រដ្ឋាភិបាលនឹងអភិវឌ្ឍន៍តំបន់រុនតាឯកឲ្យក្លាយទៅជាទីក្រុងរណបថ្មី មួយនៃខេត្តសៀមរាប

0

ដោយៈ សុផារី

សៀមរាប: សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី៩ខែ កញ្ញានេះបាលជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍតំបន់រុនតាឯកទៅជាភូមិធម្មជាតិរុនតាឯក ឱ្យក្លាយជាទីក្រុងរណបថ្មីមួយ។

តំបន់រុនតាឯក ដែលជាទីតាំងបន្តមរតកពីសម្ដេច វិបុលបញ្ញា សុខ អាននឹងត្រូវអភិវឌ្ឍ ឱ្យក្លាយជាទីក្រុងរណបថ្មី សម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរនិងតំបន់ ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរា ដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធ រូបវន្តសំខាន់ៗ រួមមានផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹក ស្អាតនិងអគ្គិសនីជាដើម។

ជាមួយនេះសម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងការកោតសរសើរដល់លោក ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ដែល បានដឹកនាំនិងសហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធនិងរដ្ឋបាលខេត្តសៀមរាប ដោះស្រាយផលប៉ះ ពាល់ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបំពេញតាមលក្ខ​ខណ្ឌនៃការ បន្តរក្សាលក្ខណសម្បត្តិរបស់តំបន់ រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក ៕

LEAVE A REPLY

Please enter your comment!
Please enter your name here