ដោយៈ សុផារី
ក្រុងព្រះសីហនុ: កម្ពុជា និងវិទ្យាស្ថាននគរូបនីយកម្ម និងឌីសាញសិនជិន (UPDIS) បាននិងកំពុងពិនិត្យធ្វើបច្ចុប្បន្នភាព និងពិភាក្សាលើខ្លឹមសារសំខាន់ៗជាយុទ្ធសាស្ត្រ និងកំណត់ទិសដៅ គោលនយោបាយអាទិភាព នៃសេចក្តីព្រាងរបាយការណ៍ផែនការមេ និងសេចក្តីព្រាងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២ នៅក្នុងដំណាក់កាលទី២ នៃការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។
តាមរយៈការប្រែក្លាយខេត្តព្រះសីហនុ ជាប៉ូលនៃការអភិវឌ្ឍថ្មីមួយ និងជាទីក្រុងឆ្លាតវៃ មានការប្រើប្រាស់បច្ចេកវិទ្យាទំនើប និងជាទីក្រុងបៃតង ព្រមទាំងជាមជ្ឈមណ្ឌលពាណិជ្ជកម្ម សេវាកម្ម និងឡូជីស្ទីកដ៏រស់រវើក ក្នុងតំបន់អាស៊ាន ដើម្បីភ្ជាប់ខេត្តព្រះសីហនុ ទៅនឹងខ្សែច្រវ៉ាក់ផលិតកម្ម និងការផ្គត់ផ្គង់ក្នុងតំបន់ និងពិភពលោក។
ក្នុងងកិច្ចប្រជុំពិគ្រោះយោបល់ កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ ២០២២ លោក វង្សី វិស្សុត រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជារដ្ឋលេខាធិការប្រចាំការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា របាយកាណ៍ផែនការមេ និងរបាយការណ៍ផ្នែកពាក់ព័ន្ធទាំង១២នេះ បានឆ្លុះបញ្ចាំងពីផែនការសកម្មភាព ក្នុងការអភិវឌ្ឍររយៈពេលខ្លី មធ្យម និងវែង បន្ស៊ីគ្នាទៅនឹងផែនការ យុទ្ធសាស្ត្រ និងផែនការអភិវឌ្ឍថ្នាក់ជាតិ និងមានភាពប្រទាក់ក្រឡានៃផែនការអភិវឌ្ឍតាមវិស័យ។
លោកបានបន្តថា ដោយគិតគូរទាំងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និន្នាការនិងការផ្លាស់ប្តូរសកល ការអភិវឌ្ឍឧឧស្សាហកម្ម ទីផ្សារកម្លាំងពលកម្ម គំរូអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស ហេដ្ឋារចនាសម្ព័ន្ធសាធារណៈសារវ័ន្ត សម្រាប់ទីក្រុង (public utilities) មធ្យោបាយដឹកជញ្ជូន ទេសចរណ៍ និងជីវចម្រុះ ការរស់នៅ និងសុខុមាលភាព ការរចនាទទីក្រុង ការគ្រប់គ្រងកការប្រើប្រាស់ដី ការគ្រប់គ្រងខ្សែក្រវាត់បបៃតង និងក្របខ័ណ្ឌស្ថាប័ន នឹងជួយប្រែក្លាយខេត្តព្រះសីហនុ ទៅជាប៉ូលសេដ្ឋកិច្ចដ៏រឹងមាំ របស់ប្រទេសកម្ពុជានាពេលអនាគត។
លោក ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី បានយល់ឃើញថា ខេត្តព្រះសីហនុ គឺជាប៉ូលសេដ្ឋកិច្ចពិសេស និងជាគោលដៅច្រកចេញចូលរបស់កម្ពុជានាពេលអនាគតដ៏មានសក្តានុពល។
លោកបានប្រាប់ថា “ការរៀបចំផែនការមេ ដើម្បីអភិវឌ្ឍខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងអភិវឌ្ឍន៍ទីក្រុងនៃមួយនេះឱ្យទំនើបជាងទីក្រុងភ្នំពេញ ជាពិសេសការពង្រើកតំបន់សេដ្ឋកិច្ចពិសេស និងកំពង់ផែទឹកជ្ជ្រៅ”។
លោកឆេង គឹមឡុងបានមានប្រសាសន៍ឲ្យដឹងទៀតថា ការរៀបចំផែនការមេ ប្រែក្លាយខេត្តព្រះសីហនុ ទៅជាតំបន់សេដ្ឋកិច្ចពហុបំណង គឺមានសារៈសំខាន់ ខណៈកម្ពុជា មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ជាមួយនឹងកូរ៉េខាងត្បូង និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី សហភាពសេដ្ឋកិច្ចអឺរ៉ាស៊ា (EAEU) បូករួមជាមួយការអនុគ្រោះពន្ធការនាំចេញរបស់កម្ពុជា ពីសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និង EBA របស់សហគមន៍អឺរ៉ុបផង នោះចរាចរណ៍ទំនិញ និងការដឹកជញ្ជូនក៏កាន់តែច្រើន៕