ដោយៈ រ៉ាមេត
ភ្នំពេញៈ គម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺជាគម្រោងផ្ទះអាជីវកម្មសុទ្ធមួយស្ថិតក្នុងគម្រោងមេ ហ្គ្រេនស្តា ផ្លាទីនីម ដំណាក់កាលទី២ “អេកូ ខូលិកសិន” ដែលត្រូវបានអភិវឌ្ឍលើផ្ទៃដីប្រមាណ150ហិកតា ក្នុងតំបន់បឹងស្នោ ខណ្ឌច្បារអំពៅ។
សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះ សម្រាប់បើកអាជីវកម្ម ពង្រីកអាជីវកម្ម ជាមួយសក្ដានុពលខ្ពស់នោះ អត្ថបទនេះនឹងអាចផ្ដល់ជាចម្លើយដ៏សមស្របទៅដល់លោកអ្នក។
ហេតុផលទី1
គ្រប់ប្រភេទផ្ទះនៃគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ កំពុងដំណើរការសាងសង់យ៉ាងមមាញឹកទាំងយប់ទាំងថ្ងៃ និងគ្រោងបញ្ចប់ការដ្ឋានក្នុងពេលដ៏ខ្លីខាងមុខនេះ។ ដូច្នេះអតិថិជនដែលទិញផ្ទះ នៅគម្រោងនេះ អាចបានចូលរស់នៅបានលឿន មិនចាំបាច់រង់ចាំយូរឡើយ ហើយក៏មានផ្ទះជាច្រើនហើយ ដែលមានអតិថិជនរើចូលរស់នៅបណ្ដើរៗផងដែរ។
ហេតុផលទី2
ផ្ទះនៅគម្រោងមួយនេះ គឺសុទ្ធសឹងតែជាប្រភេទផ្ទះហ្សបហោស៍ ដែលទទួលបានការគាំទ្រ ខ្លាំងពីអតិថិជនកន្លងមក ជាមួយរចនាបទដែលមានភាពបត់បែន ស័ក្ដិសមសម្រាប់ការរៀបចំអាជីវកម្មគ្រប់ប្រភេទ មិនថាខ្នាតតូច ឬខ្នាតធំឡើយ។ មិនតែប៉ុណ្ណោះ លោកអ្នកអាចជ្រើសរើសប្រភេទផ្ទះទៅតាមតម្រូវការ ជាមួយម៉ូដនិងទំហំ ឬទីតាំងល្អផ្សេងៗគ្នាបានដោយងាយស្រួល។
ហេតុផលទី3
ជាចរន្តផ្គត់ផ្គង់ដ៏សំខាន់ មិនមែនសម្រាប់តែក្នុងគម្រោង អេកូ ខូលិកសិន តែមួយ ប៉ុន្តែអាជីវកម្មនៅក្នុងគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ នឹងក្លាយជាស្នូលពាណិជ្ជកម្ម ដើម្បីបំពេញតម្រូវការប្រជាពលរដ្ឋរាប់ម៉ឺនគ្រួសារដែលរស់នៅក្នុងគម្រោង ហ្គ្រេនស្តា ផ្លាទីនីម (បឹងស្នោ) ទាំងមូលតែម្ដង។ លោកអ្នកអាចស្រមៃពីភាពជោគជ័យ នៃគម្រោងមួយនេះ តាមរយៈភាពកុះករ និងភាពលេចធ្លោនៃគម្រោងផ្ទះអាជីវកម្មសុទ្ធ ដឹស្តា ផ្លាទីនីម ប៉ូឡារីស របស់បុរី ប៉េង ហួត បានផងដែរ។
ហេតុផលទី4
ក្រៅពីសក្ដានុពលនៃគម្រោងផ្ទាល់ហើយ ហេតុផលដ៏ពិសេសមួយទៀតដែលលោកអ្នកគួរជ្រើសរើសគម្រោង ដឹស្តា ផ្លាទីនីម អេកូសាន់រ៉ាយ គឺការបញ្ចុះតម្លៃរហូតដល់7% រួមជាមួយគោលការណ៍បង់ប្រាក់ ដែលមានភាពងាយស្រួល និងបត់បែនសម្រាប់អតិថិជន។
មិនតែប៉ុណ្ណោះ ជាមួយប្រូម៉ូសិនចូលឆ្នាំថ្មីប្រពៃណីចិន ពីបុរី ប៉េង ហួត អតិថិជនដែលទិញផ្ទះ ក្នុងខែមករា ឆ្នាំ2023 នេះ នឹងទទួលបានការផ្ដល់ជូនដ៏ពិសេសដូចជា៖
– កក់ផ្ទះភ្លាម ទទួលបានមាសសុទ្ធទម្ងន់រហូតដល់ 1,000g ភ្លាមៗ
– ឆ្នោតផ្សងសំណាងឈ្នះដំណើរកម្សាន្ត VIP ប្រភេទកៅអី Business Class ទៅកាន់ប្រទេសបារាំង+ស្វីស ឬដំណើរកម្សាន្តទៅប្រទេសជប៉ុន ដោយមានការរ៉ាប់រងទាំងថ្លៃធ្វើដំណើរ កន្លែងស្នាក់នៅ និងអាហារលំដាប់ VIP
– អាំងប៉ាវហេងៗភ្លាមៗ
ដើម្បីជ្រាបកាន់តែច្បាស់អំពីប្រូម៉ូសិន និងព័ត៌មានផ្សេងៗ សូមអញ្ជើញមកសាកសួរព័ត៌មាននៅគ្រប់ការិយាល័យលក់របស់បុរី ប៉េង ហួត ឬទាក់ទងតាមលេខទូរសព្ទ 𝟎𝟗𝟖 / 𝟎𝟏𝟔 / 𝟎𝟏𝟕 𝟓𝟗𝟔 𝟕𝟖𝟗 ឬចូលរួមតាម Telegram : https://t.me/boreypenghuoth៕