ក្រុមហ៊ុនអាកាសចរណ៍ Air Canada គ្រោងបើកជើងហោះហើរត្រង់ទៅកាន់ប្រទេសថៃក្នុងខែធ្នូខាងមុខនេះ

0

ដោយ: លាងហួរ

បាងកក: ក្រុមហ៊ុន Air Canada បានប្រកាសថា ខ្លួននឹងបើកជើងហោះហើរត្រង់ ទៅកាន់ទីក្រុងបាងកក នៅខែក្រោយនេះ ដែលនឹងបង្កជាភាពងាយស្រួល សម្រាប់អ្នកធ្វើដំណើររវាងប្រទេសឡាវ និងអាមេរិកខាងជើង។

ជាមួយនឹងសហគមន៍ជនជាតិឡាវដ៏ធំ ដែលបានតាំងលំនៅទាំងនៅកាណាដា និងសហរដ្ឋអាមេរិក ជម្រើសជើងហោះហើរត្រង់ថ្មីនេះ អាចមានប្រយោជន៍ សម្រាប់អ្នកដែលមកលេងគ្រួសារ ឬធ្វើដំណើរសម្រាប់អាជីវកម្មរវាងទ្វីបទាំងពីរ។

ជំនួសឱ្យការឈប់សំចត និងពេលវេលាធ្វើដំណើរយូរ ទៅកាន់តៃវ៉ាន់ ហុងកុង ឬកូរ៉េខាងត្បូង ពេលវេលាហោះហើររវាងទីក្រុងវៀងចន្ទន៍ និងបាងកក ត្រូវចំណាយពេលតិចជាងមួយម៉ោងប៉ុណ្ណោះ ហើយមានជើងហោះហើរជាច្រើន ជារៀងរាល់ថ្ងៃរវាងប្រទេសទាំងពីរ។

សេវាកម្មហោះហើរត្រង់ជាលើកដំបូង រវាងអាមេរិកខាងជើង និងប្រទេ សថៃ  ក្នុងរយៈពេលដប់ឆ្នាំ យន្តហោះ Boeing 787-9 Dreamliner នឹងហោះហើរពីទីក្រុង Vancouver ទៅកាន់អាកាសយានដ្ឋានសុវណ្ណភូមិ ទីក្រុងបាងកកចំនួន៤ដងក្នុងមួយសប្តាហ៍។

ការប្រកាសនេះត្រូវបានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្រ្តីកាណាដាលោកJustin Trudeau បានទៅជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា ក្នុងអំឡុងកិច្ចប្រជុំកំពូល នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ដល់ទី១៩ខែវិច្ឆិកា។

ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានពិភាក្សាអំពីការចាប់ផ្តើមកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាណាដា -អាស៊ាន ដើម្បីបង្កើនឱកាសការងាររវាងប្រជាជាតិទាំងពីរ និងជំរុញដល់វិស័យទេសចរណ៍ផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here