ប្រទេសចិនគ្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿនក្រោមសមុទ្រដ៏វែងបំផុតក្នុងពិភពលោក

0

ដោយ: លាងហួរ

ប្រទេសចិន: សាជីវកម្មសំណង់ផ្លូវដែកចិន (CRRC) និងរដ្ឋបាលក្នុងតំបន់ Zhejiangបានសម្រេចគម្រោងសាងសង់ និងកិច្ចសន្យាសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតភ្ជាប់ទីក្រុង Ningbo និងទីក្រុង Zhoushan ក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។

ការ​សម្រេចបាននូវកិច្ចសន្យា​នេះ​មាន​ន័យ​ថា ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ក្រោម​សមុទ្រ​ដ៏វែង​បំផុត​ក្នុង​ពិភពលោក​ នឹង​ឈាន​ដល់​ដំណាក់កាល​ចាប់ ផ្តើមសាងសង់​ក្នុង​ពេល​ឆាប់ៗ។

ផ្លូវដែក Ningbo-Zhoushan មានប្រវែងសរុប៧៦,៣៩៦គីឡូម៉ែត្រ ដោយតភ្ជាប់ពីស្ថានីយ៍ Ningbo East ឆ្ពោះទៅកាន់កោះ Jintang កោះ Cezi និងបញ្ចប់ត្រឹមកោះZhoushan ។

នៅក្នុងគម្រោងសាងសង់នេះ ក្នុងនោះស្ពាន និងផ្លូវរូងក្រោមដីបានរួមចំណែក៩០ភាគរយ នៃផ្លូវដែកទាំងមូលដោយស្ពានមានចំនួន៣៦ និងផ្លូវរូងក្រោមដីចំនួន១៧។

ផ្លូវេថភ្លើងនេះ នឹងត្រូវឆ្លងកាត់ផ្លូវកប៉ាល់ Jintang នៅក្រោមទឹកតាមរយៈផ្លូវរូងក្រោមសមុទ្រប្រវែង១៦,៦៨គីឡូម៉ែត្រ។

ក្រុមហ៊ុនCRRC នឹងប្រើប្រាស់ម៉ាស៊ីនរូងក្រោមដីដ៏ធំ ដើម្បីជម្នះបញ្ហាប្រឈមនានា រួមទាំងបរិមាណចរាចរណ៍ទឹកខ្ពស់ និងស្ថានភាពស្មុគស្មាញក្រោមបាតសមុទ្រ។

ផ្លូវរថភ្លើង Ningbo-Zhoushan នឹងក្លាយជាធាតុផ្សំដ៏សំខាន់នៃ “រង្វង់ដឹកជញ្ជូនរយៈពេល១ម៉ោង” ក្នុងស្រុក ដែលនឹងពន្លឿនកោះZhoushan ដើម្បីចូលរួមក្នុងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ និងខ្សែក្រវ៉ាត់សេដ្ឋកិច្ចទន្លេYangtze។

កិច្ចសន្យានេះគ្របដណ្តប់រយៈពេល៣៦ឆ្នាំ រួមមាន រយៈពេលសម្រាប់ការសាងសង់៦ឆ្នាំ និងរយៈពេលដំណើរការផ្លូវដែក Ningbo-Zhoushanចំនួន៣០ឆ្នាំ៕

LEAVE A REPLY

Please enter your comment!
Please enter your name here