អ្នកវិភាគ: ទីផ្សារអចលនទ្រព្យហុងកុងនឹងងើបឡើងវិញសន្សឹមៗ ស្របពេលអតិថិជនកំពុងត្រឡប់វិញ

0

ដោយ: គង់ លាងហួរ

ហុងកុង: ទីផ្សារអចលនទ្រព្យហុងកុង កំពុបង្ហាញពីសញ្ញានៃការងើបឡើងវិញសន្សឹមៗ ខណៈប្រជាជនចិនដីគោក បានត្រឡប់មករកទិញលំនៅដ្ឋានប្រណីតៗ បន្ទាប់ពីមានការបើកព្រំដែនឡើងវិញ។

ទោះបីជាយ៉ាងនេះក្តី ការងើបឡើងវិញពេញលេញត្រូវបានគេរំពឹងថា នឹងត្រូវចំណាយពេលជាច្រើនខែ ស្របពេលមានអត្រាការប្រាក់ខ្ពស់។

លោក Victor Tin នាយកប្រតិបត្តិក្រុមហ៊ុន Sino Land បានបញ្ជាក់ប្រាប់សារពត៌មាន South China Morning Post ថា ប្រជាជនដីគោកបានចាប់ផ្តើមទិញផ្ទះ នៅក្នុងទីក្រុងហុងកុងម្តងទៀត ដោយមានការចាប់អារម្មណ៍ផ្តោតលើ អចលនទ្រព្យប្រណីតរហូតមកដល់ពេលនេះ។

លោកបានបន្តថា “ក្រោយ​ពេល​ដែល​ការ​បើក​ព្រំដែន ​ត្រូវ​បាន​បន្ធូរបន្ថយ​បន្ថែម​ទៀត នោះ​នឹង​អាចមាន​អតិថិជនចិនដីគោក ​កាន់​តែ​ច្រើន​ចូលមក​ទិញអចលនទ្រព្យ​ប្រភេទ​ផ្សេង​ៗទៀតផងដែរ”។

ជាឧទាហរណ៍ ប្រជាជនចិនដីគោក បានទិញផ្ទះល្វែងចំនួន៣ ក្នុងចំណោម៦ នៅក្នុងទីក្រុងHo Man Tin ដែលជាគម្រោងប្រណីតបង្កើតឡើងដោយក្រុមហ៊ុន Sino និង CLP Group ក្នុងរយៈពេល១០ថ្ងៃដំបូង ឆ្នាំ២០២៣នេះ។

ផ្ទះល្វែងទាំង៣នោះ ត្រូវបានលក់ក្នុងតម្លៃប្រហែល៣០០លានដុល្លារហុងកុង (ប្រហែល៣៨,៤១លានដុល្លារអាមេរិក)។

លោក Tin បានអះអាងថា នៅភាគខាងលិចទីក្រុង Kowloon អតិថិជនចិនដីគោកម្នាក់ បានចំណាយប្រាក់១៦៦លានដុល្លារហុងកុង ដើម្បីទិញផ្ទះល្វែងចំនួន៨ នៅក្នុងគម្រោង Grand Victoria កាលពីថ្ងៃទី១២ ខែមករា។

ប្រតិបត្តិការប្រចាំឆ្នាំរបស់អតិថិជន ដែលមិនមែនជាអ្នករស់នៅអចិ    ន្ត្រៃយ៍ ឬក្រុមហ៊ុនរបស់ហុងកុង បានធ្លាក់ចុះប្រហែល៧៦ភាគរយ ក្នុងអំឡុងពេលជំងឺរាតត្បាត។ នេះបើយោងតាមស្ថិតិនាយកដ្ឋានចំណូលក្នុងស្រុក ដែលដកស្រង់ដោយក្រុមហ៊ុន Midland Realty ៕

LEAVE A REPLY

Please enter your comment!
Please enter your name here