អត្រាពន្ធលើអចលនទ្រព្យរបស់កូរ៉េខាងត្បូងស្ថិតក្នុងកម្រិតខ្ពស់បំផុតក្នុងចំណោមប្រទេសចំនួន៣៨

0

ដោយ: គង់ លាងហួរ

សេអ៊ូល: សមាជិកសភាបក្សកាន់អំណាចមួយរូប បានមានប្រសាស​ន៍​ឱ្យដឹងថា ពលរដ្ឋកូរ៉េខាងត្បូងប្រឈមមុខ នឹងបន្ទុកពន្ធអចលនទ្រព្យដ៏ធ្ងន់បំផុត ទាក់ទងទៅនឹងផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសក្នុងចំណោមសមាជិក OECD ក្នុងឆ្នាំ២០២១។

បញ្ហានេះជាលទ្ធផល ដែលបណ្តាលមកពីគោលនយោបាយអចលនទ្រព្យដែលបានរងបរាជ័យជាច្រើន ក្រោមរដ្ឋបាលគ្រប់គ្រងចាស់របស់អតីតប្រធានាធិបតី លោក Moon Jae-in។

វិធានការគ្រប់គ្រងតម្រូវការជាច្រើនឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តដោយរដ្ឋបាល លោក Moon ក្នុងការដាក់ពន្ធកាន់តែធ្ងន់លើម្ចាស់ផ្ទះ ដែលមានតម្លៃថ្លៃ និងច្រើន គួបផ្សំនឹងបទប្បញ្ញត្តិនៃការខ្ចីប្រាក់ ដែលបានដាក់ចេញ ដើម្បីទប់ស្កាត់ការកើនឡើងតម្លៃផ្ទះ ត្រូវបានគេចងចាំថា ជាកំហុសគោលនយោបាយដ៏បំផ្លិចបំផ្លាញបំផុត របស់រដ្ឋបាលរបស់លោក Moon។

វិធីសាស្រ្តបរាជ័យរបស់កូរ៉េខាងត្បូង នៅលើទីផ្សារអចលនទ្រព្យមានភាពខុសប្លែកគ្នាយ៉ាងខ្លាំង ពីដៃគូរបស់ខ្លួន ដែលស្ទើរតែទាំងអស់នៃគោលនយោបាយពន្ធ ត្រូវបានបន្ធូរបន្ថយចាប់តាំងពីជំងឺកូវីដ-១៩។

យោងតាមទិន្នន័យពីតំណាងរាស្រ្ត លោក Yoo Gyeong-joon នៃគណបក្សអំណាចប្រជាជន ដែលកំពុងកាន់អំណាចបានបង្ហាញពីបន្ទុក ដែលត្រូវបានវាស់វែង ដោយពន្ធលើអចលនទ្រព្យ បានស្ថិតក្នុងរង្វង់៤,៥០២ភាគរយ ក្នុងឆ្នាំ២០២១ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមប្រទេសសមាជិក OECD ចំនួន៣៨ ហើយតួលេខនេះមិនរាប់បញ្ចូលពន្ធលើប្រាក់ចំណេញមូលធននោះទេ។

សមាជិកសភារូបនេះបញ្ជាក់ថា ការកើនឡើងយ៉ាងឆាប់រហ័សនៃពន្ធលើអចលនទ្រព្យ គួរតែត្រូវបានបន្ទាប់មកត្រឹម កម្រិតស្រដៀងនឹងមុនពេលដែលលោក Moon Jae-in ចូលកាន់តំណែង ហើយនេះជាអាទិភាពមួយ ដែលគួរតែគិតគូរឱ្យបានឆាប់រហ័ស អំពីពន្ធដ៏ច្រើនលើសលប់របស់ប្រទេសកូរ៉េខាងត្បូង៕

LEAVE A REPLY

Please enter your comment!
Please enter your name here