អ្នកវិភាគអន្តរជាតិៈ សេដ្ឋកិច្ចកម្ពុជានឹងកើនដល់៦,៣ភាគរយនៅឆ្នាំនេះ ជាកំណើនខ្ពស់បំផុតក្នុងពិភពលោក

0

ដោយៈ គង់ សូរិយា

ភ្នំពេញៈ អ្នកវិភាគអន្តរជាតិមួយរូបបានលើកឡើងថា ផលិតផលក្នុងស្រុកសរុបរបស់កម្ពុជា នឹងអាចកើនឡើងក្នុងរង្វង់៦,៣ភាគរយនៅឆ្នាំនេះ ខណៈស្ថាប័នអន្តរជាតិធំៗ មិនសូវមានសុទិដ្ឋិនិយមបែបនេះឡើយ។

របាយការណ៍របស់S&P Global Rating បានបង្ហាញពីការព្យាករណ៍ (GDP)កម្ពុជា ដែលអាចនឹងហក់ឡើងដល់ ៦,៣ភាគរយ ក្នុងឆ្នាំ២០២២នេះ។ កំណើននេះទៀតសោធ គឺខ្ពស់ជាង​ការ​ព្យាករណ៍​រ​បស់​ធនាគារ​ពិភព​លោក ធនាគារអភិវឌ្ឍន៍​អាស៊ី និ​ង​មូល​និធិរូបិយវត្ថុអន្តរជាតិ ព្រមទាំងស្ថាប័នអន្តរជាតិ ទៅទៀត។ ទាំងអស់នេះគឺដោយសារ តែការកើនឡើងនៃតម្លៃប្រេង និងទំនិញផ្សេងៗទៀតរបស់ពិភពលោក។

របាយការណ៍ដដែលបានបង្ហាញសុទិដ្ឋិនិយមថា អត្រាឥណទាននៅកម្ពុជា ក៏នឹងកើនឡើង និងនៅតែបន្តកើនយ៉ាងលឿន ជាមធ្យម២០% ជាប្រចាំឆ្នាំក្នុងរយៈពេល១២ ទៅ១៨ ខែបន្ទាប់នេះ។

លោក Ivan Tan អ្នកវិភាគឥណទានរបស់S&P បានមានប្រសាសន៍ថា “យើងជឿជាក់ថា រឿងរ៉ាវនៃកំណើនរយៈពេលវែងរបស់កម្ពុជា នៅតែអាចរក្សាបានយ៉ាងល្អដដែល ដោយសាររចនាសម្ព័ន្ធនៃថ្លៃដើម មានការប្រ​កួតប្រជែងខ្លាំង ព្រមទាំងមានចំនួនប្រជាជនវ័យក្មេងច្រើន ដែលជាចល​ក​រមួយអាចរុញច្រានប្រទេសមួយនេះ ឱ្យក្លាយជាប្រទេសមានសេដ្ឋកិច្ចរីកចម្រើនលឿនបំផុតនៅលើពិភពលោក”៕

LEAVE A REPLY

Please enter your comment!
Please enter your name here