Jaya House River Park នៅសៀមរាបជាប់ចំណាត់ថ្នាក់លេខ៨ ជាសណ្ឋាគារល្អដាច់គេនៅអាស៊ីប្រចាំឆ្នាំ២០២២

0

ដោយៈសុខុម

សៀមរាប: វាពិតជាមោទនភាពណាស់ ដែលសណ្ឋាគារមួយនៅលើទឹកដីខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ៨ ក្នុងចំណោមសណ្ឋាគារល្អដាច់គេទាំង១០ ប្រចាំតំបន់អាស៊ី សម្រាប់ឆ្នាំ២០២២។

គេហទំព័រទេសចរណ៍ដ៏ល្បីល្បាញ Tripadvisor កាលពីថ្ងៃអង្គារ ទី១០ ខែឧសភា បានបញ្ចេញបញ្ជីឈ្មោះ សណ្ឋាគារល្អដាច់គេទាំង១០នៅអាស៊ី ប្រចាំឆ្នាំ២០២២ ដោយចំណាត់ថ្នាក់លេខ១ បានទៅលើសណ្ឋាគារ Six Senses Laamu នៅលើកោះ Olhuveli Island នៃប្រទេសម៉ាលឌីវ។

អ្វីដែលជាការកត់សម្គាល់ សណ្ឋាគារមួយដែលមានឈ្មោះថា Jaya House River Park នៅលើទឹកដីដ៏ពិសិដ្ឋនៃខេត្តសៀមរាប បានជាប់ចំណាត់ថ្នាក់លេខ៨ គួរជាទីមោទនភាពជាសណ្ឋាគារល្អដាច់គេនៅអាស៊ី ប្រចាំឆ្នាំ២០២២។
ដើម្បីជ្រាបកាន់តែច្បាស់ថា តើសណ្ឋាគារល្អដាច់គេទាំង១០ ប្រចាំតំបន់អាស៊ី មានឈ្មោះអ្វីខ្លះ និងមានស្ថិតនៅក្នុងប្រទេសណាខ្លះ សូមអានខាងក្រោម៖

ចំណាត់ថ្នាក់លេខ១: សណ្ឋាគារ Six Senses Laamu លើកោះ Olhuveli Island ប្រទេសម៉ាល់ឌីវ។
ចំណាត់ថ្នាក់លេខ២: សណ្ឋាគារ Padma Resort Ubud លើកោះបាលី ប្រទេសឥណ្ឌូនេស៊ី។
ចំណាត់ថ្នាក់លេខ៣: សណ្ឋាគារ Pimalai Resort and Spa លើកោះ Ko Lanta ប្រទេសថៃ។
ចំណាត់ថ្នាក់លេខ៤: សណ្ឋាគារ Lotte Hotel Hanoi នៅក្រុងហាណូយ វៀតណាម។
ចំណាត់ថ្នាក់លេខ៥: សណ្ឋាគារ COMO Cocoa Island លើកោះ Cocoa Island ម៉ាល់ឌីវ។
ចំណាត់ថ្នាក់លេខ៦: សណ្ឋាគារ Sukhumvit Park នៅបាងកក & សណ្ឋាគារ Marriott Executive Apartments នៅបាងកក ប្រទេសថៃ។

ចំណាត់ថ្នាក់លេខ៧: សណ្ឋាគារ The Royal Purnama លើកោះបាលី ឥណ្ឌូនេស៊ី ។
ចំណាត់ថ្នាក់លេខ៨: សណ្ឋាគារ Jaya House River Park នៅខេត្តសៀមរាប កម្ពុជា។
ចំណាត់ថ្នាក់លេខ៩: សណ្ឋាគារ LOTTE HOTEL SEOUL Executive Tower នៅក្រុងសេអ៊ូល កូរ៉េខាងត្បូង។
ចំណាត់ថ្នាក់លេខ១០: សណ្ឋាគារ Viceroy Bali កោះបាលី ឥណ្ឌូនេស៊ី៕ CNA៕

LEAVE A REPLY

Please enter your comment!
Please enter your name here