ដោយ៖ សុផារី
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជាមានទំនុកចិត្តខ្ពស់ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញវិនិយោគក្នុងវិស័យទាំងនេះកាន់តែមានភាពបុរេសកម្មនៅក្នុងគន្លងប្រក្រតីភាពថ្មី ក្រោយវិបត្តិកូវីដ-១៩ តាមរយៈការប្រកាសឱ្យប្រើច្បាប់ថ្មីស្ដីពីវិនិយោគ។
លោកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លើកឡើងកាលពីពេលថ្មីនេះថា ប្រទេសកម្ពុជាគឺជាប្រទេសមួយកំពុងទាក់ទាញអ្នកវិនិយោគ ដោយកម្ពុជាបានបើកទូលាយដល់វិនិយោគិនគ្រប់ផ្នែក គ្រប់កម្រិត។ ខណៈដែលពិភពលោកកំពុងរងនូវវិបត្តិជាសកល កម្ពុជានូវតែទទួលបានឱកាសវិនិយោគ និងទាក់ទាញវិនិយោគិនឲ្យមកបណ្តាក់ទុនជាហូរហែរ។








