កម្ពុជាកំពុងបង្កើតឱកាស និងពង្រីកឱកាសក្នុងក្រសែភ្នែកវិនិ យោគិនបរទេស

0

ដោយៈ ច្រាយ ចំណាន

       ភ្នំពេញៈ សុបិនដ៏ល្អមួយ ដែលមិនមានទម្រង់ដូចរឿងមួយពាន់មួយយប់បានបញ្ចប់យ៉ាងលឿន ប្រៀបដូចផ្លេកបន្ទោរ ដែលជាលទ្ឋផលក្រុងព្រះសីហនុ បានក្លាយជាទីក្រុងថ្មីស្រឡាងមួយ ក្នុង   រយៈពេលមួយប៉ប្រិកភ្នែក។

ប៉ុន្តែជាមួយនឹងសំណើចអបអរសាទរ ពីការទាញយកផលចំណេញភ្លាមៗ របស់អ្នកវិនិយោគឆ្លាតវៃ ក៏មានអ្នកវិនិយោគរាប់រយនាក់ បានគាំងលំហូរសាច់ប្រាក់ពួកគេផងដែរ ដោយចំនួនអាគារដែលមិនបានសាងសង់បន្តមានចំនួនច្រើនជាង១២០០ ដែលបាននិងកំពុងជាប់គាំង។

អ្នកវិភាគ

       អ្នកវិភាគអចលនទ្រព្យទាំងជាតិ អន្តរជាតិសុទ្ឋតែមើលឃើញថា ទីផ្សារអចលនទ្រព្យនៅក្រុងព្រះសីហនុ ត្រូវការរយៈពេលវែងបន្ថែមទៀត ដើម្បីឲ្យវិស័យនេះរីកចម្រើនជាថ្មី ជាការរីកចម្រើនដើរស្របគ្នា នឹងសេដ្ឋកិច្ចរបស់កម្ពុជា។

ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា លោកច្រឹក សុខនីមបានហៅសកម្មភាពនៃចរន្តទិញ លក់ និងការកើនឡើងនៃតម្លៃអចលនទ្រព្យនៅក្រុងព្រះសីហនុ ជាទម្រង់់មួយនៃការវិនិយោគបែបពពុះសាប៊ូ។

លោកបន្តថា “ការកើនឡើងតម្លៃអចលនទ្រព្យ នៅក្រុងព្រះសីហនុជាការឡើងថ្លៃហួសហេតុ និងមិនសមស្របតាមបរិបទ និងស្ថានភាពសេដ្ឋកិច្ច កម្ពុជា”។

ជាមួយគ្នានេះ លោកTom Osullivanនាយកប្រតិបត្តិគេហទំព័រRealestate.com.khបានមានប្រសាសន៍ថា ឧស្សាហកម្មអចលនទ្រព្យ​កម្ពុជានៅតែមានឱកាសចំណេញ និងទាក់ទាញការវិនិយោគ ដោយសារតម្លៃអចលនទ្រព្យនៅទីនេះ នៅតែកើនឡើង ព្រោះកត្តាសំខាន់ៗជាច្រើនដូចជា សេដ្ឋកិច្ចបន្តរីកចម្រើនរយៈពេលវែង ជាទីផ្សារថ្មីដែលផ្តល់ផលចំណេញខ្ពស់ពីការវិនិយោគ កត្តាប្រជាសាស្រ្ត ពោលគឺប្រទេសនេះមានប្រជាជនវ័យក្មេងច្រើន។

រាជរដ្ឋាភិបាលកម្ពុជាបានអនុម័តច្បាប់វិនិយោគថ្មីនៅចុងឆ្នាំនេះ ដើម្បីលើកទឹកចិត្ត និងបង្កើតបរិយាកាសដល់វិនិយោគិន កាន់តែមានភាពងាយស្រួល ក្នុងការវិនិយោគនៅកម្ពុជា ដែលច្បាប់វិនិយោគនេះមានចំណុចសំខាន់ៗចំនួន១៨ ដែលផ្តល់ផលវិជ្ជមាន និងលើកទឹកចិត្តទាំងអ្នកធុរកិច្ចក្នុងស្រុក និងអន្តរជាតិ៕

LEAVE A REPLY

Please enter your comment!
Please enter your name here