ដោយ៖ សុផារី
សិង្ហបុរី៖ ប្រទេសសឹង្ហបុរី មានក្រុមហ៊ុនអាកាសចរណ៍មួយឈ្មោះ Singapore Airlines ដែលជាក្រុមហ៊ុនអាកាសចរណ៍ល្អបំផុតលំដាប់កំពូលពិភពលោក នៅលេខរៀងទី២។
តើក្រុមហ៊ុនអាកាសចរណ៍ របស់ប្រទេសសឹង្ហបុរីមួយនេះ មានយន្តហោះប៉ុន្មានគ្រឿង ខណៈប្រជាជាតិដ៏តូចមួយនេះមានប្រជាជនតែ៦លាននាក់តែប៉ុណ្ណោះ? ក្រុមហ៊ុនអាកាសចរណ៍មួយនេះ មានយន្តហោះចំនួន ១៥១ គ្រឿង ដែលជាចំនួនដ៏ច្រើនលើសលុបបំផុត។
ក្រុមហ៊ុនរបស់សឹង្ហបុរីមួយនេះ ក៏ជាប់ឈ្មោះជា ក្រុមហ៊ុនអាកាសចរណ៍មានយន្តហោះរត់លើផ្លូវអាកាសឆ្ងាយបំផុត នៅក្នុងពិភពលោក ដែលមានចំងាយ៩.៥៣៧ ម៉ាយពីសឹង្ហបុរីដល់ទីក្រុងញូវយ៉ក ដោយមិនឈប់។
ឈ្មោះរបស់ក្រុមហ៊ុនមួយនេះ អាចនិយាយបានថា នរណាដែលរស់នៅលើភពផែនដីនេះ ធ្លាប់ធ្វើដំណើរតាមយន្តហោះ ច្បាស់ជាស្គាល់ឈ្មោះក្រុមហ៊ុនអាកាសចរណ៍មួយនេះជាមិនខាន។
ក្រុមហ៊ុនមួយនេះ ជាក្រុមហ៊ុនមួយនេះ មានអាយុកាល៤៩ឆ្នាំមកហើយ និងមានបុគ្គលិកចំនួន ១ម៉ឺន៤ពាន់នាក់កំពុងបម្រើការ។ ទីស្នាក់ការនៅអាកាសយានដ្ឋាន Changi Airport ប្រទេសសឹង្ហបុរី។
ចំណែក ប្រាក់ចំណូលនៅឆ្នាំ២០២១កន្លងទៅ អំឡុងវិបត្តិកូវិត១៩ ចំណូលបានធ្លាក់មកត្រឹមតែ ៤,៣ពាន់លានដុល្លារអាមេរិក។ ចំពោះតម្លៃនៃការធ្វើដំណើររបស់ក្រុមមួយនេះចែកចេញជា៣ ដោយមាន First Class Business class និង Premium Economy class។
Airbus A380-800 17 គ្រឿង
Airbus A350-900 52 គ្រឿង
Airbus A350-900ULR 7 គ្រឿង
Boeing 737-800. 9 គ្រឿង
Boeing 737 MAX 8 13 គ្រឿង
Boeing 777-200 1 គ្រឿង
Boeing 777-300ER 26 គ្រឿង
Boeing 787-10 15 គ្រឿង
Airbus A350F. 7 គ្រឿង