ភ្នំពេញ ៖ ដើម្បីសម្រួលដល់អតិថិជនរបស់គម្រោងខុនដូ Toulkork Lane ( ToulKork Lane ) ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងនេះបានសហការជាមួយក្រុមហ៊ុន LM car ដោយបានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់មួយកាលពីរសៀលថ្ងៃទី១៥វិច្ឆិកា២០២២នេះនៅអគារការិយាល័យលក់នៃគម្រោង ToulKork Lane ជិតអង់តែនទួលគោក ។
នៅក្នុងពិធីនោះដែរលោកAndy នាយកគ្រប់គ្រងផ្នែកទីផ្សារនិងការលក់នៃគម្រោង Toulkork Lane បានមានប្រសាសន៍ឱ្យដឹងថា ដោយសារតែគម្រោងរបស់យើងកំពុងមានការគាំទ្រនិងមានអតិថិជនជាច្រើនមកទស្សនាគម្រោងច្រើន និងចង់សម្រួលដល់ការលំបាករបស់អតិថិជន យើងក៏បានសហការជាមួយក្រុមហ៊ុនដឹកជញ្ជូនអ្នកដំណើរការLM car ដើម្បីឱ្យក្រុមហ៊ុននេះអាចដឹកអតិថិជនរបស់យើងមកទស្សនាគម្រោងរបស់យើង ។

លោកបន្តថា តាមពិតទៅការធ្វើដំណើរតាមរយៈLM Car អតិថិជនទទួលបានការបញ្ចុះតម្លៃ ៥០ភាគរយ ដែលជាការសន្សំខ្ពស់ហើយនិងអាចធ្វើដំណើរមកកាន់ការិយាល័យនៃគម្រោងបានគ្រប់ពេលដើម្បីទស្សនានូវគម្រោងនិងជួបជាមួយបុគ្គលិកផ្នែកលក់របស់យើង ។លោកថា”សព្វថ្ងៃមានភ្ញៀវជាច្រើនមកទស្សនាគម្រោងរបស់យើង ហើយភ្ញៀវមួយចំនួនបានអញ្ជើញមកតាមរយៈតុកតុក ឬតាក់ស៊ី ដែលពិបាកឬអាចថាចំណាយច្រើន តែនៅពេលយើងបានចុះ ហត្ថលេខាជាមួយក្រុមហ៊ុន LM Car ពេលនោះភ្ញៀវដែលអញ្ជើញមកការិយាល័យយើងអាចទាក់ទងជាមួយLM Car នឹងទទួលបានការបញ្ចុះតម្លៃពិសេសជូនតែម្ដង ” ។

…លោក ZHENG PEI នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន LM CAR បានបញ្ជាក់ក្នុងសុន្ទរកថារបស់លោកថា លោកពិតជាមានកិត្តិយសដែលបានចូលរួមក្នុងកិច្ចសហប្រតិបត្តិការរវាងក្រុមហ៊ុន TOUL KORK LANE និងក្រុមហ៊ុន LMCAR ព្រមទាំងមានសុទិដ្ឋិនិយមខ្ជស់ចំពោះទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរក្នុងកិច្ចសហប្រតិបត្តិការនិងសេវាកម្មនេះ។ ក្នុងកិច្ចសហប្រតិបត្តិការ LMCAR បានផ្តល់ការបញ្ចុះតម្លៃការធ្វើដំណើរចំនួន 50% ដល់អតិថិជន TK Lane ទាំងអស់ដើម្បីបង្កើនគុណភាពនៃសេវាកម្មធ្វើដំណើររបស់ពួកគេ។ ទន្ទឹមនឹងនោះ ការស្វែងរក និង ប្រើប្រាស់ធនធានដែលខ្លួនមានស្រាប់ ដើម្បីជួយជំរុញក្នុងការអភិវឌ្ឍផលិតផល និងសេវាកម្មប្រកបដោយភាពច្នៃប្រឌិត ព្រមទាំងផ្តល់ភាពងាយស្រួលសម្រាប់ការផ្សព្វផ្សាយម៉ាកយីហោរបស់គ្នាទៅវិញទៅមក និងសម្រេចបាននូវកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ។









