយដ្ឋាននៅលើមហាវិថីសម្តេចតេជោ ហ៊ុនសែន (ផ្លូវ៦០ម៉ែត្រ) នៅក្នុងរាជធានីភ្នំពេញ។ អគារការិយា​ល័យកណ្តាលថ្មីនេះត្រូវបានបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ និងត្រូវបានរចនាឡើងដើម្បីផ្តល់នូវបទពិសោធហិរញ្ញវត្ថុប្រកបដោយភាពរលូន និងមានភាព​ងាយស្រួល ដើម្បីបំពេញតម្រូវការហិរញ្ញវត្ថុរបស់អតិថិជនទាំងអស់។

សូមបញ្ជាក់ថាធនាគារ ហត្ថា​ បានទទួលការវាយតម្លៃជាស្ថាប័នមានស្ថិរភាពហិរញ្ញវត្ថុរឹងមាំ តាមរយៈការរក្សាបាននូវចំណាត់ថ្នាក់ BBB+ អស់រយៈពេល០៦ឆ្នាំ ជាប់គ្នា ពីក្រុមហ៊ុន TRIS Rating ដែលចំណាត់ថ្នាក់នេះសបញ្ជាក់ឱ្យឃើញថា ធនាគារ ហត្ថា មានដំណើរការមុខជំនួញរបស់ខ្លួនប្រកបដោយស្ថិរភាព និងឈរជើងឈានមុខគេនៅក្នុងទីផ្សារហិរញ្ញវត្ថុកម្ពុជា។ បន្ថែមជាងនេះទៀត ធនាគារ ហត្ថា ទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ធនាគារ​ ក្រុងស្រ៊ី ដែលជាធនាគារអាណាព្យាបាលរបស់ខ្លួន ដែលរួមចំណែកជំរុញឱ្យធនាគារ​ ហត្ថា មានធនធានគ្រប់គ្រាន់ និងមានភាពរឹងមាំយ៉ាងខ្លាំងផ្នែកហិរញ្ញវត្ថុ ក្នុងការបន្តប្រតិបត្តិការអាជីវកម្មរបស់ខ្លួនជាធម្មតា។

 

ប្រទេសថៃបង្ហាញគម្រោងអចលនទ្រព្យខ្នាតយក្សតម្លៃ៤៧៤លានដុល្លារនៅចំកណ្តាលតំបន់ Chinatown ក្នុងទីក្រុងបាងកក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ប្រទេសថៃគ្រោងនឹងបង្កើតគោលដៅទេសចរណ៍លំដាប់ពិភពលោកថ្មីមួយក្រោមទុនវិនិយោគចំនួន១៦ពាន់លានបាត(ប្រហែល៤៧៤,៥លានដុល្លារ) នៅចំកណ្តាលតំបន់ Chinatown ក្នុងទីក្រុងបាងកកដើម្បីបង្កើនបទពិសោធន៍ទេសចរណ៍ ដោយច្របាច់បញ្ចូលគ្នានូវបេតិកភណ្ឌថៃ និងចិន។

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ Asset World Corporation (AWC) របស់ប្រទេសថៃបានប្រកាសគម្រោងនេះឡើង ដោយក្រុមហ៊ុនប្តេជ្ញាថា នឹងធ្វើឱ្យកាន់តែប្រសើរឡើងនូវគោលដៅទេសចរណ៍ និងការអភិរក្សវប្បធម៌នៅក្នុងរាជធានីបាងកក។

គម្រោងនេះមានឈ្មោះថា “Woeng Nakornkasem Yaowaraj”ដែលលាតសន្ធឹងលើផ្ទៃដីទំហំ១៤រ៉ៃ(ប្រហែល២២.៤០០ម៉ែត្រការ៉េ) នៅក្នុងសង្កាត់ Yaowarat ដែលនឹងក្លាយជាតំបន់ដ៏ល្បីល្បាញមួយនៅលើពិភពលោកនៅឆ្នាំ២០២៩។

គម្រោងអភិវឌ្ឍន៍លំដាប់យក្សនេះនឹងរួមបញ្ចូល វិមានរចនាបថចិនកម្ពស់៨ជាន់ សណ្ឋាគារប្រណីតចំនួន២ ដែលមានជាង៥០០បន្ទប់ និងទីតាំងលក់រាយទំហំ៦៨.០០០ម៉ែត្រការ៉េ។ គម្រោងនេះនឹងត្រូវបានសាងសង់ស្របតាមស្តង់ដារអគារបៃតង ដោយសង្កត់ធ្ងន់លើនិរន្តរភាព និងការអភិរក្សវប្បធម៌។

លក្ខណៈពិសេសសំខាន់ៗនៃគម្រោងរួមមាន សារៈមន្ទីរដាក់តាំងបង្ហាញវត្ថុបុរាណថៃ-ចិន សាលមហោស្រពធំបំផុតប្រចាំសង្កាត់ Yaowarat ដែលមានទំហំ១.១០០ម៉ែត្រការ៉េ និងមជ្ឈមណ្ឌលផ្សារទំនើប ដែលមានផលិតផលម៉ាកយីហោប្រណីតៗ ភោជនីយដ្ឋានលំដាប់ផ្កាយ Michelin និងអាជីវកម្មសហគមន៍មូលដ្ឋាន។ គម្រោងនេះ​ក៏​នឹង​រួម​បញ្ចូល​ផងដែរនូវទីធ្លា​បៃតង​ដ៏ធំទូលាយ និង​សួនច្បារ​លើ​ដំបូល។

គម្រោងខ្នាតយក្សនេះគ្រោងនឹងបើកសម្ពោធដាក់ឱ្យដំណើរការនៅឆ្នាំ២០២៩ខាងមុខ ដែលនឹងក្លាយជាមូលដ្ឋានគ្រឹះនៃយុទ្ធសាស្ត្រទេសចរណ៍នាពេលអនាគតរបស់ទីក្រុងបាងកក ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ការទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ៕ប្រភព: The Nation៕

ឆ្នេរសមុទ្រអូត្រេះរបស់កម្ពុជាជាប់ចំណាត់ថ្នាក់លេខ៧ ក្នុងចំណោមឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតទាំង៥០នៅលើពិភពលោក

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: វេបសាយ ​​SpaSeekers.com របស់ប្រទេសអង់គ្លេសបានដាក់ចំណាត់ថ្នាក់ឆ្នេរសមុទ្រអូត្រេះរបស់កម្ពុជានៅលេខរៀងទី៧ ក្នុងចំណោមឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតទាំង៥០នៅលើពិភពលោក។

វេបសាយ ​​SpaSeekers.com បានលើកឡើងថា “ឆ្នេរសមុទ្រអូរត្រេះក្នុងខេត្តព្រះសីហនុរបស់កម្ពុជាមានទឹករាក់ និងមានភាពល្បីល្បាញសម្រាប់ភ្ញៀវទេសចរណ៍ ដែលចូលចិត្តភាពស្ងប់ស្ងាត់ ភាពស្រស់ស្អាត និងចំណាយតិច”។

ចំណែក ឆ្នេរសមុទ្រមួយទៀតរបស់កម្ពុជា ដែលមានឈ្មោះថា ឆ្នេរ “Serendipity”បានជាប់ចំណាត់ថ្នាក់ទី១៩ ក្នុងចំណោមឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតទាំង៥០នៅលើពិភពលោក។នេះបើយោងតាមវេបសាយ ​​SpaSeekers.com។

វេបសាយ SpaSeekers.com បានអះអាងថា បញ្ជីឈ្មោះឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតទាំង៥០ នៅទូទាំងពិភពលោកត្រូវបានដាក់ចំណាត់ថ្នាក់ ដោយផ្អែកលើការវាយតម្លៃជាក់ស្ដែង (Reviews)។

ក្នុងចំណោមនោះ ឆ្នេរសមុទ្រ Little French Key របស់ប្រទេស Honduras ជាប់ចំណាត់ថ្នាក់ជាឆ្នេរសមុទ្រសម្រាប់សម្រាកលំហែកាយល្អបំផុតលេខ១នៅលើពិភពលោក ខណៈចំណាត់ថ្នាក់លេខ២ បានទៅលើឆ្នេរសមុទ្រ Palm Cove ក្នុងប្រទេសអូស្ត្រាលី ហើយចំណាត់ថ្នាក់លេខ៣បានទៅលើឆ្នេរសមុទ្រ Nautholsvik Geothermal ក្នុងប្រទេស Iceland។

ចំណាត់ថ្នាក់លេខ៤ បានទៅលើឆ្នេរសមុទ្រ Yas Beach របស់ប្រទេសអេមីរ៉ាត់អារ៉ាប់រួម ខណៈចំណាត់ថ្នាក់លេខ៥ បានទៅលើឆ្នេរសមុទ្រ Saud Beach របស់ប្រទេសហ្វីលីពីន និងចំណាត់ថ្នាក់លេខ៦ បានទៅលើឆ្នេរសមុទ្រ South Padre Island របស់សហរដ្ឋអាមេរិក។

ចំណាត់ថ្នាក់លេខ៧ បានទៅលើឆ្នេរសមុទ្រអូត្រេះរបស់កម្ពុជា ខណៈចំណាត់ថ្នាក់លេខ៨ បានទៅលើឆ្នេរសមុទ្រ An Bang របស់ប្រទេសវៀតណាម ហើយចំណាត់ថ្នាក់លេខ៩ បានទៅលើឆ្នេរសមុទ្រ White Bay របស់ប្រទេសអង់គ្លេស។

ចំណែក ចំណាត់ថ្នាក់លេខ១០ បានទៅលើឆ្នេរសមុទ្រ Boca Grande នៅសហរដ្ឋអាមេរិក៕ប្រភព: ​SpaSeekers.com៕

សម្តេចធិបតីកោតសរសើរនិងណែនាំឲ្យរៀបចំព្រឹត្តិការណ៍សាទរ កម្ពុជាបន្តទៀត

0

ដោយៈ ម៉ាណា

    ភ្នំពេញៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការផ្តល់កិច្ចសហការក្នុងការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” និងលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិការណ៍បែបនេះ។

ការកោតសរសើររបស់ សម្តេចធិបតី បានធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញដឹកនាំ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

យោងតាមសេចក្ដីប្រកាសព័ត៌មានស្ដីពី លទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី បានឲ្យដឹងថា សម្តេចធិបតី បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះគ្រប់ ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ជាពិសេស រដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានផ្តល់កិច្ចសហការយ៉ាងជិតស្និទ្ធ ដល់សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ក្នុងការរៀបចំព្រឹត្តិការណ៍ “សាទរកម្ពុជា” ក្រោមការដឹកនាំរបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រកបដោយជោគជ័យ និងមោទនភាព។

ជាមួយគ្នានេះ សម្តេចធិបតី ក៏បានលើកទឹកចិត្តឱ្យបន្តរៀបចំព្រឹត្តិ​ការណ៍បែបនេះ ដើម្បីលើកកម្ពស់មោទនភាព ក្នុងភាពជាប្រជាជាតិតែមួយ អរិយធម៌ និងវប្បធម៌សម្បូណ៌បែប និងយូរអង្វែងរបស់កម្ពុជា ទៅកាន់ពិភពលោក និងដើម្បីជាគុណប្រយោជន៍ ដល់វិស័យទេសចរណ៍។

ព្រឹត្តិការណ៍សាទរកម្ពុជា” ចាប់ផ្ដើមប្រព្រឹត្តទៅនៅរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់យប់រំលងអធ្រាត្រឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០២៥ នាសួនច្បារមុខព្រះមរបរាជវាំង និងបណ្ដោយតីរវិថីព្រះស៉ីសុវត្ថិ។

ព្រឹត្តិការណ៍ដ៏ធំនេះ មានការរៀបចំជាក្បួនដង្ហែដ៏ធំ ពុំធ្លាប់មាន ដោយបង្ហាញល្បែងកម្សាន្ត សប្បាយៗជាច្រើនកន្លែង ការសម្តែងសិល្បៈចម្រុះពីសិល្បករល្បីៗជាច្រើន ការតុបតែងលម្អស្អាតៗ រួមជាមួយនឹងការបាញ់កាំជ្រួច រាប់ថយក្រោយឆ្លងឆ្នាំសកល ២០២៤ ចូលទៅកាន់២០២៥៕

សម្តេចធិបតីណែនាំឲ្យជម្រុញការផ្សព្វផ្សាយទេសចរណ៍ទៅកាន់ ពិភពលោកបន្ថែមទៀត

0

ដោយៈ គង់ សូរិយា

    ភ្នំពេញៈ សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែតនាយករដ្ឋមន្រ្តីនៃកម្ពុជាបានជម្រុញឲ្យក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ឋបង្កើនការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា ទៅកាន់ពិភពលោកកាន់តែច្រើនបន្ថែមទៀត។

សម្តេចមហាបវរធិបតី បានកត់សម្គាល់ថា ឆ្នាំ២០២៤ កម្ពុជាទទួលបានភ្ញៀវទេសចរអន្តរជាតិ ប្រមាណ៦.៧លាននាក់ កើនលើសកម្រិតមុនវិបត្តិជំងឺកូវីដ១៩ទៅទៀត ពោលគឺកើនឡើង១.៤% បើធៀបជាមួយឆ្នាំ២០១៩ (៦.៦លាននាក់) ចំណែកឯភ្ញៀវទេសចរ​ជាតិមានប្រមាណ២២លាននាក់។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មានដដែល សម្តេចបវរធិបតីនាយករដ្ឋមន្ត្រីក៏បានណែនាំឱ្យក្រសួងទេសចរណ៍ ខិតខំផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ឱ្យកាន់តែច្រើនបន្ថែមទៀត ដោយសម្តេចធិបតីចាត់ទុកថាវិស័យនេះ គឺជាសក្តានុពលដ៏ខ្លាំងមួយ ដែលអាចងើបឡើងវិញយ៉ាងឆាប់រហ័ស។

យោងតាមរដ្ឋលេខាធិការដ្ឋាន អាកាសចរណ៍ស៊ីវិលបានឲ្យដឹងថា ឆ្នាំ២០២៤ដូចគ្នា កម្ពុជាទទួលបានអ្នកដំណើរផ្លូវអាកាសចំនួន៦,២៤១,៨៤២នាក់ កើនឡើងជាង២២% បើធៀបទៅនឹងរយៈពេលដូចគ្នានឹងឆ្នាំ២០២៣ និងទទួលបានជើងហោះហើរសរុបចំនួន៥៨,៣៥៤ជើង កើនឡើងជាង១៤% បើធៀបទៅនឹងរយៈពេល១២ខែដូចគ្នា។

វិស័យទេសចរណ៍ ត្រូវបានរាជរដ្ឋាភិបាលចាត់ទុកជាមាសបៃតង ជាវិស័យអាទិភាព ដែលបានចូលរួមដោយផ្ទាល់ ក្នុងចំណូលសេដ្ឋកិច្ចជាតិ និងបានបង្កើតឱកាសការងារយ៉ាងច្រើន ដល់ប្រជាពលរដ្ឋផងដែរ៕

ក្រុមហ៊ុន Ho Bee Land របស់មហាសេដ្ឋីអចលនទ្រព្យសិង្ហបុរី គ្រោងបង្កើនផលបត្រវិនិយោគក្នុងប្រទេសអូស្រ្តាលី

0

ដោយ: គង់ លាងហួរ
អន្តរជាតិ: ក្រុមហ៊ុន Ho Bee Land របស់មហាសេដ្ឋីសិង្ហបុរីលោក Chua Thian Poh គ្រោងបោះទុនទិញយកក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអូស្ត្រាលី AVJennings ក្នុងតម្លៃ៣៩១លានដុល្លារអូស្រ្តាលី (ប្រហែល២៤២លានដុល្លារអាមេរិក)។

ក្រុមហ៊ុន Ho Bee Land បានដេញថ្លៃភាគហ៊ុនរបស់ក្រុមហ៊ុនអូស្ត្រាលី AVJennings ក្នុងតម្លៃចំនួន០,៧០ដុល្លារអូស្ត្រាលីក្នុងមួយហ៊ុន ដែលខ្ពស់ជាងការដេញថ្លៃចំនួន០,៦៧ដុល្លារអូស្ត្រាលីក្នុងមួយហ៊ុន ពីសំណាក់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យអាមេរិក Proprium Capital Partners។

ក្រុមហ៊ុន Ho Bee Land បានគូសបញ្ជាក់ឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការដាក់សំណើរដេញថ្លៃនាពេលនេះជាឱកាសដ៏ល្អមួយសម្រាប់ក្រុមហ៊ុនរបស់យើងក្នុងការបង្កើនទំហំវិនិយោគ និងផលបត្ររបស់ខ្លួននៅក្នុងប្រទេសអូស្ត្រាលី”។

សេចក្តីថ្លែងការណ៍បានបន្ថែមថា ការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុនអចលនទ្រព្យអូស្ត្រាលី និងសិង្ហបុរី នឹងជួយសម្រេចបាននូវស្ថានភាពហិរញ្ញវត្ថុកាន់តែរឹងមាំ ព្រមទាំងបង្កើនសក្តានុពលក្នុងការស្វែងរកប្រាក់ចំណូល និងពង្រឹងសមត្ថភាពប្រកួតប្រជែងនៅក្នុងទីផ្សារក្នុងស្រុក។

បច្ចុប្បន្ន ក្រុមហ៊ុនសិង្ហបុរី Ho Bee Land បានកាន់កាប់ចំណែកភាគហ៊ុនចំនួន៥,៤៩ភាគរយនៃក្រុមហ៊ុនអូស្ត្រាលី AVJennings រួចមកហើយ ខណៈដែលពេលនេះ ក្រុមហ៊ុន Ho Bee Land គ្រោងទិញយកភាគហ៊ុនទាំងអស់ពីក្រុមហ៊ុន AVJennings។

យោងតាមទស្សនាវដ្ដី Forbes បានឱ្យដឹងថា ក្រុមហ៊ុន Ho Bee Land មានទំហំផលបត្រអចលនទ្រព្យតម្លៃ៧ពាន់លានដុល្លារសិង្ហបុរី(ប្រហែល៥,១ពាន់លានដុល្លារអាមេរិក) ដូចជាអគារការិយាល័យនៅក្នុងប្រទេសសិង្ហបុរី និងទីក្រុងឡុងដ៍ ព្រមទាំងគម្រោងលំនៅដ្ឋាននៅក្នុងប្រទេសអូស្ត្រាលីផងដែរ៕ប្រភព: Vnexpress៕

E10 bullet train to debut in India and Japan simultaneously in 2030

0

India and Japan are set to introduce the latest iteration of the Shinkansen, the Alfa-X, also known as the E10, simultaneously in 2029-30. Originally set to receive the Shinkansen E5, India’s transition to the more advanced E10 signifies a significant leap forward in high-speed rail technology.

This strategic development, as per a report in The Hindustan Times, highlights the deep collaboration between India and Japan in the ambitious bullet train project, which aims to connect Ahmedabad and Mumbai, revolutionising rail travel between the two cities.

The Shinkansen (colloquial for bullet train) E5, with a top speed of 320 kmph, was India’s earlier plan for its high-speed rail system. However, the introduction of the Shinkansen E10 has been agreed upon, offering a much-improved version with a top speed of 400 kmph. The E5 series is a Japanese Shinkansen high-speed train operated by East Japan Railway Company on Tohoku Shinkansen services since March 5, 2011.

Japan’s willingness to launch the E10 model simultaneously in its homeland and in India signifies a historic move in high-speed rail innovation. India is expected to get two E10 bullet train models — an unprecedented step highlighting a deeper collaboration between India and Japan in integrating cutting-edge railway technology.

Source: Business Standard