ការសិក្សាថ្មីៈ អាផាតម៉ិននៅកម្ពុជាបន្តនៅទ្រឹងដោយសារកត្តាចំនួនពីរ

0

ដោយៈ សុផារី

ភ្នំពេញ៖ អាផាតម៉ិនភាគច្រើន ពឹងផ្អែកទៅលើការជួលនៃជនបរទេស ដែលមកទស្សនា ឬអ្នកធុរជនបរទេស កន្លងមកដោយសារឧបសគ្គនៃការធ្វើដំណើរកំឡុងកូវីដ១៩ បានជះឥទ្ធិពលដល់ទីផ្សារមួយនេះ។

ប៉ុន្តែការសិក្សាថ្មីមួយបង្ហាញថា ទីផ្សារអាផាតម៉ិននៅកម្ពុជា បន្តមានសភាពទ្រឹង និងមានស្ថិរភាពនៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដោយ​សារកត្តាចំនួន២។

យោងតាមការសិក្សារបស់ក្រុមហ៊ុន PropNex Cambodia បានឱ្យដឹងថា នៅក្នុងឆ្នាំ២០២២កន្លងមក ស្ថានភាពការជួល និងតម្លៃនៃការជួលអាផាតម៉ិនបន្តនៅទ្រឹង និងមានស្ថិរភាព បើប្រៀបធៀបទៅនឹងរយៈពេល៣ឆ្នាំចុងក្រោយ ដែលកម្ពុជាទទួលរងឥទ្ធិពលពីកូវីដ១៩ ប៉ុន្តែសញ្ញាចាប់ផ្តើមមានភាពប្រសើរឡើងវិញនៅឆ្នាំនេះ។

សម្រាប់ការផ្គត់ផ្គង់ អាផាតម៉ិនប្រភេទមួយបន្ទប់ មានចំណែកចំនួន៤៩ភាគរយ តាមពីក្រោយដោយអាផាតម៉ិនប្រភេទ២បន្ទប់ ដែលមានចំនួន៣៣ភាគរយ និងប្រភេទផ្សេងៗ១៨ភាគរយ។ យ៉ាងណាក្តី អាផាតម៉ិនប្រភេទ២បន្ទប់ មានតម្រូវការខ្ពស់ជាងគេក្នុងចំណោមអ្នកជួល តាមដោយប្រភេទអាផាតម៉ិន១បន្ទប់។

ការសិក្សាដដែលបានឱ្យដឹងទៀតថា ក្នុងចំណោមអាផាតម៉ិនទាំង អាផាតម៉ិនប្រភេទ A studio ជាប្រភេទ ដែលមានតម្លៃថ្លៃបំផុត ដោយអាចជួលខ្ពស់បានរហូត៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ដោយសារអាផាតម៉ិនប្រភេទនេះមានទំហំតូចល្មម ស្រាប់តម្រូវការជាក់ស្តែង។

អ្នកស្រី អាន សុធីតា អគ្គនាយិកានៃក្រុមហ៊ុន PropNex Cambodia បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៣ PropNex Cambodia ព្យាករថា នឹងនៅបន្តនៅទ្រឹងទៀត ដោយសារតែការព្រួយបារម្ភ អំពីស្ថានភាពនៃការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្ត និតិកាលទី៧ នៃរដ្ឋសភាកម្ពុជា។

ម្យ៉ាងទៀត លោកស្រីបានមានប្រសាសន៍ថា លំហូរនៃជនបរទេស និងក្រុមហ៊ុនវិនិយោគបរទេស ចូលមកកាន់ប្រទេសកម្ពុជា នៅមានកម្រិតតិចតួច ដែលនឹងធ្វើឱ្យជះឥទ្ធិពល ដល់ការជួលអាផាតម៉ិន នៅក្នុងប្រទេសកម្ពុជាបន្ដទៀត៕

LEAVE A REPLY

Please enter your comment!
Please enter your name here