ដោយៈ សុផារី
ព្រះសីហនុៈ លោកឧបនាយករដ្ឋមន្រ្តីជា សុផារ៉ារដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដឹកនាំមន្រ្តីអន្តរក្រសួង ដើម្បីរៀបចំគោលនយោបាយគ្រប់គ្រង និងប្រើប្រាស់ដីធ្លីលំអិតនៅក្រុងព្រះសីហនុ។
កិច្ចប្រជុំនេះមានការចូលរួមពីបណ្តារដ្ឋមន្រ្តី មកពីក្រសួងពាក់ព័ន្ឋជាច្រើនរួមមាន លោកវេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាសមាជិកនៃគណៈកម្មាធិការបច្ចេកទេស អន្តរក្រសួងរៀបចំគោលនយោបាយគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី លោកចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងជាអនុប្រធានគ.ប.ដ. លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធាន គ.ប.ដ. និងរដ្ឋមន្រ្តីក្រសួងពាក់ព័ន្ធមួយចំនួនទៀត។








