ដោយ: លាងហួរ
បាងកក: ក្រុមហ៊ុន Air Canada បានប្រកាសថា ខ្លួននឹងបើកជើងហោះហើរត្រង់ ទៅកាន់ទីក្រុងបាងកក នៅខែក្រោយនេះ ដែលនឹងបង្កជាភាពងាយស្រួល សម្រាប់អ្នកធ្វើដំណើររវាងប្រទេសឡាវ និងអាមេរិកខាងជើង។
ជាមួយនឹងសហគមន៍ជនជាតិឡាវដ៏ធំ ដែលបានតាំងលំនៅទាំងនៅកាណាដា និងសហរដ្ឋអាមេរិក ជម្រើសជើងហោះហើរត្រង់ថ្មីនេះ អាចមានប្រយោជន៍ សម្រាប់អ្នកដែលមកលេងគ្រួសារ ឬធ្វើដំណើរសម្រាប់អាជីវកម្មរវាងទ្វីបទាំងពីរ។
-->
ជំនួសឱ្យការឈប់សំចត និងពេលវេលាធ្វើដំណើរយូរ ទៅកាន់តៃវ៉ាន់ ហុងកុង ឬកូរ៉េខាងត្បូង ពេលវេលាហោះហើររវាងទីក្រុងវៀងចន្ទន៍ និងបាងកក ត្រូវចំណាយពេលតិចជាងមួយម៉ោងប៉ុណ្ណោះ ហើយមានជើងហោះហើរជាច្រើន ជារៀងរាល់ថ្ងៃរវាងប្រទេសទាំងពីរ។
សេវាកម្មហោះហើរត្រង់ជាលើកដំបូង រវាងអាមេរិកខាងជើង និងប្រទេ សថៃ ក្នុងរយៈពេលដប់ឆ្នាំ យន្តហោះ Boeing 787-9 Dreamliner នឹងហោះហើរពីទីក្រុង Vancouver ទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកកចំនួន៤ដងក្នុងមួយសប្តាហ៍។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាលោកJustin Trudeau បានទៅជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ទី១៩ខែវិច្ឆិកា។
ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាអំពីការចាប់ផ្តើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា -អាស៊ាន ដើម្បីបង្កើនឱកាសការងាររវាងប្រជាជាតិទាំងពីរ និងជំរុញដល់វិស័យទេសចរណ៍ផងដែរ៕